មួយរយៈនេះតាមមន្ទីរពេទ្យ និងកន្លែងព្យាបាលជាច្រើនកំពុងតែផ្ទុះជំងឺគ្រុនឈាមជាខ្លាំង ដែលភាគច្រើនកើតទៅលើក្មេងតូចៗ សូម្បីតែមនុស្សចាស់ក៏អាចកើតដែរ។ ការកើតជំងឺគ្រុនឈាម គឺបណ្តាលមកពីសត្វមូសខ្លាខាំ ដែលមូសនេះជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងឆាប់រហ័ស និងសាហាវបំផុត។ ហើយនៅពេលដែលត្រូវមូសខ្លាចខាំហើយ នឹងបណ្តាលឱ្យកើតជំងឺគ្រុនឈាម បើព្យាបាលមិនទាន់ពេលវេលាអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។
ដូច្នេះហើយបានជាថ្មីៗមានគណីហ្វេសប៊ុកមួយបានរៀបរាប់ពីបទពិសោធន៍ និងការធ្វើធូបមូសបែបធម្មជាតិដែលលោកអ្នកអាចសាកល្បងបាន។ ដោយគណនីឈ្មោះ ស៊ាន ម៉ានី បានរៀបរាប់យ៉ាងលម្អិតថា៖ « ចូលដល់រដូវវស្សាហើយ មូសខ្លាកើតឡើងច្រើនណាស់ មានក្មេងៗគ្រុនឈាមក៏ច្រើនទៀត បាញ់ថ្នាំមូសផង ដុតធូបមូសផង នៅតែមានមូសអញ្ចឹងសូមសាកល្បងវិធីធម្មជាតិម្តងមើលតើមានប្រសិទ្ធភាពអត់។ ម៉ាក់ៗនេះជាវិធីកំចាត់មូស ខ្ញុំធ្វើបាន2ថ្ងៃហើយមានប្រសិទ្ធិមែន (ធ្លាប់ប្រើអស់ហើយ ឌុយដោត ធូកមូស ថ្នាំមូស pest reject ឌុយឆក់មូស.......) ចាញ់របស់ធម្មជាតិទេ ក្រូចឆ្មារ និង ម្រេចគ្រាប់🍋🍋។ មិនបាច់ដាក់ច្រើនពេកទេ 1ចានតូច2ទៅ3ផ្លែបានហើយ តែ1បន្ទប់ដាក់2ចានអីទៅ ដាក់ឆ្ងាយពីគ្នាណា បើម៉ាកៗមានវិធីអីអាចខំមិនចែករំលែកគ្នាណា 👍👍👍»។
ដូច្នេះបងៗជាស្ត្រីមេផ្ទះ ដែលមានកូនតូចៗ អាចសាកល្បងទាំងអស់គ្នាបានណា ចំណាយលុយតិច ប្រសិទ្ធភាពខ្ពស់៕