ហេតុផលពិសេសៗដែលគូស្វាមីភរិយានៅប្រទេសជប៉ុន គេងដាច់ដោយឡែកពីគ្នា

ផ្ទះតូត ឬខុនដូតូចមិនបានបញ្ឈប់គូស្វាមីភរិយាជនជាតិជប៉ុនពីការគេងនៅលើគ្រែឬបន្ទប់ផ្សេងគ្នាឡើយ។ នេះមិនមែនជាបញ្ហាស្និទ្ធស្នាលឬបញ្ហាទំនាក់ទំនងទេតែជាអ្វីមួយដែលពួកគេជឿថាល្អសម្រាប់ពួកគេ។

Why Do Married Couples in Japan Sleep Separately

រឿងដំបូងដែលធ្វើឱ្យគូស្វាមីភរិយាជនជាតិជប៉ុនសម្រេចចិត្តគេងដាច់ដោយឡែកពីគ្នាគឺដោយសារពួកគេមានកាលវិភាគការងារផ្សេងគ្នា។ ដោយសារពួកគេមិនចង់រំខានដំណេកគ្នាទៅវិញទៅមកនៅពេលដៃគូរបស់ពួកគេត្រលប់មកផ្ទះយឺតដោយសារការងារ ឬប្រញ៉ាប់ទៅធ្វើការនៅពេលព្រឹកព្រលឹម។ នេះហើយជាមូលហេតុដែលដែលពួកគេគេងនៅបន្ទប់ផ្សេងគ្នា ឬគ្រែផ្សេងគ្នា។ ការណ៍នេះនឹងផ្តល់ឱ្យពួកគេទាំងពីរគេងស្កប់ស្កល់និងមានសុខភាពល្អ។

២. កូនត្រូវគេងជាមួយនឹងម្តាយ

Why Do Married Couples in Japan Sleep Separately

ម្តាយជនជាតិជប៉ុនគេងជាមួយកូនហើយនេះត្រូវបានគេចាត់ទុកថាជារឿងសំខាន់ណាស់ ដូច្នេះឪពុកត្រូវសំរេចថាតើគាត់ចង់ចែកគ្រែតែមួយរឺទៅបន្ទប់ផ្សេង។ សូម្បីតែវិទ្យាសាស្រ្តបានបង្ហាញថាការគេងរបៀបនេះអាចជួយឪពុកម្តាយនិងកូនអោយគេងលក់ស្រួល។ វាជួយឱ្យកុមាររក្សាសីតុណ្ហភាពមានស្ថេរភាពនិងចង្វាក់បេះដូង (ពិតជាមានសារៈសំខាន់ណាស់នៅកូននៅក្មេង) ហើយក្នុងពេលតែមួយវាបន្ថយឱកាសនៃរោគសញ្ញាស្លាប់ភ្លាមៗរបស់ទារក។ ដូចគ្នាផងដែរជួយឱ្យកុមារមានការគោរពខ្លួនឯងកាន់តែប្រសើរឡើងក្លាយជាមនុស្សឯករាជ្យលឿននិងពូកែក្នុងសាលា។

៣. សម្រាប់ពួកគេ គេងផ្សេងគ្នាមានន័យថាជាសេរីភាព

Why Do Married Couples in Japan Sleep Separately

ខណៈពេលដែលគូស្វាមីភរិយាជាច្រើនដែលចាប់ផ្តើមគេងបែកគ្នាពួកគេគិតថាជិតដល់មាត់ទ្វារនៃការលែងលះគ្នាហើយ ប៉ុន្តែជនជាតិជប៉ុនមើលឃើញខុសគ្នា។ ជនជាតិជប៉ុនឱ្យតម្លៃដល់ការគេងរបស់ពួកគេច្រើនហើយពួកគេមិនចង់រំខានគ្នានៅពេលគេង។ នេះមានន័យថា មិនចង់ឱ្យដៃគូលឺសម្លេងស្រមុក ការគេងមិនលក់ ឬការគេងពង្រាស់ជាដើម។ និយាយរួមទៅពួកគេចង់ឱ្យដៃគូដែលបានធ្វើការហត់នឿយគេងលក់បានស្កប់ស្កល់ ។

៤. ប្តីប្រពន្ធជនជាតិជប៉ុនមានប្រវត្តិនៃការគេងដាច់ដោយឡែកពីគ្នា

Why Do Married Couples in Japan Sleep Separately

© Shutterstock.com

កាលពីសម័យមុនពួកគេប្រើពូកបុរាណដែលពិបាកនៅពេលពួកគេគេងជាមួយគ្នា។ សព្វថ្ងៃនេះមានគ្រួសារជាច្រើនដែលនៅតែប្រើពូកប្រភេទនេះជាពិសេសដោយសារតែផ្ទះរបស់ពួកគេមានទំហំតូចហើយងាយស្រួលទុកដាក់។

តើអ្នកគេងដាច់ដោយឡែកពីដៃគូរបស់អ្នកទេ? តើអ្នកគិតថាការអនុវត្តបែបនេះអាចល្អសម្រាប់ទំនាក់ទំនងអ្នកទេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម៕

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ប្រភព៖ Brightside