អាជីវកម្មភាគច្រើនកំពុងរងផលប៉ះពាល់អវិជ្ជមានដោយសារតែមេរោគនេះ ប៉ុន្តែក៏មានមួយចំនួនដែលមានការរីកចម្រើន ដោយសារតែវា។ អាជីវកម្ម និង សេវាកម្មមួយចំនួនបាននឹងកំពុងសម្រួលដល់ការជួយសង្គ្រោះ ដែលចាំបាច់សម្រាប់សកលលោក។ ឥឡូវនេះខណៈពេលដែលមនុស្សជាច្រើនកំពុងបាត់បង់ការងារមានផ្នែកខ្លះនៃសេដ្ឋកិច្ចបាននឹងកំពុងផ្តល់ឲ្យយើងនូវក្តីសង្ឃឹមនៅក្នុងពេលវេលាដ៏លំបាក។
ថ្ងៃនេះយើងកំពុងផ្តោតលើអាជីវកម្មដែលត្រូវប៉ាន់ដោយសារជំងឺ COVID-19៖
១. ផលិតផលវេជ្ជសាស្រ្ត
ការផ្គត់ផ្គង់តាមបែបវេជ្ជសាស្រ្ត ដែលជាតម្រូវការសកលដូចជា ម៉ាស់ ស្រោមដៃ ទឹកសំអាតជាតិអាល់កុល និងថ្នាំពេទ្យ។ ការដណ្ដើមគ្នាទិញផលិតផល វេជ្ជសាស្រ្តជាច្រើនដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យមានបញ្ហាដែលបង្កឲ្យមានកង្វះក្រុមហ៊ុនសម្រាប់ផលិតចេញជាផលិតផលទាន់ពេល និងការផ្គត់ផ្គង់នៅមានកំរិត។
២. សេវាកម្មសំអាត
ការកើនឡើងនូវតម្រូវការសេវាសំអាតដែលមិនបានរំពឹងទុកនៅក្នុងពេលប្រយុទ្ធនឹងជំងឺ COVID-19 ដើម្បីរក្សានូវអនាម័យតាមកន្លែងសាធារណៈ អគារពាណិជ្ជកម្ម និង មន្ទីពេទ្យគឺជាផ្នែកសំខាន់បំផុតដោយសារការពារការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ។
៣. សេវាដឹកជញ្ជូន
ដោយសារច្បាប់ដែលត្រូវរក្សាគម្លាតពីគ្នា និងមិនមាននូវការជួបជុំមនុស្សកុះករ បណ្ដាលឲ្យការទិញទំនិញតាមអ៊ីនធឺណេត គឺស្ថិតក្នុងអាជីវកម្មដែលរឹងមាំមួយសម្រាប់ឆ្នាំនេះ តម្រូវការបានធ្វើឲ្យមានការពឹងផ្អែកទាំងស្រុងលើការចែកចាយទំនិញនិងរបស់ចាំបាច់លើសេវាដឹកជញ្ជូន។
៤. ឧបករណ៍ហាត់កីឡា
កន្លែងហាត់ប្រាណត្រូវបានបិទនៅលើពិភពលោកស្ទើរតែទាំងអស់ដែលកំពុងដឹកនាំផ្លូវវិជ្ជមានសម្រាប់ទីផ្សារក្នុងការលក់ឧបករណ៍ហាត់កីឡាទុកតាមបណ្ដារគេហដ្ឋាន ដើម្បីរក្សានូវរាងកាយដែលមានសុខភាពល្អកំឡុងពេលបង្ខាំង។
៥. កម្មវិធីទំនាក់ទំនងតាមអ៊ីនធឺណេតដែលមានសុវត្ថិភាព
ការធ្វើសន្និសីទតាមវីដេអូនិងការដោះស្រាយឯកសារក្រុមហ៊ុនជាច្រើនបានអនុម័តទៅយ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណេត ដែលប្រតិបត្តិការអាជីវកម្មទាំងឡាយពីចម្ងាយនិង តាមការបំពេញការងារពីផ្ទះដោយការរក្សានូវគម្លាតសង្គម។
ប្រភព៖ បរទេស