មានការពិតមួយចំនួនដែលលើកឡើងថាមានទំនាក់ទំនងគ្នារវាងទម្រង់នៃមុខមាត់និងចរិតបុគ្គលិកលក្ខណៈរបស់មនុស្សយើង។ ប្រសិនបើអ្នកមានច្រមុះតូចឬមុខធំទូលាយវាមិនត្រឹមតែទាក់ទងនឹងហ្សែនតែប៉ុណ្ណោះទេ។ ថែមទាំងអាចព្យាករណ៍ពីអាកប្បកិរិយានិងប្រតិកម្មរបស់អ្នកផងដែរ។ សូមពិនិត្យការសន្និដ្ឋានគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវ។
យោងតាមវិទ្យាសាស្ត្របានអោយដឹងថាថ្ពាល់របស់អ្នកកាន់តែទូលាយមានន័យថាអ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯង និងឆ្លាតវាងវៃនេះបើយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត។ ជាការពិតប្រសិនបើអ្នកប្រឈមមុខនឹងរឿងអ្វីមួយ វាមិនមានន័យថាអ្នកមានគ្រោះថ្នាក់ និងទុកចិត្តលើគេនោះទេ។ នេះគ្រាន់តែបញ្ជាក់ថាអ្នកជាមនុស្សឆ្លើយតបលឿនជាមួយនឹងបញ្ហាចំពោះមុខជាជាងមិនអើពើនឹងអ្វីសោះ។
អ្នកវិទ្យាសាស្ត្របានរកឃើញថាជាតិខ្លាញ់តិចដែលអ្នកមាននៅលើថ្ពាល់របស់អ្នកមានន័យថាអ្នកមានជំងឺកាន់តែតិច ហើយអ្នកក៏មិនសូវមានភាពតានតឹងដែរ។ អត្រានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្តរបស់អ្នកក៏ទាបផងដែរ។ នេះអាចទាក់ទងនឹងកាយសម្បទាទូទៅរបស់អ្នកពីព្រោះតែមានខ្លាញ់តិចនៅលើមុខ និងមានរីករាយច្រើន។
អ្នកស្រាវជ្រាវលោក Abraham Tamir បានធ្វើការសិក្សាអំពីមុខមាត់និងទំនាក់ទំនងជាមួយបុគ្គលិកលក្ខណៈអស់រយៈពេលជាយូរមកហើយ។ គាត់បានកត់សម្គាល់ឃើញថាមនុស្សដែលមានច្រមុះវែងជាមនុស្សមានមហិច្ឆតា មានសភាវគតិល្អ និងមានទំនោរជាអ្នកដឹកនាំ។
អ្នកវិទ្យាសាស្ត្របានចែករំលែកថាបុរសដែលមានមុខមាត់ក្មេងមានទំនោរមិនសូវលេចធ្លោនៅក្នុងយុវវ័យរបស់ពួកគេប៉ុន្តែក្នុងពេលតែមួយពួកគេរៀនពីរបៀបដែលអាចការពារក្នុងការសាងទំនុកចិត្តនៅពេលពួកគេធំឡើង។
ក្នុងមូលដ្ឋាននៃការសិក្សាមួយដែលបានប្រើចរិតបុគ្គលិកលក្ខណៈធំទាំង ៥ ជាគំរូក្នុងនោះត្រូវបានគេកត់សម្គាល់ឃើញថាមនុស្សទាំងនោះដែលមានការយល់ស្របច្រើនមានចិញ្ចើមខ្ពស់និងថ្ងាសតូច។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថាអ្នកដែលមានកម្រិតនៃមនសិការនិងការយល់ស្របគ្នាមានមុខមាត់បែបនេះ។
បន្ទាប់ពីសិក្សាលើរូបភាពចំនួន ១.៧៩៣ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាអ្នកដែលមានច្រមុះខ្លីងាយបង្ហាញភាពឈ្លាសវៃរបស់ពួកគេ។ ដូចគ្នានេះផងដែរពួកគេអាចមានចិត្តល្អជាងអ្នកដទៃផ្សេងទៀត។
ការសិក្សាមួយចំនួនបានបង្ហាញថាមនុស្សដែលមានការប្រាស្រ័យទំនាក់ទំនងគ្នាមានលក្ខណៈពិសេសមួយចំនួននៅលើទម្រង់មុខផងដែរ។ អ្នកកាន់តែជាមានភាពរួសរាយខ្លាំង នោះច្រមុះនិងបបូរមាត់របស់អ្នកកាន់តែលេចធ្លោខ្លាំង។
បន្ទាប់ពីពិនិត្យមើលការធ្វើតេស្តនិងការសិក្សាទាំងអស់នេះអ្នកស្រាវជ្រាវបានលើកឡើងថាប្រសិនបើអ្នកមានអារម្មណ៍និងការបង្ហាញមនោសញ្ចេតនាកាន់តែច្រើនអ្នកមានទំនោរទៅរកថ្ពាល់ខាងឆ្វេងព្រោះនៅពេលថតរូបបញ្ចេញថ្ពាល់ខាងឆ្វេងកាន់តែសមនិងស្រស់ស្អាត។ ឥរិយាបទបង្ហាញថ្ពាល់ខាងស្តាំមានន័យថាអ្នកលេចធ្លោខាងផ្នែកវិទ្យាសាស្ត្រ។
តើអ្នកបានឃើញខ្លួនឯងនៅក្នុងការពិពណ៌នាខាងលើនេះទេ? តើអ្នកជឿទេថាផ្ទៃមុខរបស់យើងអាចបង្ហាញច្រើនពីចរិតរបស់យើង? សូមចែករំលែកការយល់ឃើញអ្នក និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក!
ប្រែសម្រួលដោយ៖ ក្នុងស្រុក
ប្រភព៖ Brightside