ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ
ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ តែមិនដែលបាននៅជុំគ្នាសោះ
ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង
ពេលក្រឱ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឱ្យលេខាមកកាន់តំណែងប្រពន្ធ
ពេលក្រចង់រស់នៅក្នុងក្រុង ពេលមានបានចង់ទៅនៅលំហែកាយនៅក្នុងព្រៃជនបទ
ពេលក្រជំពាក់បំណុលគេ ពេលក្លាយជាអ្នកមានជំពាក់ធនាគារជុំទិស
ពេលក្រដេីរខ្នងគម ឬដេីរឱន ពេលមានបានដេីរឡេីងត្រង់ លេីកស្មារ ដូចកេីតបូសក្លៀក
ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ
សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់។
សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត។
សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាក្អេងក្អាង។
សូមកុំឲ្យមនុស្សធម្មតាកាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សឆ្កួតអំណាច និងទឹកប្រាក់។
មានតែអំពើល្អប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សមានតម្លៃ៕
ប្រែសម្រួលពីអត្ថបទ៖ បរទេស
ដោយ៖ កវីលាក់ស្នេហ៍-ប្រលោមលោក