តេស្ត IQ៖ ដោះស្រាយករណីឃាត.កម្មទាំង ៤ រួចផ្ទៀងផ្ទាត់ចម្លើយខាងក្រោម

យើងទាំងអស់គ្នាចូលចិត្តស្វែករករឿងរាវនៃការពិតដែលប៉ូលីសស៊ើបអង្កេតករណីដែលពិបាកៗបំផុត។ ហើយយើងអាចដឹងបានថាអ្នកសុបិនចង់ចាប់ឧក្រិដ្ឋជនក្នុងវ័យកុមារភាពរបស់អ្នក។

ថ្ងៃនេះ Knongsrok នឹងផ្តល់ឱកាសឱ្យលោកអ្នកស៊ើបក្តីជាមួយ លោកស្វីវិន ដើម្បីឱ្យមានអារម្មណ៍ថាដូចជាអ្នកស៊ើបអង្កេតពិតប្រាកដម្នាក់ដែលអាចរកឃើញដំណោះស្រាយករណីឃាតកម្មមួយចំនួនខាងក្រោម។

១. កុហក

បុរសម្នាក់បានប្រាប់ប៉ូលីសថាគាត់ត្រឡប់មកពីធ្វើការវិញ ហើយបានឃើញសពប្រពន្ធរបស់គាត់ដេកនៅកណ្តាលបន្ទប់។ គាត់បាននិយាយថាតាមពិតនាងបានរកឃើញកាំភ្លើងរបស់គាត់ដែលនៅក្នុងថតតុរបស់គាត់ហើយបានបាញ់សម្លាប់ខ្លួនឯង។ ទោះយ៉ាងណាប៉ូលីសបានដឹងភ្លាមៗថាបុរសនោះនិយាយកុហក។ តើគាត់ដឹងដោយរបៀបណា?

08779f5f598e4a01edd30c3e93

ដំណោះស្រាយគឺ៖

បុរសនោះមានស្រោមកាំភ្លើងពាក់នឹងចង្កេះរបស់គាត់ដែលមានន័យថាគាត់ប្រហែលជានឹងយកកាំភ្លើងទៅជាមួយគាត់ រឺក៏មាននៅលើខ្លួនគាត់។ ពីដំបូងមិនអាចជាការពិតទេព្រោះគាត់បាននិយាយថាគាត់ត្រឡប់មកពីធ្វើការវិញហើយបានឃើញប្រពន្ធរបស់គាត់ស្លាប់​ ដែលមិនបានទុកលិខិតអ្វីមួយ នោះបង្ហាញថាបុរសនោះពិតជាបានបាញ់សម្លាប់ប្រពន្ធរបស់គាត់។

២. ឃាតកម្មលើអ្នកអភិជន

លោកស្មីតត្រូវបានគេធ្វើឃាតនៅល្ងាចថ្ងៃអាទិត្យ។ មានមនុស្ស ៥ នាក់ផ្សេងដែលបាននៅក្នុងផ្ទះរបស់គាត់៖ ភរិយារបស់លោកស្មីត អ្នកធ្វើម្ហូបផ្ទាល់ខ្លួន មេការ ស្រ្តីអ្នកបំរើ និងអ្នកថែសួន។ ពួកគេទាំងអស់បានប្រាប់លោក ស្ទីវិន ដែលជាអ្នកស៊ើបក្តីរឿងនេះនូវអ្វីដែលពួកគេកំពុងធ្វើនៅល្ងាចនោះ៖

Fd1c025cce8004e4edcbe7b904

- លោកស្រីស្មីត ៖ កំពុងអានសៀវភៅនៅបន្ទប់សៀវភៅ។

- ចុងភៅ ៖ កំពុងធ្វើអាហារពេលព្រឹក។

- មេការ ៖ កំពុងផ្តល់ការណែនាំដល់កម្មករនៅក្នុងបន្ទប់។

- ស្ត្រីអ្នកបំរើ ៖ កំពុងលាងចាន។

- អ្នកថែសួន ៖ កំពុងស្រោចទឹករុក្ខជាតិនៅក្នុងផ្ទះកញ្ចក់។

ភ្លាមៗបន្ទាប់ពីការសួរនាំអ្នកទាំង ៥ នាក់នោះរួចមក អ្នកស៊ើបអង្កេតបានចាប់ខ្លួនឃាតករ។ តើនរណាជាឃាតករ? ហើយតើលោកស្ទីវិនរកឃើញឧក្រិដ្ឋជនយ៉ាងដូចម្តេច? ចម្លើយគឺនៅខាងក្រោយ។

ចម្លើយគឺ៖

Cec1b0592a82963934c01075ed

៣. ឃាតកររោគចិត្ត

អ្នកស៊ើបអង្កេតកំពុងនិយាយជាមួយវេជ្ជបណ្ឌិតនៅក្នុងបន្ទប់រង់ចាំ នៅពេលដែលបុរសដែលមានភាពស្រងាកចិត្តបានរត់ចូលហើយស្រែកថា "មានគេបាញ់សម្លាប់ប្រពន្ធខ្ញុំ!"

អ្នកស៊ើបអង្កេតបានស្នើសុំឱ្យបុរសនោះរៀបរាប់ហេតុការណ៍អ្វីៗទាំងអស់ប្រាប់គាត់។ បុរសនោះឈ្មោះ Clark បាននិយាយថាគាត់នៅកន្លែងធ្វើការនៅពេលដែលអ្នករៀបចំផ្ទះរបស់គាត់បានទូរស័ព្ទមកគាត់ហើយបាននិយាយថាមានរឿងគួរឱ្យខ្លាចកើតឡើងចំពោះប្រពន្ធរបស់គាត់ហើយថាគាត់ស្ថិតនៅក្នុងបន្ទប់មើលថែយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ។ គាត់បានប្រញ៉ាប់ប្រញ៉ាល់ទៅមន្ទីរពេទ្យភ្លាមៗ។

C5d4585493b58afb571e18a959

នៅពេលដែលលោក Clark និយាយរឿងនេះចប់ អ្នកស៊ើបអង្កេតបានចាប់ខ្លួនគាត់ពីបទប៉ុនប៉ងមនុស្សឃាត។ ហេតុអ្វីបានជាអ្នកស៊ើបអង្កេតធ្វើបែបនេះ?

ចម្លើយ៖

A7ebbf5d3fa4e34d775b5bb6f9

៤. ឃាតកម្មកូនសម្លាប់ឪពុក

សេដ្ឋីម្នាក់ត្រូវបានគេបាញ់ចំថ្ងាសនៅក្នុងផ្ទះរបស់គាត់។ អ្នកស៊ើបអង្កេតបានធ្វើការសាកសួរទៅកាន់កូនប្រុសទាំង ៣ របស់មហាសេដ្ឋីគឺ លោក Jack លោក John និងលោក James។

487192598caf8805b2e9072d82

- លោក Jack បាននិយាយថា៖ នៅយប់នោះ ឪពុករបស់ពួកគេហើយនិងគាត់បាននៅឯពិធីទទួលជាផ្លូវការ។ ពួកគេបានត្រលប់មកដល់ផ្ទះហើយចូលបន្ទប់ទទួលភ្ញៀវ: ឪពុករបស់គាត់បានចូលមកហើយបន្ទាប់មក John និង Jack​ ក៏ចូលមកតាមក្រោយ។ នៅពេលឪពុករបស់ពួកគេឡើងជណ្តើរ James បានដើរចូលក្នុងបន្ទប់ទទួលភ្ញៀវហើយបាញ់ឪពុករបស់ពួកគេ។

- John បានបញ្ជាក់ពីព័ត៌មានដូចអ្វីដែល Jack បាននិយាយ។

- James បាននិយាយថា៖ គាត់បានទៅលេងមិត្តភក្តិរបស់គាត់នៅយប់នោះ។ ពេលមកដល់ផ្ទះឪពុករបស់គាត់បានស្លាប់ទៅហើយ។

អ្នកស៊ើបអង្កេតបានយល់អ្វីៗគ្រប់យ៉ាងភ្លាមៗ។ តើនរណាជាឃាតករ? ហើយតើស្ទីវិនបានដោះស្រាយរឿងនោះដោយរបៀបណា?

ចម្លើយ៖

A7ebbf5d3fa4e34d775b5bb6f9

តើអ្នកអាចស្វែងរកដំណោះស្រាយចំពោះរឿងក្តីទាំងអស់នេះទេ? ចែករំលែកលទ្ធផលរបស់អ្នកនៅក្នុងមតិយោបល់ និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិ!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside