រឿងរ៉ាវទាំង ៣ ខាងក្រោមនេះនឹងតេស្តស្មារតីរបស់អ្នក វាមានប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យផងដែរ។ ហើយក៏អាចជួយធ្វើឱ្យប្រសើរឡើងនូវវាក្យសព្ទរបស់កុមារនិងជួយមនុស្សចាស់ជៀសផុតពីជំងឺវង្វេងស្មារតី។
នៅពេលព្រឹកមួយក្មេងស្រីតូចម៉ារីបានជាប់នៅក្នុងប្រាសាទមួយនៅកូស្តារីកា។ មានទ្វារ ៤ ប៉ុន្តែមានតែទ្វារមួយប៉ុណ្ណោះដែលអាចរំដោះខ្លួនឱ្យមានសេរីភាព។ ទ្វារបានបើកឡើងដូចខាងក្រោមៈ
១. ឡាវ៉ាមនុស្សណាដែលចូលទៅនឹងរលាយភ្លាមៗ
២. ត្លុកឃាតករដែលនឹងវាយមនុស្សរហូតដល់ស្លាប់
៣. ទ្វារត្រជាក់កក អ្នកណាដែលចូលទៅនឹងកកស្លាប់
៤. ប៉ូលីសនឹងបាញ់សម្លាប់បុរសឬស្ត្រីដោយមិនរើសមុខ
តើទ្វារមួយណាដែលក្មេងស្រីនេះគួរជ្រើសរើសដើម្បីរួចជីវិត?
លោកជេមស៍ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងបន្ទប់របស់គាត់។ បន្ទប់មិនមានបង្អួចទេហើយទ្វារត្រូវបានចាក់សោ។ មនុស្សតែ ៤ នាក់ប៉ុណ្ណោះដែលមានកូនសោរបន្ទប់ត្រូវបានហៅទៅសាកសួរ។
Sophia ជាអ្នកបំរើ ៖ “ ខ្ញុំបានចូលបន្ទប់ដាស់លោកជេម៍ ខ្ញុំបានឃើញគាត់ស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំក៏បានស្រែក!”
John ជាមេការ ៖ “ ពេលខ្ញុំបានលឺសម្លេងស្រែក ខ្ញុំរត់ចូលបន្ទប់ បើកភ្លើងហើយឃើញលោកជេម៍ជាមួយកាំបិតនៅករបស់គាត់” ។
Sarah ជាអ្នកគ្រប់គ្រង ៖ “ ខ្ញុំបានស្ទុះទៅតាមចន នៅពេលដែលគាត់បានបើកភ្លើង បន្ទប់គឺសុទ្ធតែឈាមទាំងអស់”។
Jack ចុងភៅ ៖ “ ខ្ញុំកំពុងរៀបចំអាហារពេលព្រឹកហើយខ្ញុំមិនបានដឹងអ្វីកើតឡើងទេ”។
តើនរណាជាសម្លាប់លោកជេម៍?
មានមិត្តភក្តិ ៤ នាក់តែងតែទៅសូណាជាមួយគ្នា។ ពួកគេក៏តែងតែយករបស់ខ្លះទៅជាមួយដែរ។ Jack ដែលជាតន្ត្រីករម្នាក់បានយកអាយផតមួយដើម្បីស្តាប់តន្ត្រី។ Steve ដែលជាអ្នកជំនាញខាងធនាគារបានយកដបទឹកទៅជាមួយគាត់។ Patrick និង Michael គឺជាមេធាវីហើយបានយកឯកសារមួយចំនួនដើម្បីយកទៅអាន។
ថ្ងៃមួយ Patrick ត្រូវបានគេរកឃើញថាបាត់បង់ជីវិត។ គាត់ត្រូវបានគេសំលាប់ដោយវត្ថុមុតស្រួច។ ប៉ូលិសបានមកដល់កន្លែងកើតហេតុភ្លាមៗហើយធ្វើការស៊ើបអង្កេត។ ប៉ូលិសមិនបានឃើញភត្ថុតាងអ្វីនោះទេ។
តើរឿងនេះអាចកើតឡើងយ៉ាងដូចម្តេច?
ចម្លើយទី ១ ៖ ទ្វារទី ៤ ។ ប៉ូលីសនឹងបាញ់សម្លាប់បុរសឬស្ត្រី ប៉ុន្តែម៉ារីមិនមែនជាមនុស្សពេញវ័យទេ។
ចម្លើយទៅ ២ ៖ អ្នកសម្លាប់គឺជា Sophia ។ ប្រសិនបើបន្ទប់នោះងងឹត នាងនឹងមិនបានឃើញលោក James ដេកស្លាប់នៅទីនោះទេ ដរាបណានាងជាអ្នកធ្វើរឿងនេះ។
ចម្លើយទី ៣ ៖ Steve ជាអ្នកសម្លាប់ Patrick ព្រោះដោយសារតែ Steve បានយកដបទឹកទៅជាមួយគាត់ហើយក្នុងដបទឹកនោះមានទឹកកកមុតស្រួច។ អាវុធនោះបានរលាយទៅហើយនៅពេលដែលប៉ូលិសបានទៅដល់កន្លែងកើតហេតុ។
អត្ថបទដោយ៖ ក្នុងស្រុក