ល្បិចវេទមន្តទាំង ៦ ត្រូវបានលាតត្រដាងថា វាគ្រាន់តែជាការបំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ!

ជំនាញរបស់អ្នកលេងសៀក ឬលេងប៉ាហីគឺសមត្ថភាពរបស់ពួកគេដើម្បីធ្វើឱ្យអ្នកផ្តោតក្នុងការរំពឹងទុកនៃល្បិចមិនគួរឱ្យជឿបន្តបន្ទាប់របស់ពួកគេ។ ជារឿយៗវាហាក់ដូចជាអ្នកលេងសៀកពិតជាមានសមត្ថភាពក្នុងការធ្វើអ្វីដែលប្រឆាំងនឹងច្បាប់នៃធម្មជាតិ ហើយបរិយាកាសដែលគួរឱ្យស្ញប់ស្ញែងដែលពួកគេបង្កើតក្នុងកំឡុងពេលសំដែងរបស់ពួកគេ ជួយកាត់បន្ថយការសង្ស័យដែលនេះវាគឺជាល្បិចដែលយើងមិនអាចស្មានដឹង។

បើយោងតាមគេហទំព័រ Bright Side សូមក្រឡេកមើលល្បិចវេទមន្តដ៏ល្បីល្បាញបំផុតចំនួន ៦ ដែលធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ហើយមើលពួកគេពីមុំវិទ្យាសាស្ត្រថ្មីដើម្បីបង្ហាញថាពួកគេមិនមែនជាអ្វីគ្រូវេទមន្តនោះទេ ពួកគេគ្រាន់តែមានជំនាញល្បិចដែលយើងមិនអាចស្មានដឹង។

អាថ៌កំបាំងទី១:ឃើញមនុស្សដាច់ពាក់កណ្តាល

The 6 Greatest Magic Tricks Finally Revealed

យើងបានឃើញល្បិចវេទមន្តទាំងនោះ ហើយជាធម្មតាត្រូវបានមើលឃើញដោយការដកដង្ហើមបែបរន្ធត់ ដែលក្នុងនោះអ្នកលេងសៀកនោះបានកាត់ផ្តាច់មនុស្សជាពីរកំណាត់។ តាមពិតទៅ វាមិនគួរឱ្យភ្ញាក់ផ្អើលទេនៅពេលអ្នកដឹងថាមានមនុស្សពីរនាក់នៅខាងក្នុងប្រអប់សម្រាប់ការបំភាន់ភ្នែកពីទស្សនិកជនរបស់បុរសលេងសៀក!

អាថ៌កំបាំងទី២: ក្រដាសប្រាក់ដែលរហែក

The 6 Greatest Magic Tricks Finally Revealed

កាលពីពេលមុនមនុស្សបានឆ្ងល់ពីរបៀបដែលលោក David Copperfield បានយកក្រដាស់ប្រាក់ដុល្លារអូសឆ្លងកាត់ចំពាក់កណ្តាលខ្មៅដៃនៅចំពោះមុខមនុស្សបន្ទាប់មកលាតត្រដាងក្រដាស់ប្រាក់វិញដើម្បីបង្ហាញថាក្រដាស់ប្រាក់នេះមិនមានរហែកទេ។

អាថ៌កំបាំងនៅទីនេះគឺការប្រើខ្មៅដៃយ៉ាងប៉ិនប្រសប់: ខ្មៅដៃគឺដាច់ជាពីរកំណាត់ដោយភ្ជាប់ជាមួយមេដែកដ៏រឹងមាំដើម្បីធ្វើឱ្យខ្មៅដៃជាប់គ្នា! ការណ៍នេះអនុញ្ញាតឱ្យក្រដាសប្រាក់អាចឆ្លងកាត់យ៉ាងងាយស្រួលតាមផ្នែកពាក់កណ្តាលនៃខ្មៅដៃដែលត្រូវបានតភ្ជាប់គ្នាដោយមេដែកឆក់។

អាថ៌កំបាំងទី៣: អង្គុយនៅលើអាកាស

The 6 Greatest Magic Tricks Finally Revealed

អាថ៌កំបាំងនៃការឆ្ពិនភ្នែកនេះគឺជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុរសលេងប៉ាហីនៅតាមដងផ្លូវគឺស្ថិតនៅក្រោមការលាក់បាំងយ៉ាងឆ្លាតវៃ។ នោះហើយជាមូលហេតុដែលបុរសលេងប៉ាហីសម្តែងជាញឹកញាប់ឈរ ឬអង្គុយតាមរបៀបមួយដែលលាក់បាំងយ៉ាងល្អឥតខ្ចោះ: អាថ៌កំបាំងគឺនៅត្រង់ការប្រើដែកកោងដែលអាចគាំទ្រទម្ងន់ និងការស្លៀកពាក់បិទបាំងរបស់ពួកគេ។

អាថ៌កំបាំងទី​៤: កែវដែលបានរលាយបាត់

The 6 Greatest Magic Tricks Finally Revealed

កែវទឹកមួយដាក់នៅលើតុដែលគ្របដោយកន្សែងដៃ។ បន្ទាប់មកបុរសលេងប៉ាហីលើកវាឡើងហើយបោះវាទៅលើអាកាស។ លទ្ធផល៖ កន្សែងដៃធ្លាក់លើឥដ្ឋហើយកែវក៏រលាយបាត់ទៅវិញ។ ល្បិចនៅទីនេះមានពីរកន្លែង៖ ទីមួយមានខ្សែរង្វង់មួយបានដេរភ្ជាប់នឹងកន្សែងដៃដែលបង្កើតជាការបំភាន់ភ្នែកថាកែវនៅពីក្រោមកន្សែងដៃ។ ទីពីរបន្ទាប់មកកែវត្រូវបានទម្លាក់ចូលទៅក្នុងថង់សម្ងាត់តាមរយៈរន្ធមួយនៅលើតុ។

អាថ៌កំបាំងទី៥: មនុស្សនៅក្នុងប្រអប់

The 6 Greatest Magic Tricks Finally Revealed

ជោគជ័យនៃការបំភាន់ភ្នែកនេះដល់កំរិតកំពូលគឺអាស្រ័យទៅលើសមត្ថភាពរបស់ជំនួយការរបស់អ្នកលេងប៉ាហីដែលកិច្ចការសំខាន់គឺអាចរក្សាជើងនិងដៃរបស់នាងបានក្នុងទីតាំងមួយដែលស្រដៀងនឹងឥរិយាបថមិនគួរឱ្យជឿដូចក្នុងរូបនៃប្រអប់ខាងលើ។

អាថ៌កំបាំងទី៦: Michael Jackson រាំផ្តេកខ្លួន

The 6 Greatest Magic Tricks Finally Revealed

© taringa

អ្នកប្រាកដជាធ្លាប់ឃើញការសម្តែងរបស់ស្តេចចម្រៀងប៉ុបលោក Michael Jackson និងអ្នករបាំរបស់គាត់បានសម្តែងនៅក្នុងវីដេអូសម្រាប់បទចម្រៀង 'Smooth Criminal' វាមើលទៅមិនគួរឱ្យជឿទេព្រោះគាត់រក្សាខ្លួនទាំងមូលរបស់គាត់ខណៈពេលផ្តេកខ្លួននៅមុំ ៤៥ ដឺក្រេ។

អាថ៌កំបាំងនៅទីនេះគឺនៅក្នុងស្បែកជើងរបស់គាត់ដែលបានរចនាយ៉ាងពិសេសដែលគាត់បានប្រើកែងស្បែកជើងភ្ជាប់ចូលទៅនឹងដែកគោលនៅលើឆាក៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside