Joseph Pilyushin គឺជាអ្នកបាញ់ស៊ីបដ៏ជោគជ័យម្នាក់ដែលបានប្រយុទ្ធសង្គ្រាមលោកលើកទី២ឲ្យសហភាពសូវៀតនៅលើសមរភូមិភាគបូព៌ានិងសមរភូមិជុំវិញទីក្រុង Lengingrad ដែលជាផ្ទះរបស់គាត់នៅមុននិងក្រោយសង្គ្រាម។
ក្នុងវ័យ៣៨ឆ្នាំ Joseph ពិតជាចាស់បន្ដិចហើយពេលដែលគាត់ចូលទៅក្នុងសមរភូមិនៃសង្គ្រាមលោកលើកទី២ ប៉ុន្តែគាត់បានចូលរួមនៅក្នុងកងកម្លាំងការពារស៊ីវិល មុនពេលសង្គ្រាមហើយពេលនោះគឺជាពេលវេលានិងកន្លែងដែលគាត់បានរៀនបាញ់ស៊ីបបានយ៉ាងល្អដោយប្រកួតប្រជែងជាមួយក្រុមកាំភ្លើងស៊ីបដទៃទៀត។ ដូចទាហានជាច្រើនដទៃទៀតដែរ Joseph Pilyushin បានរងរបួសជាច្រើនដងក្នុងពេលប្រយុទ្ធហើយថែមទាំងបានបាត់បង់ភ្នែកខាងស្តាំ ដែលជាភ្នែកសម្រាប់បាញ់របស់គាត់ ព្រមតាំងរបួសដៃស្ដាំថែមទៀត។ នៅពេលនោះគាត់បានរៀនបាញ់ដៃឆ្វេងនិងតម្រង់ភ្នែកឆ្វេងម្ដងវិញ។
ទាហានក្រហមសូវៀតពេលដឹងថាគាត់មិនអាចចូលសមរភូមិបានដោយសារតែរបួសនេះ ពួកគេបានឲ្យគាត់មកកាន់សាលាហ្វឹកហាត់បាញ់ស៊ីបមួយដែលគាត់បានបង្វឹកទាហានបាញ់ស៊ីបរាប់រយនាក់ហើយរៀបចំឲ្យពួកគេចូលប្រយុទ្ធក្នុងសមរភូមិ។ តាមរយៈយុត្តិកម្មនៃការបណ្តុះបណ្តាល Snipers របស់គាត់ Joseph បានចូលក្នុងសមរភូមិជាថ្មីម្ដងទៀតរហូតដល់គាត់ត្រូវបានរងរបួសជាថ្មីម្តងទៀតនៅក្នុងខែកុម្ភៈឆ្នាំ ១៩៤៤ ។
នៅពេលនេះរបួសរបស់គាត់ មានសភាពធ្ងន់ធ្ងរហើយគាត់ត្រូវបានដកចេញពីសមរភូមិជួរមុខ ដោយកងកម្លាំងថ្នាក់ស្រុក។ ពេលយកចេញពីសមរភូមិមេបញ្ជាការបានចាប់ដៃគាត់និយាយថា៖ “ ទៅសម្រាកសិនទៅ ពេលដែលយើងត្រូវការយើងនឹងខលទៅអ្នក” ។ នៅពេលដែលគាត់ចាកចេញពីសមរភូមិពេលនោះ គាត់បានផ្ដាច់ជីវិតទាហានណាស៊ី ១៣៦ នាក់ហើយកិត្តិនាមរបស់គាត់ត្រូវបានសិស្សដែលបញ្ចប់ការហ្វឹកហាត់ក្នុងសាលាបាញ់ស៊ីប រាប់រយនាក់កោតសរសើរកិត្តិនាមរបស់គាត់។ Joseph ក៏ទទួលបានរង្វាន់កិត្តិយស Order of the Red Star ផងដែរ។
ដូចទាហានបាញ់ស៊ីបជាច្រើននាក់ទៀតដែរដែលភាគីទាំងពីរជួបគ្នាក្នុងសមរភូមិភាគខាងកើត Joseph មានបទពិសោធន៍ហើយគេចផុតពីសេចក្ដីស្លាប់ជាច្រើនដងពីការតទល់គ្នារវាងទាហានបាញ់ស៊ីបអាល្លឺម៉ង់១ទល់១ ២ទល់២នាក់ជាដើម ពិសេសលោកមានបទពិសោធន៍ខ្ពស់ប្រយុទ្ធក្នុងលេណដ្ឋាន។ នៅពេលខ្លះបទពិសោធន៍របស់គាត់គឺស្រដៀង នឹងសង្គ្រាមលេណដ្ឋានក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ។ Joseph និងអ្នកលបបាញ់ដែលជាគូកនរបស់គាត់បានប្រើ periscopes (កែវឆ្លុះប្រើក្នុងសង្គ្រាមលោកលើកទី១)និងបានជីកកន្លែងលាក់ខ្លួន ដោយមានដាក់កែវឲ្យចាំងភ្នែកសត្រូវនិងចង់កំប៉ុងបញ្ឆោតនៅលេណដ្ឋាន។
Joseph ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ជាតិហើយសៀវភៅអំពីជីវិរបស់គាត់ពិតជាល្បីល្បាញណាស់បន្ទាប់ពីបោះពុម្ពលើកដំបូងកាលពីឆ្នាំ១៩៥៨។ សៀវភៅជីវប្រវត្តិរបស់គាត់មានលក្ខណៈផ្ទាល់ខ្លួន ហើយផ្តល់នូវការយល់ដឹងអំពីសម្ពាធនិងអារម្មណ៍របស់អ្នកបាញ់កាំភ្លើងស៊ីបអំឡុងពេលធ្វើសង្គ្រាមខ្លាំងក្លានៅសមរភូមិមុខ។
ជាអកុសលកាំភ្លើងធំរបស់អាឡឺម៉ង់បានសម្លាប់ប្រពន្ធនិងកូនប្រុសពីរនាក់របស់គាត់ ក្នុងកំឡុងពេលសង្គ្រាម។ ក្រោយមកគាត់បានក្លាយជាបានចូលប្រយុទ្ធក្នុងសមរភូមិជាថ្មីម្ដងទៀតជាមួយកូនសិស្សរបស់គាត់ជាអ្នកបាញ់ដូចគ្នា។ មិនត្រឹមតែបាត់បង់គ្រួសារ គាត់ក៏បានបាត់បង់មិត្តរួមអាវុធជាច្រើននាក់ផងដែរក្នុងសង្គ្រាមពិសេសទាហានបាញ់ស៊ីបដែលលោកបង្រៀន។ ក្នុងសៀវភៅដែលមានចំណងជើងថា៖ Red Sniper on the Eastern Front: The Memoirs of Joseph Pilyushin គាត់បាននិយាយអំពីការបាត់បង់ជីវិតរបស់កូនទាហានរបស់លោក ដោយក្ដីឈឺចាប់៕