១០ ចំនុចនេះធ្វើទៅគ្មានបានប្រយោជន៍អ្វីទេ ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តធ្វើរាល់ថ្ងៃ!
វាមើលទៅដូចជាមានអារម្មណ៍ថាជីវិតពោរពេញទៅដោយភាពផ្សេងៗគ្នា។ យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការនិងមានវិធីផ្ទាល់ខ្លួនដើម្បីព្យាយាមដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់យើង ប៉ុន្តែពេលខ្លះយើងបង្កើតបញ្ហាច្រើនជាងអ្វីដែលយើងបានចាប់ផ្តើម។ យើងទាំងអស់គ្នាត្រូវពិនិត្យពិចារណាឱ្យបានដិតដល់លើខ្លួនយើងហើយឈប់ធ្វើអ្វីមួយដែលមិនបានសម្រេច។
យោងតាមគេហទំព័រ Bright Side បានលើកយកមកនូវរឿងមួយចំនួនដេលយើងធ្វើកំពុងតែប្រព្រឹត្តរាល់ថ្ងៃដែលពិតជាគ្មានន័យ (ហើយសង្ឃឹមថាយើងគួរតែឈប់ធ្វើ) ។
1. ប្រើថង់ក្រណាត់ពេលទិញទំនិញទាំងដែលអ្នកកំពុងទិញរបស់របរប្លាស្ទិកច្រើនរួចទៅហើយ
2. ចំណាយពេលវេលាច្រើនក្នុងការជ្រើសរើសកម្មវិធីទូរទស្សន៍ផ្សេងទៀតដែលគួរឱ្យធុញទ្រាន់ជាងការមើលកម្មវីធីទូរទស្សន៍តែមួយ។
3. ព្រួយបារម្ភអំពីការធ្វើតេស្ត ឬការដាក់ពាក្យបន្ទាប់ពីបានដាក់ពាក្យរួចរាល់ទៅហើយ។
4. ញ៉ាំភេសជ្ជៈមានជាតិខ្លាញ់ទាបជាមួយនំនិងឃុកឃី
5. បិទហ្វេសប៊ុកហើយមិនទាន់បានប៉ុន្មាននាទីផង បន្ទាប់មកចុចចូលមើលវិញភ្លាម។
6. បើកទូរទស្សន៍ទុកចោលឲ្យលឺសំលេង។
7. ទុកប្រអប់ចំណីអាហារទទេនៅក្នុងទូដាក់ចាននិងក្នុងទូរទឹកកក។
8. ពិនិត្យមើលទូរទឹកកកដើម្បីមើលថាតើអាហារថ្មីលេចចេញមកដោយឯងៗ។
9. ចុចប៊ូតុងនៅលើឧបករណ៍បញ្ជាទូរទស្សន៍ដែលបានអស់ថ្មនៅពេលដែលវាពិតជាត្រូវការដូរថ្មថ្មី។
10. ចុចស៊ីផ្លេម្តងហើយម្តងទៀត ដឹងហើយថាចរាចរកំពុងកកស្ទះ។
តើមានអ្វីដែលគ្មានន័យផ្សេងទៀតដែលអ្នកធ្វើរាល់ថ្ងៃទេ? សូមចែករំលែកវាជាមួយពួកយើងនៅក្នុងមតិយោបល់!
អត្ថបទដោយ៖ វីរៈ