ហេតុអ្វីបានជាសិល្បករ-សិល្បការិនី ព្រមទាំងប្រជាជនដែលរស់នៅក្នុងប្រទេសកូរ៉េភាគច្រើនមាននាមត្រកូលដូចគ្នា? គឺជាសំណួរមួយដែលត្រូវបានចោទសួរជាហូរហែ។
ដូច្នេះប្រសិនបើចង់ដឹងថាតើការពិតវាយ៉ាងណាខ្លះនោះ សូមចំណាយពេលវេលាអាននូវអត្ថបទខាងក្រោម ៖
ប៉ុន្តែមុននឹងឈានចូលដល់បកស្រាយ ខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យមកមើលអំពីស្ថិតិនិងប្រវត្តិនៃនាមត្រកូលជាមុនសិន។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងឆ្នាំ ២០០០ , នាមត្រកូលទាំងអស់នៅប្រទេសកូរ៉េមានសរុបជាង ៣០០ នាមត្រកូល។ ហើយប្រសិនបើបូកបញ្ចូលទាំងនាមត្រកូលដែលកម្លាយមកពីពាក្យបរទេសទៀតនោះ គឺមានសរុបទាំងអស់ជាង ៥,០០០ នាមត្រកូល។
ឧទាហរណ៍ ៖ John Smith (ចន ស្ម៊ីត) -> 존 스미스 (ចូន ស៊ឺមីស៊ឺ) *ក្នុងករណីដែលបុគ្គលណាមួយបានចុះសញ្ជាតិកូរ៉េតែមិនប្តូរនាមត្រកូលដើមរបស់ខ្លួន* វាគឺជាចំនួនមួយដែលតិចតួចបំផុតបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។
ឧទាហរណ៍ ៖ នៅក្នុងប្រទេសជប៉ុនមាននាមត្រកូលសរុបរហូតដល់ទៅ ១០០,០០០ នាមត្រកូលឯណោះ។
នៅក្នុងប្រទេសស៊ុយអែត , នាមត្រកូលថ្មីៗជាង ៣០០ នាមត្រកូលត្រូវបានបង្កើតឡើងជារៀងរាល់ខែ។
ដោយឡែកនៅក្នុងប្រទេសកូរ៉េវិញ , ការបង្កើតនាមត្រកូលថ្មីៗបានថយចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។
នាមត្រកូលភាគច្រើនសរសេរតែមួយព្យាង្គប៉ុណ្ណោះ។
ឧទា. Kim ( 김 ) , Lee ( 이 ) , Park ( 박 ) ...។
ប៉ុន្តែក៏មាននាមត្រកូលមួយចំនួនដែរដែលសរសេរពីរព្យាង្គ។
ឧទា. Je Gal ( 제갈 ) , Nam Goong ( 남공 ) , Jang Gok ( 장곡 ) ...។
នាមត្រកូលខ្លះមានប្រភពដើមមកពីប្រទេសផ្សេងៗទៀតដូចជា ជប៉ុន និង ចិន ។ល។
ឧទា. Jeub ( 즙 ) * មានប្រភពដើមមកពីប្រទេសជប៉ុន / បានមកពីពាក្យ 辻 ( Tsuji ) *
ប៉ុន្តែវាក៏ត្រូវបានគេរាប់បញ្ចូលថាជានាមត្រកូលប្រពៃណីរបស់ប្រទេសកូរ៉េផងដែរ។
#ប្រវត្តិនៃនាមត្រកូលជនជាតិកូរ៉េ
កាលពីដើមឡើយ , មានខ្សែរាជវង្សចំនួន ២ ដែលប្រើប្រាស់នាមត្រកូល " Kim " , គឺខ្សែរាជវង្ស Gaya និង ខ្សែរាជវង្ស Silla។ ព្រះរាជានៃនគរ Gaya បានដឹកនាំប្រទេសចាប់តាំងតែពីឆ្នាំ ៤២ មុន គ.ស មកម្ល៉េះ។ លុះរហូតដល់ឆ្នាំ ៥៦២ មុន គ.ស , សម័យកាលនេះក៏ត្រូវដួលរលំបន្ទាប់ពីនគរ Silla បានធ្វើការវាយលុកដណ្តើមយកដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា នាជំនាន់នោះការប្រើប្រាស់នាមត្រកូលពុំសូវជាមានភាពទូលំទូលាយប៉ុន្មានឡើយ។ វាត្រូវបានគេចាត់ទុកថាជារបស់មួយដ៏តម្លៃជាទីបំផុត។ មានតែព្រះរាជា សាច់សារលោហិតរបស់ទ្រង់ និង វណ្ណ:អភិជនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់នាមត្រកូល។
សំណួរ ៖ តើពួកគេអាចទទួលបាននាមត្រកូលដោយរបៀបណា?
=> ពួកគេអាចទទួលបាននាមត្រកូលតាមរយៈ ៖
១. អំណោយរបស់ព្រះរាជា
នាសម័យដើម ជួនកាលស្តេចអាចនឹងប្រទានជានាមត្រកូលដល់បុគ្គលណាមួយដែលទ្រង់សព្វព្រះរាជហឫទ័យ (ពេញចិត្ត) ឬ ទុកចិត្ត។
២.ការយកថវិកាទិញសិទ្ធប្រើប្រាស់នាមត្រកូល
វាគឺជាវិធីសាស្ត្រដ៏កម្របំផុតប៉ុន្តែត្រូវបានវណ្ណៈអភិជនមួយចំនួនយកទៅអនុវត្តនៅសម័យដើម។ ពួកគេបានប្រើប្រាស់ថវិកាទិញសិទ្ធដើម្បីអាចមានឈ្មោះនៅក្នុងសៀវភៅគ្រួសាររបស់ព្រះរាជាឬបុគ្គលណាមួយដែលមានឋានៈខ្ពង់ខ្ពស់។ ដូច្នេះពួកគេនឹងអាចប្រើប្រាស់នាមត្រកូលនោះបានដូចគ្នា។
៣. ការធ្វើជំរឿន
នេះគឺជាវិធីសាស្ត្រមួយដ៏ពេញនិយមនិងងាយស្រួលជាទីបំផុតនាពេលបច្ចុប្បន្ន។ ចំពោះប្រជាពលរដ្ឋដែលមិនទាន់មាននាមត្រកូលនៅឡើយ ពួកគេអាចទៅចុះឈ្មោះជាមួយនឹងរដ្ឋាភិបាលដើម្បីបន្ថែមនាមត្រកូលបានដោយមិនចាំបាច់ចំណាយថវិកាអ្វីទាំងអស់។ គួរបញ្ជាក់ផងដែរថា ការធ្វើជំរឿនគឺមានរយៈពេល ៣ ឆ្នាំម្តង។
កាលពីសម័យដើម អ្នកដែលមាននាមត្រកូលត្រូវបានមហាជនលើកតម្កើងនិងឲ្យតម្លៃជាទីបំផុត។ ជាពិសេសនោះគឺអ្នកដែលមាននាមត្រកូល Kim , Lee & Park ។ ពួកគេត្រូវបានអ្នកឯទៀតសម្លឹងមើលមកដោយការគោរព ព្រោះមិនមែនគ្រប់គ្នាសុទ្ធសឹងតែអាចប្រើប្រាស់នាមត្រកូលបានឡើយ លុះត្រាតែបុគ្គលនោះជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់។
រហូតឈានចូលដល់សម័យកាល Joseon (១៣៩២ - ១៨៩៧) ទើបប្រជាជនសាមញ្ញនិងទាសករអាចប្រើប្រាស់នាមត្រកូលបាន។ (តែមិនច្រើនដូចសម័យបច្ចុប្បន្ន)។
សំណួរ ៖ ចំពោះអ្នកដែលជាទាសករ , តើពួកគេប្រើប្រាស់នាមត្រកូលក្នុងគោលបំណងអ្វី?
=> គោលបំណងនៃការប្រើប្រាស់នាមត្រកូលរបស់ទាសករ ៖
នៅជំនាន់នោះ , ការរើសអើងបែងចែកស្រទាប់វណ្ណៈតែងតែមានជាហូរហែ។ ពពួកមនុស្សមួយចំនួន (សំដៅលើអ្នកដែលមានឋានៈខ្ពង់ខ្ពស់) បានចាត់ទុកទាសករដូចជាសត្វធាតុ។ ហេតុដូច្នេះហើយទើបពួកគេសម្រេចចិត្តបន្លំខ្លួនដោយដាក់នាមត្រកូលព្រោះមិនចង់ឲ្យអ្នកដទៃមើលងាយឬធ្វើបាប។ នាមត្រកូលដែលពួកគេបានដាក់មិនមែនជានាមត្រកូលដែលបង្កើតថ្មីឡើយ , ភាគច្រើនគឺ Kim , Lee និង Park។
ដោយឡែកនៅសម័យដែលប្រទេសកូរ៉េនៅស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន (១៩១០ - ១៩៤៥) , មនុស្សជាច្រើនចាំបាច់ត្រូវប្រើប្រាស់នាមត្រកូលដោយ ៖
•55% នៃចំនួនប្រជាជនសរុបបានជ្រើសរើសយកនាមត្រកូល Kim , Lee , Park , Choi និង Jung
•15 % នៃចំនួនប្រជាជនសរុបបានជ្រើសរើសយកនាមត្រកូល Jo , Kang , Yoon , Im , Jang , Shin និង Yoo
•30 % នៃចំនួនប្រជាជនសរុបបានជ្រើសរើសយកនាមត្រកូលផ្សេងៗទៀត។
សំណួរ ៖ តើមកពីមូលហេតុអ្វីទើបបណ្តាលឲ្យនាមត្រកូល " Kim " មានអ្នកប្រើប្រាស់ច្រើនជាងគេ?
=> មូលហេតុដែលបណ្តាលឲ្យនាមត្រកូល " Kim " មានអ្នកប្រើប្រាស់ច្រើនជាងគេ ៖
•ជានាមត្រកូលរបស់ស្តេចនៅសម័យដើម
•បានមកពីពាក្យ " 金 " ជាភាសាចិនដែលមានន័យថា " មាស "
•ជានាមត្រកូលដែលផ្តល់ឲ្យនូវអំណាចកិត្យានុភាពនិងកិត្តិយស
•ជានិមិត្តរូបដ៏សំខាន់មួយ។
ទាំងនេះសុទ្ធសឹងតែជានាមត្រកូលដែលកម្រមានអ្នកប្រើប្រាស់ ៖
Ga ( 가 ) *កម្រ*
Gan ( 간 ) *កម្រ*
Gal ( 갈 ) *កម្រ*
Kam / Gam ( 감 ) *កម្រ*
Gangjeon ( 강전 ) *កម្រខ្លាំង*
Gae ( 개 ) *កម្រ*
Gyeon ( 견 ) *កម្រ*
Gyeong ( 경 ) *កម្រ*
Gye ( 계 ) *កម្រមានអ្នកប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង , តែសម្បូរនៅប្រទេសកូរ៉េខាងជើង*
Gok ( 곡 ) *កម្រខ្លាំងបំផុត*
Kwan / Gwan ( 관 ) *កម្រខ្លាំងបំផុត*
Gyo ( 교 ) *កម្រខ្លាំងបំផុត*
Kuk / Guk / Gook ( 국 ) *កម្រ*
Goon ( 군 ) *កម្រខ្លាំងបំផុត*
Goong ( 궁 ) *កម្រមានអ្នកប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង , តែសម្បូរនៅប្រទេសកូរ៉េខាងជើង*
Gwok ( 궉 ) *កម្រខ្លាំង*
Geun ( 근 ) *កម្រខ្លាំង*
Geum / Keum ( 금 ) *កម្រ*
Nan ( 난 ) *កម្រខ្លាំងបំផុត*
Nang ( 낭 ) *កម្រខ្លាំង*
Nae ( 내 ) *កម្រខ្លាំង*
Noe ( 뇌 ) *កម្រខ្លាំងបំផុត*
Nu / Noo ( 누 ) *កម្រខ្លាំងបំផុត*
Da ( 다 ) *កម្រខ្លាំងបំផុត*
Dan ( 단 ) *កម្រខ្លាំង*
Dam ( 담 ) *កម្រខ្លាំងបំផុត*
Dang ( 당 ) *កម្រខ្លាំង*
Dae ( 대 ) *កម្រខ្លាំង*
Dok ( 독 ) *កម្រខ្លាំងបំផុត*
Don ( 돈 ) *កម្រខ្លាំង*
Dong ( 동 ) *កម្រខ្លាំង*
Dongbang ( 동방 ) *កម្រខ្លាំង*
Du / Doo ( 두 ) *កម្រខ្លាំង*
Deung ( 등 ) *កម្រខ្លាំងបំផុត*
Deungjeong / Deungjung ( 등정 ) *កម្រខ្លាំងបំផុត*
Ra ( 라 ) *កម្រ*
Ran ( 란 ) *កម្រខ្លាំងបំផុត*
Rang ( 랑 ) *កម្រខ្លាំង*
Ryeo ( 려 ) *កម្រខ្លាំងបំផុត*
Ro / Roh ( 로 ) *កម្រខ្លាំងបំផុត*
Roe ( 뢰 ) *កម្រខ្លាំងបំផុត*
Rim ( 림 ) *កម្រខ្លាំងបំផុត*
Man ( 만 ) *កម្រខ្លាំង*
Mangjeol ( 망질 ) *កម្រខ្លាំងបំផុត*
Mae ( 매 ) *កម្រខ្លាំង*
Maeng ( 맹 ) *កម្រ*
Myeong / Myung ( 명 ) *កម្រ*
Mo / Moh ( 모 ) *កម្រ*
Mok ( 목 ) *កម្រខ្លាំង*
Myo ( 묘 ) *កម្រខ្លាំងបំផុត*
Mu / Moo ( 무 ) *កម្រខ្លាំងបំផុត*
Moobon / Mubon ( 무본 ) *កម្រខ្លាំងបំផុត*
Muk / Mook ( 묵 ) *កម្រខ្លាំង*
Mi ( 미 ) *កម្រខ្លាំងបំផុត*
Ban ( 반 ) *កម្រ*
Beon / Bun ( 번 ) *កម្រខ្លាំងបំផុត*
Beom / Bum ( 범 ) *កម្រខ្លាំង*
Bo / Boh ( 보 ) *កម្រខ្លាំងបំផុត*
Bok ( 복 ) *កម្រ*
Bong ( 봉 ) *កម្រខ្លាំង*
Bu / Boo ( 부 ) *កម្រ*
Bi / Bee ( 비 ) *កម្រខ្លាំងបំផុត*
Bin / Been ( 빈 ) *កម្រខ្លាំង*
Bing ( 빙 ) *កម្រខ្លាំង*
Sah / Sa ( 사 ) *កម្រខ្លាំង*
Sagong ( 사공 ) *កម្រខ្លាំង*
San ( 산 ) *កម្រខ្លាំងបំផុត*
Sam ( 삼 ) *កម្រខ្លាំងបំផុត*
Sang ( 상 ) *កម្រខ្លាំង*
Seomoon / Seomun ( 서문 ) *កម្រខ្លាំង*
Seon / Sun ( 선 ) *កម្រខ្លាំង*
Seonwoo / Sunwoo ( 선우 ) *កម្រ*
Seob / Sub / Suhb ( 섭 ) *កម្រខ្លាំងបំផុត*
Sobong ( 소봉 ) *កម្រខ្លាំងបំផុត*
Soo / Su ( 수 ) *កម្រខ្លាំងបំផុត*
Soon ( 순 ) *កម្រខ្លាំង*
Seung ( 슴 ) *កម្រខ្លាំង*
Si / Shi / See ( 시 ) *កម្រខ្លាំង*
Ship / Sip ( 십 ) *កម្រខ្លាំងបំផុត*
Ah ( 아 ) *កម្រខ្លាំង*
Ae ( 애 ) *កម្រខ្លាំងបំផុត*
Ya / Yah ( 야 ) *កម្រខ្លាំងបំផុត*
Eoh / Uh ( 어 ) *កម្រខ្លាំង*
Eogeum ( 어금 ) *កម្រខ្លាំងបំផុត*
Eun ( 은 ) *កម្រ*
Eum ( 음 ) *កម្រខ្លាំង*
In / Ihn ( 인 ) *កម្រខ្លាំង*
Ja / Jah ( 자 ) *កម្រខ្លាំងបំផុត*
Jam / Jahm ( 잠 ) *កម្រខ្លាំងបំផុត*
Janggok ( 장곡 ) *កម្រខ្លាំងបំផុត*
Jeo ( 저 ) *កម្រខ្លាំងបំផុត*
Jeom ( 점 ) *កម្រខ្លាំង*
Je ( 제 ) *កម្រខ្លាំង*
Jegal ( 제갈 ) *កម្រ*
Jong ( 종 ) *កម្រខ្លាំង*
Jwa ( 좌 ) *កម្រខ្លាំង*
Joon / Jun ( 준 ) *កម្រខ្លាំងបំផុត*
Jeub ( 즙 ) *កម្រខ្លាំងបំផុត*
Yeob ( 엽 ) *កម្រខ្លាំង*
Young / Yeong ( 영 ) *កម្រខ្លាំងបំផុត*
Ye / Yea / Yeh /Yeah ( 예 ) *កម្រ*
Ok ( 옥 ) *កម្រ*
Ohn / On ( 온 ) *កម្រខ្លាំង*
Ong ( 옹 ) *កម្រខ្លាំង*
Wan ( 완 ) *កម្រខ្លាំងបំផុត*
Wang ( 왕 ) *កម្រ*
Yo / Yoh ( 요 ) *កម្រខ្លាំងបំផុត*
Yong ( 융 ) *កម្រខ្លាំង*
Woon ( 운 ) *កម្រខ្លាំង*
Wi / Wee ( 위 ) *កម្រ*
Yook / Yuk ( 육 ) *កម្រខ្លាំង*
Zeung / Jeung ( 증 ) *កម្រខ្លាំងបំផុត*
Chang ( 창 ) *កម្រខ្លាំង*
Cho ( 초 ) *កម្រខ្លាំង*
Chong ( 총 ) *កម្រខ្លាំងបំផុត*
Choon ( 춘 ) *កម្រខ្លាំងបំផុត*
Kwae ( 쾌 ) *កម្រខ្លាំងបំផុត*
Tak / Tahk ( 탁 ) *កម្រ*
Tan / Tahn ( 탄 ) *កម្រខ្លាំង*
Tang / Tahng ( 탕 ) *កម្រខ្លាំងបំផុត*
Tae ( 태 ) *កម្រខ្លាំង*
Pan / Pahn ( 판 ) *កម្រខ្លាំង*
Paeng ( 팽 ) *កម្រខ្លាំង*
Pyeon ( 편 ) *កម្រខ្លាំង*
Pyeong ( 평 ) *កម្រខ្លាំង*
Po / Poh ( 포 ) *កម្រខ្លាំងបំផុត*
Pyo / Pyoh ( 표 ) *កម្រ*
Poong / Pung ( 풍 ) *កម្រខ្លាំង*
Pi / Phi / Phee ( 피 ) *កម្រ*
Pil / Phil ( 필 ) *កម្រខ្លាំង*
Hak ( 학 ) *កម្រខ្លាំង*
Hae ( 해 ) *កម្រខ្លាំង*
Hyeon / Hyun ( 현 ) *កម្រ*
Hyeong ( 형 ) *កម្រខ្លាំង*
Ho ( 호 ) *កម្រខ្លាំង*
Hwa ( 화 ) *កម្រខ្លាំង*
Hwan ( 환 ) *កម្រខ្លាំងបំផុត*
Hwangmok ( 황목 ) *កម្រខ្លាំងបំផុត*
Hwangbo ( 황보 ) *កម្រ*
Hu / Hoo ( 후 ) *កម្រខ្លាំងបំផុត*
Heung ( 흥 ) *កម្រខ្លាំងបំផុត*
នេះគឺជាសិល្បករ-សិល្បការិនីទាំង ១០ រូបដែលប្រើប្រាស់នាមត្រកូលកម្រ ៖
បញ្ជាក់ ៖
-នៅមានសិល្បករ-សិល្បការិនីជាច្រើននាក់ទៀតដែលបានប្រើប្រាស់ត្រកូលប្រភេទនេះ , ប៉ុន្តែខ្ញុំសូមលើកយកមកនិយាយតែ " មួយចំនួន " ប៉ុណ្ណោះ។
-ការដែលប្រើប្រាស់នាមត្រកូលកម្រមិនមែនជារឿងមួយដែលអាក្រក់ឡើយ ដូច្នេះសូមកុំមានការយល់ច្រឡំ។
១. Ong Seong-wu (តារាចម្រៀងទោល / តារាសម្តែង)
ឈ្មោះពិតរបស់ Seong-wu គឺ " Ong Seong-wu " ។
នាមត្រកូល " Ong " មានអ្នកប្រើប្រាស់មិនដល់ ១,០០០ នាក់ឡើយនៅក្នុងប្រទេសកូរ៉េ។
២. Taeyang (សមាជិកក្រុម BIG BANG)
ឈ្មោះពិតរបស់ Taeyang គឺ " Dong Young Bae "។
នាមត្រកូល " Dong " មានអ្នកប្រើប្រាស់ប្រមាណជាជាង ៥,០០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៣. Seungkwan (សមាជិកក្រុម SEVENTEEN)
ឈ្មោះពិតរបស់ Seungkwan គឺ " Boo Seungkwan "។
នាមត្រកូល " Boo " មានប្រភពដើមមកពីកោះ Jeju និងមានអ្នកប្រើប្រាស់ប្រមាណជាជាង ១០,០០០ នាក់។
៤. Huihyeon (សមាជិក DIA)
ឈ្មោះពិតរបស់ Huihyeon គឺ " Ki Huihyeon " ។
នាមត្រកូល " Ki " មានអ្នកប្រើប្រាស់ប្រមាណជាជាង ២៨,០០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៥. Kan Mi Yeon (តារាចម្រៀងទោល / តារាសម្តែង / ពិធីការិនីប៉ុស្តិ៍វិទ្យុ / តារាម៉ូឌែល)
ឈ្មោះពិតរបស់ Mi Yeon គឺ " Kan Mi Yeon " ។
នាមត្រកូល " Kan " មានអ្នកប្រើប្រាស់ប្រមាណជាជាង ២,៥០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៦. Ryu Soo Young (តារាសម្តែង)
ឈ្មោះពិតរបស់ Ryu Soo Young គឺ " Uh Nam Sun " ។ (ប៉ុន្តែគាត់បានប្តូរឈ្មោះនៅពេលប្រឡូកចូលក្នុងវិស័យសិល្បៈ)
នាមត្រកូល " Uh " មានអ្នកប្រើប្រាស់ប្រមាណជាជាង ១៨,០០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៧. Gaon (សមាជិកក្រុម BONUSBaby)
ឈ្មោះពិតរបស់ Gaon គឺ " Beom Gaon " ។
នាមត្រកូល " Beom " មានអ្នកប្រើប្រាស់ប្រមាណជាជាង ៣,៨០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៨. Kyeon Mi-ri (តារាសម្តែង)
ឈ្មោះពិតរបស់គាត់ គឺ " Kyeon Mi-ri " ។
នាមត្រកូល " Kyeon " មានអ្នកប្រើប្រាស់ប្រមាណជាជាង ១,២០០ នាក់នៅក្នុងប្រទេសកូរ៉េ។
៩. Kal So-won (តារាសម្តែង)
ឈ្មោះពិតរបស់ So-won គឺ " Kal So-won " ។
នាមត្រកូល " Kal " មានអ្នកប្រើប្រាស់ប្រមាណជាជាង ២,០០០ នាក់នៅក្នុងប្រទេសកូរ៉េ។
១០. Paeng Hyun Sook (តារាកំប្លែង)
ឈ្មោះពិតរបស់គាត់ គឺ " Paeng Hyun Sook " ។
នាមត្រកូល " Paeng " មានអ្នកប្រើប្រាស់ប្រមាណជាជាង ២,៩០០ នាក់នៅក្នុងប្រទេសកូរ៉េ។
#សំណួរ ៖ ហេតុអ្វីបានជាពួកគេចូលចិត្តនិយមប្រើប្រាស់នាមត្រកូលដូចៗគ្នា?
=> គឺដោយសារតែជនជាតិកូរ៉េមិនសូវមាននាមត្រកូលដែលជាលក្ខណៈប្រវត្តិសាស្ត្រដូចប្រទេសដទៃទៀត។ មានន័យថាតាំងតែពីសម័យដើមមក , ពួកគេនិយមប្រើប្រាស់នាមដូចៗគ្នានិងមិនសូវបង្កើតនាមត្រកូលថ្មីៗឡើយ។
សំណួរ ៖ ប្រសិនបើនៅសម័យមុនមិនសូវមាននាមត្រកូល , ហេតុអ្វីក៏បច្ចុប្បន្នពួកគេមិនបង្កើតឲ្យបានច្រើនទៅ? *
=> ប្រជាជនកូរ៉េមិនសូវចាប់អារម្មណ៍ទៅលើរឿងនេះឡើយ។
ពួកគេយល់ឃើញថាការដាក់ឈ្មោះឲ្យមានអត្ថន័យគឺមានសារៈសំខាន់ជាង ។ (ការបង្កើតនាមត្រកូលថ្មីនៅតែមាន , ប៉ុន្តែវាមិនច្រើន) ការប្រើប្រាស់នាមត្រកូលត្រូវបានបែងចែកទៅតាមតំបន់ , ខ្សែស្រឡាយ និង ជំនាន់។ ដូច្នេះការដែលអ្នកគ្រាន់តែដឹងអំពីនាមត្រកូលរបស់ពួកគេគឺមិនគ្រប់គ្រាន់ឡើយ។
ឧទា.បុរសម្នាក់មាននាមត្រកូល " Sohn " និងមកពីទីក្រុង Miryang , ប៉ុន្តែប្រសិនបើគាត់ចង់ណែនាំខ្លួនជាផ្លូវការគាត់ត្រូវនិយាយថា " 밀양 손씨 진사공파 44대손 "
밀양 : គឺជាឈ្មោះរបស់ទីក្រុងមួយដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
손 : "Sohn" គឺជានាមត្រកូល។
씨 : គឺជាពាក្យសម្រាប់ហៅនរណាម្នាក់ថា " លោក "។
진사공파 : គឺជាពាក្យដែលបញ្ជាក់អំពីវង្សត្រកូល (វាមានច្រើនប្រភេទទៅតាមស្ថានភាពរបស់វង្សត្រកូលនីមួយៗ) , ចំពោះពាក្យថា " 진사공파 " គឺសំដៅទៅលើវង្សត្រកូលណាមួយដែលបានបែកខ្ញែកចេញពីខ្សែស្រឡាយដើមហើយមកបង្កើតជាខ្សែស្រឡាយថ្មី នៅទីកន្លែងថ្មី។
44대손 : មានន័យថាជំនាន់ទី ៤៤។
ដូច្នេះ " 밀양 손씨 진사공파 44대손 " មានន័យថា" វង្សត្រកូល Sohn ជំនាន់ទី ៤៤ ដែលមកពីទីក្រុង Miryang "។
ហើយក៏នៅមានវង្សត្រកូល " Sohn " ដែលមកពីទីកន្លែងផ្សេងៗទៀតផងដែរដូចជា ៖
-វង្សត្រកូល " Sohn " មកពីក្រុង Pyeonghae
-វង្សត្រកូល " Sohn " មកពីទីក្រុង Gyeongju
-វង្សត្រកូល " Sohn " មកពីទីក្រុង Andong
-វង្សត្រកូល " Sohn " មកពីទីក្រុង Naju
-វង្សត្រកូល " Sohn " មកពីក្រុង Gurye...។
[FUN FACT]
បើយោងទៅតាមច្បាប់ " 동성동본 금혼제도 " របស់ប្រទេសកូរ៉េខាងត្បូងបានចែងថា " គូស្នេហ៍ដែលជាប់សាច់សារលោហិតនឹងគ្នាមិនត្រូវបានអនុញ្ញាតិឲ្យរៀបអាពាហ៍ពិពាហ៍ឡើយ"។ លើសពីនេះទៅទៀត , ចំពោះអ្នកដែលមិនជាប់សាច់សារលោហិតនឹងគ្នា តែមាននាមត្រកូលដូចគ្នានិងមកពីទីក្រុងតែមួយក៏មិនត្រូវបានអនុញ្ញាតិឲ្យរៀបអាពាហ៍ពិពាហ៍ដែរ។
ដោយឡែក , អ្នកដែលមាននាមត្រកូលដូចគ្នាតែមកពីទីក្រុងផ្សេងគ្នា , ពួកគេអាចរៀបអាពាហ៍ពិពាហ៍បានដោយមិនទាស់ខុសអ្វីទាំងអស់។ យ៉ាងណាមិញនៅតាមតំបន់មួយចំនួនក៏មានទំនៀមទម្លាប់របស់ខ្លួនដែរ។
ឧ. ប្រជាជនដែលជាវង្សត្រកូល " Sohn " មកពីទីក្រុង Miryang បានធ្វើការហាមប្រាមមិនឲ្យសមាជិកគ្រួសាររបស់ពួកគេរៀបការជាមួយនឹងអ្នកដែលជាវង្សត្រកូល " Park " មកពីទីក្រុង Miryangឡើយ។
មូលហេតុគឺដោយសារតែវង្សត្រកូលទាំងពីរនេះបានកកើតនៅទីក្រុង Miryang ក្នុងពេលដំណាលគ្នា។ ដូច្នេះពួកគេចាត់ទុកគ្នាដូចជាគ្រួសារតែមួយយ៉ាងអ៊ីចឹង។ ហើយប្រសិនបើជាគ្រួសារតែមួយ គឺមិនអាចរៀបការជាមួយគ្នាបានជាដាច់ខាត។
ជាចុងក្រោយសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអានអត្ថបទមួយនេះ ហើយក៏សុំទោសនូវរាល់កំហុសខុសឆ្គងដែលកើតមានឡើង៕
ប្រភពព័ត៌មាន ៖ A Plus | YT , Korean Scouter TV | YT , The Asian Theory | YT , Soompi , Ichatdelune | Reddit
ប្រែសម្រួលអត្ថបទទាំងស្រុងជាភាសាខ្មែរដោយ ៖ @Dxnnyyy_