សព្វថ្ងៃប្រជាប្រិយភាពនៃការទាក់ទាញភ្ញៀវទេសចរណ៍ពឹងផ្អែកច្រើនលើបណ្តាញសង្គម។ អ្នកទេសចរណ៍ ៥០% បានរាយការណ៍ថាព័ត៌មាន និងការផ្សាយពាណិជ្ជកម្មនៅលើអ៊ីនធឺណិតមានឥទ្ធិពលលើផែនការធ្វើដំណើររបស់ពួកគេ។ ប៉ុន្តែប្រជាប្រិយភាពដែលកំពុងកើនឡើងនេះមិនល្អសម្រាប់ការទាក់ទាញទាល់តែសោះ។ ហើយវាមិនត្រឹមតែដោយសារតែសំរាម ឬគំនូរតាមទីសាធារណៈនៅលើជញ្ជាំងដែលនៅសល់ដោយភ្ញៀវទេសចរនោះទេ។ មនុស្សអាចបំផ្លាញឱ្យខូចខាតតាមរបៀបផ្សេងៗពីការដកដង្ហើមធម្មតារហូតដល់ការបំផ្លាញដោយចេតនា។
© Roma Neus / Wikimedia Commons © _Z2968ME / TripAdvisor
កន្លែងនេះបានក្លាយជាកន្លែងពេញនិយមក្នុងចំណោមភ្ញៀវទេសចរបន្ទាប់ពីខ្សែភាពយន្តរឿង The Beach ដែលសម្តែងដោយតារាហូលីវូដលោក Leonardo DiCaprio ។ នៅពេលនេះវាត្រូវបានគេមើលឃើញថាមានមានភ្ញៀវទេសចរចំនួនប្រហែល ៥.០០០ នាក់ជារៀងរាល់ថ្ងៃ។ ដូច្នេះនៅក្នុងខែមិថុនាឆ្នាំ ២០១៨ វាត្រូវបានបិទដោយគ្មានកំណត់ដើម្បីការជាព្យាបាលឱ្យជាសះស្បើយឡើងវិញបន្ទាប់ពីតំបន់នេះត្រូវបានបំផ្លាញដោយសារមនុស្ស។
ក្នុងរយៈពេលតែ ១០ ខែប៉ុណ្ណោះជាង ៩០% នៃថ្មប៉ប្រះទឹកត្រូវបានបំផ្លាញ។ ផ្កាថ្មមួយចំនួនត្រូវបានគេធ្វើឱ្យសនិងផ្សេងទៀតបានស្លាប់។ រឿងនេះបានកើតឡើងដោយសារតែភាពតានតឹងនៃកម្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
© mario cesar mendonça gomes / flickr © Herr stahlhoefer / Wikimedia Commons
កន្លែងដ៏ស្រស់ស្អាតនេះគឺជាទឹកជ្រោះមួយ។ នៅឆ្នាំ ១៩៨២ តំបន់នេះត្រូវបានជន់លិចដោយអាងស្តុកទឹកដែលបង្កើតឡើងដោយទំនប់វារីអគ្គិសនី Itaipu Dam។ ហើយថ្មនៅទីនោះត្រូវបានយកចេញដោយរំសេវបំផ្ទុះ។
© Yvon Fruneau / Wikimedia Commons © Museo de Altamira y D. Rodríguez / Wikimedia Commons
ទីនេះត្រូវបានបិទសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០០២ ។ ក្រុមទេសចរណ៍យ៉ាងច្រើន បានបំផ្លាញផ្ទាំងគំនូរដោយគ្រាន់តែដកដង្ហើម និងការផលិតចំហាយទឹក និងកាបូនឌីអុកស៊ីតដែលធ្វើឱ្យផ្ទាំងគំនូរខ្លះមានលក្ខណៈដុះផ្សិត។ នៅឆ្នាំ ២០០១ រូងភ្នំនិងសារមន្ទីរចម្លងត្រូវបានគេសាងសង់នៅក្បែរនោះដើម្បីឱ្យភ្ញៀវទេសចររីករាយនឹងការសាងសង់ឡើងវិញ។
© Unknown / Wikimedia Commons © Isabel Moreno Rivadeneira / Wikimedia Commons
ផ្ទាំងទឺកកកនេះត្រូវបានបង្កើតឡើងជាង ១៨.០០០ ឆ្នាំកន្លងមកហើយជាកន្លែងខ្ពស់ជាងគេនៅអាមេរិកខាងត្បូង។ ចាប់តាំងពីឆ្នាំ ១៩៨០ តំបន់នេះបានចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័សហើយនៅឆ្នាំ ២០០៩ ផ្ទាំងទឹកកកបានបាត់ទៅវិញទាំងស្រុងដោយសារតែការឡើងកម្តៅពិភពលោក។
ពីរ៉ាមីត Mayan ដែលមានអាយុកាល ២.៣០០ ឆ្នាំនេះត្រូវបានបំផ្លាញដោយក្រុមហ៊ុនថ្មរបស់ De-Mar ដោយប្រើគ្រឿងចក្រឈូសឆាយ។ ថ្មកំបោរពីពីរ៉ាមីតនេះត្រូវបានប្រើដើម្បីបំពេញផ្លូវជាមួយក្រួសនៅក្នុងទីក្រុងក្បែរនោះ។ បន្ទាប់ពីការស៊ើបអង្កេតអ្នកបើកគ្រឿងចក្រ មេកម្មករ និងនាយកគ្រប់គ្រងក្រុមហ៊ុនចំនួន ២ នាក់ត្រូវបានចាប់ខ្លួន។
© NASA / Wikimedia Commons © NASA / Wikimedia Commons
បឹងនេះរីងស្ងួតទាំងស្រុងក្នុងឆ្នាំ ២០១៦ ដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍកសិកម្ម និងរ៉ែនៅក្បែរនោះ។ គួរកត់សម្គាល់ថានេះគឺជាការរីងស្ងួតលើកទីពីរហើយនៃបឹងនេះ។ វារីងស្ងួតជាលើកដំបូងនៅឆ្នាំ ១៩៩៤ ហើយក្រោយមកត្រូវបានធ្វើឱ្យប្រសើរឡើងវិញដោយសារភ្លៀង។
© Philip Terry Graham / Wikimedia Commons © Tony Hugo / Wikimedia Commons
ថ្មនេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅឆ្នាំ 2015 ហើយត្រូវបិទដោយសារតែការព្រួយបារម្ភអំពីស្ថេរភាពរបស់វា។ ប៉ុន្តែការបិទ ការពិន័យ និងសូម្បីតែវត្តមានរបស់ប៉ូលីសនៅតែមិនអាចរារាំងភ្ញៀវទេសចរពីការលោតពីលើរបងចូលទៅក្នុងដើម្បីការស្វែងរកការថតរូប។ ថ្មនឹងនៅតែបិទរហូតដល់វាបាត់ទៅវិញដោយសារហេតុផលធម្មជាតិ។
© Fabian Lambeck / Wikimedia Commons © Fabian Lambeck / Wikimedia Commons
ថ្មប៉ប្រះទឹក ផ្កាថ្មទំហំ ១៦០០ ម៉ែត្រក្រឡាត្រូវបានបំផ្លាញដោយនាវាទេសចរណ៍ក្នុងឆ្នាំ ២០១៧ ហើយវាអាចចំណាយពេលរាប់ទសវត្សរ៍ដើម្បីឱ្យដូចដើមឡើងវិញ។ ការខូចខាតនៅតំបន់ដ៏ពេញនិយមក្នុងចំណោមអ្នកមុជទឹកត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១៨,៦ លានដុល្លារ។
© Steven Pavlov / Wikimedia Commons © OregonStateParks / facebook
ថ្មនេះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏មានប្រជាប្រិយមួយរហូតដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៦។ មនុស្សមួយក្រុមបានជ្រៀតចូលក្នុងរបងនិងបំផ្លាញវិមានធម្មជាតិនេះ ព្រោះដោយសារតែមិត្តភ័ក្តិរបស់ពួកគេបានគ្រោះថ្នាក់បាក់ជើងនៅទីនោះ។
© Brigitte ALLIOT / Wikimedia Commons © francofolle / instagram
ស្ពានដ៏ល្បីល្បាញនេះពោពេញទៅដោយសោស្នេហាដែលមានទម្ងន់សរុបប្រហែល ៤៥ តោន។ ដោយសារតែចំនួនមេសោរដែលបានកិបនៅលើស្ពាន់នោះច្រើនខ្លាំងពេក ហើយធ្វើឱ្យមានការងឿងឆ្ងល់ដោយសារការបាក់ស្ពានដែលអាចកើតមាន ដូច្នេះរដ្ឋាភិបាលបានបញ្ជារឱ្យដកហូតមេសោររាប់ពាន់ហើយដាក់បន្ទះកញ្ចក់ឡើងដើម្បីកុំអោយមនុស្សចាក់សោរក្តីស្រឡាញ់នៅទីនោះទៀត។
© NorskPolarinstitutt / facebook
អ្នកប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដែលបានមើលឃើញថាមហាកំផែងប្រទេសចិនស្ថិតនៅក្នុងបញ្ជីទាក់ទាញដែលអាចនឹងត្រូវបំផ្លាញឆាប់ៗនេះ។ វាត្រូវបានបង្កើតឡើងសម្រាប់ការពារជាតិហើយចំនួនភ្ញៀវទេសចរដែលដើរលើវាកំពុងបង្កការខូចខាតធ្ងន់ធ្ងរ។ ទន្ទឹមនឹងការទាក់ទាញនេះ Colosseum សមុទ្រមរណៈ ក្រុងវេនីស និងសូម្បីតែអង់តាក់ទិកក៏កំពុងរងការគំរាមកំហែងផងដែរ។
មនុស្សចោលសំរាមយ៉ាងច្រើន គូររូបគំនូរនៅតាមជញ្ជាំង ព្យាយាមយកផ្នែកមួយនៃការទាក់ទាញហើយបំពុលបរិស្ថានដោយមិនគិតពីគុណវិបត្តិអនាគតនៃតំបន់ទាំងនោះ។យើងមិនមែនមិនចង់ឱ្យអ្នកទេសចរធ្វើដំណើរកំសាន្តនោះទេ យើងសង្ឃឹមថាមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ថាយើងគួរតែថែរក្សាកន្លែងទាំងនេះជាមួយគ្នានិងបង្ហាញការគោរពគ្នា។ ហើយអ្នកណាអាចដឹង ប្រហែលជាប៉ុន្មានទសវត្សក្រោយមកទៀតនឹងមិនមានបញ្ជីកន្លែងទេសចរណ៍ដែលត្រូវបានបំផ្លាញទៀតទេក៏ថាបាន។
តើអ្នកគិតយ៉ាងណាចំពោះផលប៉ះពាល់របស់មនុស្សទៅលើតំបន់ទេសចរណ៍ទាំងនេះនិងផលប៉ះពាល់ផ្សេងទៀត? តើអ្នកមានវិធីណាដើម្បីកាត់បន្ថយវាទេ? ចែករំលែកយោបល់របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម៕
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside