រឿង ១០ យ៉ាងដែលមនុស្សគ្រប់គ្នាប្រព្រឹត្តជារៀងរាល់ថ្ងៃ​ ប៉ុន្តែមិនបានដឹងថាវាជារឿងដែលមិនត្រឹមត្រូវ!

ការរស់នៅឬរបៀបប្រើឧបករណ៍ផ្សេងៗ ក្នុងករណីភាគច្រើនយើងនឹងធ្វើតាមពីជំនាន់មួយទៅជំនាន់មួយឧទាហរណ៍កូន ៗ នឹងមើលឪពុកម្តាយជាគំរូ។ ដោយមិនដឹងថាអ្វីដែលបានធ្វើត្រូវឬខុស សម្រាប់ថ្ងៃនេះយើងសូមបង្ហាញនូវរឿងចំនួន ១០ យ៉ាងដែលយើងគិតថាបានធ្វើត្រឹមត្រូវ ប៉ុន្តែការពិតគឺខុសទៅវិញទេ។ ថាតើរឿងទាំងអស់នោះមានអ្វីខ្លះ? តោះ! មកតាមដានជាមួយក្រុមការងាររបស់ពួកយើងទាំងអស់គ្នា។

#1

#2

ជាងកាត់សក់និងគ្រូពេទ្យជំនាញខាងសើស្បែកនិយាយថាការសំអាតសក់ប្រចាំថ្ងៃអាចបង្កគ្រោះថ្នាក់ដល់សក់របស់អ្នកព្រោះវាបាននាំយកប្រេងសំខាន់ៗចេញស្បែកក្បាលរបស់អ្នក។ ជាលទ្ធផលក្រពេញប្រេងនៅលើស្បែកក្បាលរបស់អ្នកព្យាយាមផ្តល់សំណងដោយផលិតប្រេងច្រើនជាងធម្មតា។ វិធីល្អបំផុតគឺត្រូវកក់សក់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

#3

គ្រាន់តែចំហកន្លែកមួយនៅចំកណ្តាលអាហារ ម្ហូបរបស់អ្នកនឹងមានកម្តៅគ្រប់គ្រាន់។ ល្បិចនេះនឹងជួយកំដៅអាហាររបស់អ្នកទាំងអស់ដោយមិនទុកឱ្យត្រជាក់នៅចំកណ្តាល។

#4

ភ្ជាប់ប្រើដង្គាបគៀបសក់គួរតែធ្វើតាមវិធីដូចក្នុងរូបនេះវានឹងធ្វើឱ្យវានៅជាប់នឹងក្បាលអ្នកកាន់តែប្រសើរ។

#5

អ្នកប្រហែលជាមិនដែលកត់សំគាល់ថាដៃឆ្នាំងមានរន្ធសំរាប់ដោតស្លាបព្រាឬវែកសំរាប់ចម្អិនអាហារនោះទេ។ ព្យាយាមប្រើហើយជីវិតនឹងកាន់តែប្រសើរ។

#6

យើងប្រហែលជាបានឃើញច្រាស ថ្នាំដុសធ្មេញនៅក្នុងការផ្សាយពាណិជ្ជកម្មប្រើថ្នាំដុះធ្មេញច្រើន។ ប៉ុន្តែតាមពិតយើងមិនចាំបាច់ប្រើថ្នាំដុសធ្មេញច្រើននោះទេ។ ពេទ្យធ្មេញណែនាំថាបរិមាណត្រឹមតែប៉ុនគ្រាប់សណ្តែកប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ។

#7

មនុស្សភាគច្រើនជឿជាក់ថាការងូតទឹកក្តៅអាចជួយឱ្យអ្នកសម្រាកនិងគេងលក់ស្រួល។ ប៉ុន្តែតាមពិតយើងមិនគួរងូតទឹកក្តៅមុនពេលចូលគេងឡើយ។ ព្រោះវានឹងធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនអ្នកឡើងដល់កំរិតខ្ពស់ដែលបណ្តាលឱ្យបេះដូងនិងសរសៃឈាមរបស់អ្នកស្ថិតក្នុងស្ថានភាពអាសន្នដូច្នេះអ្នកមានជំរើសពីរដើម្បីជ្រើសរើស៖ ត្រាំទឹកនៅសីតុណ្ហភាពទឹកធម្មតា ឬត្រាំទឹកក្តៅយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេងដូច្នេះរាងកាយអ្នកអាចចុះត្រជាក់វិញពេលចូលគេង។

#8

បច្ចេកទេសសម្រាប់កាន់ប៊ិច មិនគួរប្រើម្រាមដៃចង្អុលនិងម្រាមដៃកណ្ដាលនៅខាងមុខទេ។ អ្នកគួរតែចៀសវាងច្របាច់ប៊ិចបើមិនដូច្នេះទេដៃអ្នកនឹងអស់កំលាំងយ៉ាងឆាប់រហ័ស។ ហើយកាន់ប៊ិចឱ្យជិតបំផុតតាមដែលអាចធ្វើទៅបាន។

#9

បច្ចេកទេសចាក់ភេសជ្ជៈចូលក្នុងកែវមិនឲ្យមានការកំពប់ មានន័យថាអ្នកគួរដាក់កែវនៅក្បែរមាត់ភេសជ្ជៈ។

#10

នៅពេលអ្នកបន្ទោបង់រួចហើយ ប្រសិនបើអ្នកកាច់ទឹកបង្គន់ដោយមិនបិទគំរបទេ ទាំងបាក់តេរីនិងវីរុសនឹងចូលក្នុងខ្យល់។ វិធីល្អបំផុតគឺត្រូវបិទគំរបបង្គន់មុនពេលកាត់ឬចុចទឹករាល់ពេលបន្ទោបង់រួច។

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ brightside