វាគឺជារូបភាពដែលអ្នកបានឃើញរាប់ពានលើករួចមកហើយឲ្យតែពេលណាអ្នកស្វែងរករូបភាពអំពីសមរភូមិនៅទីក្រុងស្ដាលីនក្រាដនៃសង្គ្រាមលោកលើកទី២។ទោះបីជាយ៉ាងនេះក្ដី! អ្នកប្រហែលជាមិនស្គាល់គាត់ថាជានរណា គាត់មានដំណែងអ្វីក្នុងជួរកងទ័ព ហេតុអ្វីបានជាគាត់ត្រូវស្លាប់ និងរឿងរ៉ាវមួយចំនួនទៀត។ តោះ!យើទៅស្គាល់ទាហានអាល្លឺម៉ង់ម្នាក់ឈ្មោះ Friedrich Konrad Winkler ។
Friedrich Konrad Winkler កើតនៅថ្ងៃទី២២ខែសីហាឆ្នាំ១៩០៩ក្នុងទីក្រុង Worms ប្រទេសអាល្លឺម៉ង់។ គាត់ជាទាហានអាជីព (Berufssoldat)ដោយចំណាយពេល១២ឆ្នាំបម្រើក្នុងជួរកងទ័ពថ្មើជើងអាល្លឺម៉ង់ Wehrmacht ដែលគេស្គាល់ថា “Zwölfender“។គាត់ចាប់ផ្ដើមប្រឡូកក្នុងសង្គ្រាមដោយស្ថិតក្នុងកងរវសេនាធំលេខ៥៦(Infanterie-Regiment 56,)មុនពេលផ្ទេរមកកងពលធំលេខ៣០៥ នៃកងវីរសេនាតូចលេខ៥៧៧ចាប់ពីថ្ងៃទី១៥ខែតុលាហើយក្រោយមកគាត់ឡើងតួនាទីជាមេបញ្ជាការកង Grenadier-Regiment 577។
ក្រោយមក! គាត់បានក្លាយជា Kompanieführer (Company Commander) មេបញ្ជាការកងពលតូចលេខ៦នៃកងវិរសេនាធំលេខ៥៧៧( Kompanie/ Grenadier-Regiment 577 )អំឡុងការប្រយុទ្ធមួយនៅរោងចក្រអាវុធ Barrikady Gun Factoryភាគពាយ័ព្យទីក្រុងស្ដាលីនក្រាដទល់នឹងកងពលតូចកាំភ្លើងលេខ១៣៨របស់សហភាពសូវៀត។ ក្នុងខែមករាឆ្នាំ១៩៤៣កងវីរសេនាធំលេខ៥៧៧ត្រូវបានបំផ្លាញនៅទីក្រុងស្ដាលីនក្រាដ។ Friedrich Konrad Winkler ត្រូវបានចាប់ខ្លួនជាឈ្លើយសង្គ្រាមក្នុងខែកុម្ភៈឆ្នាំ១៩៤៣។
មេបញ្ជាការទ័ពអាល្លឺម៉ង់រយមទាំងគាត់បានធ្វើសមាហរណកម្មក្រោមបញ្ជាផ្ទាល់របស់សេនាប្រមុខ Generalfeldmarschall Friedrich Paulus ។ ទោះបីជាយ៉ាងនេះក្ដី! គាត់បានស្លាប់ក្រោយចាប់ខ្លួនទៅជំរំអ្នកទោសក្នុងតំបន់ Kriegsgefangenlager Beketowka នៅថ្ងៃទី០៨ខែកុម្ភៈឆ្នាំ១៩៤៣ត្រឹមវ័យ៣៤ឆ្នាំ៕