នៅពេលទារកនៅក្មេង ឪពុកម្តាយរបស់ពួកគេមានមានការព្រួយបារម្ភអំពីសុខុមាលភាព និងសុខភាពកូនរបស់ពួកគេ។ ពួកគេព្យាយាមស្វែងយល់អ្វីដែលទារកចង់បាន និងអ្វីដែលអាចបណ្តាលឱ្យកូនៗមិនស្រួលខ្លួន។ ប៉ុន្តែតើអ្នកយល់យ៉ាងណាចំពោះទារកព្រោះគេមិនចេះនិយាយ? អ្នកជំនាញបានបង្ហាញពីវិធីសាស្រ្តសំខាន់ៗចំនួន ៣ ដែលអាចជួយទារកក្នុងការទំនាក់ទំនងជាមួយមាតារបស់ពួកគេ។
ការយំរបស់ទារកអាចបង្ហាញពីតម្រូវការរបស់ពួកគេក្នុងអំឡុងពេល ៤ ខែដំបូងនៃការផ្តល់កំណើត។ ប៉ុន្តែតើឪពុកម្តាយអាចយល់យ៉ាងដូចម្តេចថាទារកកំពុងយំដោយសារតែហេវ រឺការឈឺចាប់ ឬអ្វីផ្សេងទៀត?
-យំដើម្បីស្រែកហៅ
-យំព្រោះឈឺចាប់
-យំដោយសារតែដំណើរការលូតលាស់
-យំដោយសារតែងងុយគេង
-យំដោយសារតែមិនស្រណុកសុខស្រួល។
គ្រូពេទ្យកុមារអូស្ត្រាលីអ្នកស្រី Priscilla Dunstan បានសិក្សា និងស្រាវជ្រាវសំលេងកុមារតូចៗ (រហូតដល់អាយុ ៣-៤ ខែ) អស់រយៈពេលជាង ២០ ឆ្នាំហើយ។ ទារករាប់ពាន់នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាបានចូលរួមក្នុងការពិសោធន៍របស់នាង។
ទារកដែលមានអាយុ ៤ ខែចាប់ផ្តើមបង្កើតសម្លេងដើម្បីស្វែងរកការប្រាស្រ័យទាក់ទងដែលទាក់ទងនឹងតម្រូវការរាងកាយដោយយំតិចនិងខ្លាំង។
ភាសាកាយវិការរបស់កូនគឺជាការបង្ហាញពីសុខទុក្ខរបស់កូន៖
-តម្រង់ឆ្អឹងខ្នងក្រោយពេលញ៉ាំអាហារហើយគឺមានន័យថាគាត់ឆ្អែតហើយ
-បង្វិលក្បាលមុនគេងគឺមានន័យថាគេជិតគេងលក់ហើយ
-ខ្វាចត្រចៀកគឺមានន័យថាគេអាចនិងឈឺត្រចៀក
-ក្តាប់ដៃគឺជាសញ្ញាថាហេវ
-លើកជើងគឺជាសញ្ញាថាឈឺពោះ
-កន្រ្តាក់ដៃរបស់គេគឺមានន័យថាគេភ័យរឺស្ញើប
គ្រូពេទ្យកុមារសូមផ្តល់អនុសាសន៍ដល់ម្តាយគ្រប់រូបគួរតែនិយាយជាមួយកូនឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ពន្យល់ និងបង្ហាញអ្វីៗគ្រប់យ៉ាងនៅជុំវិញទារក ទោះបីជាវាហាក់ដូចជាទារកមិនទាន់យល់អ្វីក៏ដោយ។
វានឹងជួយទារកឱ្យចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បានយ៉ាងឆាប់រហ័សដោយប្រើសំលេង និងកាយវិការបុគ្គលហើយវាក៏ជួយពួកគេឱ្យអភិវឌ្ឍបានប្រសើរផងដែរ។ យើងសូមជូនពរឱ្យអ្នកមានសំណាងល្អ ហើយសង្ឃឹមថាអ្នកមានពេលវេលាងាយស្រួលក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក!
អត្ថបទៈ ឃ្វីនណា