គេថា ខ្ញុំចិត្តធ្ងន់ ពូកែអត់ធ្មត់ ចិត្តត្រជាក់ មិនចេះខឹងផ្ដេសផ្ដាស ... តែដឹងទេ ថាខ្ញុំក៏ជាមនុស្សដែរ ខ្ញុំមានចិត្ត ចេះខឹង ចេះអន់ចិត្តដូចគ្នា តែហេតុអ្វី ពេលមានបញ្ហា ខ្ញុំបានត្រឹមតែស្ងាត់ មិនស្រែកឡូឡា មិនខឹងសម្បារ នាំឈ្លោះទាស់គ្នា ???
- ខឹង តែមិនមាត់ ព្រោះគ្រប់ពេលដែលមាត់ គេថាយើងនេះរអ៊ូនោះរអ៊ូ
- ពេលខឹងគេ គេសួរថា អីគេចេះខឹងដែរ? រឿងប៉ុណ្ណឹងសោះ អីគេខឹងដែរ?
- ពេលខ្លះ ទង្វើខ្លះរបស់អ្នកវាមិនគប្បីទេ ដល់ពេលខ្ញុំប្រកាន់ គេថា ស្អីគ្រាន់ចឹងសោះ ប្រកាន់ដែរ ចិត្តចង្អៀតម៉េះ?
ចុះទង្វើអ្នក សម្ដីអ្នក ធ្វើ និងនិយាយមកកាន់ខ្ញុំ អ្នកមានបានគិតខ្លះទេ? ឬខ្ញុំគ្មានសិទ្ធិសោះមែនទេ?
#មនុស្សចុងក្រោយ