មកុដខ្មែរ ស្នាដៃខ្មែរ ទាំងអស់ត្រូវបានគេដឹងថាសុទ្ធសឹងតែចម្លងពីជញ្ចាំងប្រាសាទខ្មែរ មិនខុសពីរបាំអប្សរានោះទេ ហើយម៉ូតម្កុដបុរាណខ្មែរ ក៏នៅសល់រាប់រយម៉ូតទៀតមិនទាន់បង្កើតឡើងវិញនោះទេ ព្រោះតែកង្វះការយល់ដឹង ថវិកា និងធនធានតែម្តង។
ដោយសព្វថ្ងៃនេះ គែឃើញថាមានការបង្កើតមកុដអប្សរាចេញជារូបរាងពិតតែប៉ុន្មានម៉ូតប៉ុណ្ណោះ ដូចជា ម្កុដនាគ មកុដកំពូលស្រួច និងទម្រង់ជាច្រើនទៀត។ តែយ៉ាងណាមិនថាមកុដណាក៏ដោយ ត្រូវគេដឹងថាសុទ្ធតែត្រូវធ្វើតាមច្បាប់ក្បួនអង្កទាំង៤ ជានិច្ច។
នេះបើតាមរយៈគណនីហ្វេសប៊ុក Ngoun Vivathanank Long Korn បានរៀបរាប់ឱ្យដឹងថា៖ « ការសាងមកុដពីស្ពាន់ ឬក្រដាស់ ឬជ័រអ្វីក៏ដោយគឺត្រូវការអង្គ៤ជាដរាបក្នុងការចាត់សាងឡើងមិនលេងសើចឡើយ ដែលច្បាប់នេះអនុវត្តតាំងពីខ្មែរចាប់កំណើតឡើង ។ អង្គប្រកប៤មាន៖
#ក្បួន : ជាអង្គប្រកបមួយដែលចង់បង្ហាញពីរបៀបនៃការចាត់សាងឡើងឡើង តើត្រូវចាប់ពីត្រង់ណា ដាក់អ្វីមុន ។
#ខ្នាត : ផ្ដោតទៅលើការវាសប្រវែងជាសំខាន់ គណនាផ្ទៃ ប្រមាណនៃរបស់ដែរត្រូវចាត់សាង ។ ខ្នាតខ្មែរគឺប្រើខ្នាតបី ។
#បាត : គឺជាចំណេះដឹងដែលមានក្នុងការធ្វើ ។
#ត្រា : គឺអង្គប្រកបមួយយ៉ាងសំខាន់បំផុត គឺការឲព្រលឹងទៅវត្ថុដែលយើងបានចាត់សាង នោះគឺឲព្រលឹងតាំងពីចាប់ការធ្វើដំបូងរហូតដល់បញ្ចប់ ត្រង់នេះគឺមានន័យថាការយកចិត្តទុកដាក់ ការផ្ចិតផ្ចង់ ការឲតំលៃទៅលើវត្ថុដែលធ្វើ ។
ជាងដែលចាត់សាងទាំងឡាយកាលបើមានអង្គប្រកប៤នេះការចាត់សាងវត្ថុអ្វី នោះនឹងសមប្រកបតាមការដែរចង់បាន ហើយស្អាតសមជារូបព្រលឹងអត្តសញ្ញាណខ្មែរ ។
#សូមអរគុណលោកគ្រូតា_ចាន់_ស៊ីម_និងលោកគ្រូ_ស៊ុំ_ស៊ីនឿម_ដែលបានបង្ហាត់បង្រៀនខ្ញុំឲចេះស្គាល់ដឹងពីការសាងមកុដនេះ_និងក្បួនខ្នាតនេះ»៕