រឿង ១០ យ៉ាងដែលអ្នកមានមិនធ្វើ ដូច្នេះនឹងដាស់តឿនអ្នកដើម្បីឆាប់ទទួលបានជោគជ័យ

មនុស្សគ្រប់គ្នារកមធ្យោបាយផ្ទាល់ខ្លួនដើម្បីបង្កើនទ្រព្យសម្បត្តិ។ មនុស្សមួយចំនួនមានការយល់ដឹងគ្រប់គ្រាន់ដើម្បីទិញ Bitcoins នៅពេលដែល 1 BTC ស្មើនឹង 1 ដុល្លារ អ្នកផ្សេងទៀតខិតខំប្រឹងធ្វើការ។ មនុស្សដែលមានទ្រព្យសម្បត្តិជាអចិន្ត្រៃយ៍មានអាចមានទម្លាប់ប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយពេលខ្លះមនុស្សខ្លះស្រាប់តែមានសំណាង និងអ្នកខ្លះដែលខិតខំធ្វើការធ្វើខុសវិធីដូច្នេះពួកគេពិតជាមិនអាចសន្សំប្រាក់បានទេ។

89e61554d8979782fa0f872dde

អ្នកមានចូលចិត្តជួបជាមួយមនុស្សថ្មី។ ៦៨% នៃអ្នកមានបាននិយាយថាពួកគេចូលចិត្តជួបមនុស្សថ្មីៗ។ មានតែអ្នកក្រចំនួន ១១%ប៉ុណ្ណោះដែលនិយាយដូចគ្នានឹងអ្នកមាន។ មនុស្សភាគច្រើនដែលបានឈានដល់កំរិតជីវភាពធូរធារបានប្រឹងប្រែងអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានដើម្បីរក្សា និងផ្តល់នូវអារម្មណ៍ល្អៗចំពោះខ្លួនឯង។ ពួកគេស្វាគមន៍នឹងចង់ស្គាល់មនុស្សថ្មីៗ (និងអ្នកចាស់) នៅថ្ងៃឈប់សម្រាកនិងថ្ងៃសំខាន់ផ្សេងទៀត។

2. ជឿលើជោគវាសនា

50489b53d5b34dd408f2075d1a

អ្នកអាចជឿលើសំណាងឬជោគវាសនាក្នុងករណីដ៏កម្រមួយ។ ប៉ុន្តែបើយើងពិនិត្យមើលអំពីអំពីបញ្ហាសំខាន់ៗអ្នកមានគិតថាពួកគេកំណត់ផ្លូវជីវិតរបស់ពួកគេដោយខ្លួនឯង។ ហើយ ៩០%នៃមនុស្សក្របន្ទោសទៅលើជោគវាសនាចំពោះសំណាងអាក្រក់របស់ពួកគេ និងកត្តាផ្សេងទៀតដែលពួកគេមិនអាចគ្រប់គ្រងបាន។ ហើយដើម្បីឱ្យខ្លួនឯងឆាប់មានបានពួកគេបែជាវិនិយោគលុយជាមួយល្បែស៊ីសង ចាក់រឆ្នោតជំនួសឱ្យការប្រើចំណេះដឹងទៅវិញ។

3. ស្អប់ការងារខ្លួនឯង

3de8dc5731b3a99a90b1a6bd9d

"ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ!" ៨៥% ជាអ្វីដែលមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុនិយាយ។ អ្នកក្រមើលឃើញគុណវិបត្តិកាន់តែច្រើននៅក្នុងការងាររបស់ពួកគេ។ ដោយមានអាកប្បកិរិយាដូចនេះអ្នកប្រហែលជាយល់ស្របថាវាពិតជាលំបាកណាស់ក្នុងការបង្កើនប្រាក់ចំណូលរបស់អ្នក។ ប្រសិនបើអ្នកមិនស្រឡាញ់ការងារដែលអ្នកកំពុងធ្វើ អ្នកគួរតែផ្លាស់ប្តូរវាមិនមែននៅបន្តធ្វើការទាំងដែលចិត្តខ្លួនឯងមិនចង់នោះទេ។

4. មិនយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង

6019615c0e8dd0158ef8ab240c

អ្នកមានបានលះបង់ពេលវេលាច្រើនដើម្បីសុខភាព។ នេះរាប់បញ្ចូលទាំងការទៅពិនិត្យសុខភាព របៀបនៃការរស់នៅប្រកបដោយសុខភាព ការហាត់ប្រាណ ឬលេងកីឡា (៧៦% នៃមនុស្សជោគជ័យធ្វើលំហាត់ប្រាណ ៤ ដងក្នុងមួយសប្តាហ៍) របបអាហារមានតុល្យភាពនិងមិនធ្វើឱ្យមានទម្លាប់អាក្រក់កើតឡើង។ ក្នុងចំណោមមនុស្សដែលមានប្រាក់ចំណូលទាបមានតែ ១៣% ប៉ុណ្ណោះដែលមើលឃើញពីទំនាក់ទំនងរវាងសុខភាពល្អនិងភាពជោគជ័យ។

5. មិនហ៊ានប្រថុយ

F75d7655f285007a3a1bc8535f

មានតែអ្ន​កក្រចំនួន ៦% ប៉ុណ្ណោះដែលព្រមប្រថុយដើម្បីធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេប្រសើរឡើង។ ហើយជាង ៥០% យល់ព្រមទទួលយកហានិភ័យនៃការហ៊ានប្រថុយដូចគ្នា។ លើសពីនេះទៅទៀតអ្នកមានជាច្រើនបានកត់សម្គាល់ថាយ៉ាងហោចណាស់ក្នុងជីវិតរបស់ពួកគេត្រូវប្រថុយនឹងគ្រោះថ្នាក់ម្តងដែលនាំឱ្យមានការបរាជ័យដ៏ធំមួយ ប៉ុន្តែពួកគេបានព្យាយាមបន្តទៅមុខដើម្បីធ្វើការដោះស្រាយវា។

6. មើលភាពយន្តនៅលើទូរទស្សន៍

0269325ecba719ca9073a19137

ក្នុងចំណោមមនុស្សដែលមិនមែនជាអ្នកមាន ៧៨%ចូលចិត្តមើលការសម្តែងពីកន្លែងដែលអ្នកទស្សនាអាចមើលព័ត៌មានលំអិតនៃជីវិតឯកជនរបស់អ្នកដទៃ។ ក្នុងចំណោមអ្នកមានមានតែប្រមាណ ៦%ប៉ុណ្ណោះដែលទស្សនាភាពយន្តលើកញ្ចក់ទូរទស្សន៍។ ចំពោះអ្នកមានមិនចូលចិត្តមើលទូរទស្សន៍ទេហើយពួកគេភាគច្រើនមើលទូរទស្សន៍តិចជាង ១ ម៉ោងក្នុងមួយថ្ងៃ។ អ៊ិនធឺរណែតក៏ដូចគ្នា: មនុស្សជោគជ័យចំណាយពេលតិចជាងមួយម៉ោងក្នុងការប្រើប្រាស់អ៊ីនធឺណិតលុះត្រាតែការងារដែលត្រូវធ្វើនោះត្រូវប្រើអ៊ីនធឺណិត។

7. មិនអានសៀវភៅឱ្យបានច្រើន

Ed80ae57439125256b45402e49

លោក Dostoyevsky ធ្លាប់បាននិយាយថា “ មិនអានមានន័យថាមិនគិត” ។ ៨៨% នៃអ្នកមានយល់ស្របនឹងសុភាសិតនេះ។ ពួកគេអានសៀវភៅអំពីការអភិវឌ្ឍខ្លួនឯង សម្ភារៈវិជ្ជាជីវៈ និងអក្សរសិល្ប៍ប្រវត្តិសាស្ត្រយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ មានតែអ្នកក្រ ២ ភាគរយប៉ុណ្ណោះដែលចំណាយពេលច្រើនក្នុងការអានសៀវភៅ។

8. ក្រោកពីគេងយឺត

4f61eb56ad9efea9755849eb32

ជាងពាក់កណ្តាលនៃអ្នកជំនួញដែលមានប្រាក់ចំណូលខ្ពស់ដែលលោក Tom Corley បានសង្កេតឃើញថាបានភ្ញាក់ពីគេងយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចាប់ផ្តើមនៃថ្ងៃធ្វើការរបស់ពួកគេដែលប្រហែលជាម៉ោង ៥ ព្រឹកពួកគេចំណាយពេលនៅពេលព្រឹករៀបចំផែនការអ្វីដែលពួកគេត្រូវធ្វើដោយធ្វើការងារ គំរោងផ្ទាល់ខ្លួនរបស់ពួកគេ (ប្រសិនបើពួកគេធ្វើការឱ្យក្រុមហ៊ុនធំ ៗ ) និងលេងកីឡា។

មនុស្សជោគជ័យជាច្រើនចំណាយពេល ១០-១៥ នាទីដើម្បីធ្វើសមាធិឬគិតអំពីអ្វីមួយដោយស្ងៀមស្ងាត់។ ក្រោកពីព្រលឹមមិនមានន័យថាគេងមិនបានគ្រប់គ្រាន់ទេ។ ៨៩%នៃអ្នកមានទ្រព្យស្តុកស្តម្ភគេង ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយពួកគេចូលគេងនៅពេលវេលា៖ ចន្លោះពីម៉ោង ៩ ទៅម៉ោង ១០ យប់។

9. មានទំនាក់ទំនងជាមួយមនុស្សមិនល្អ

0a589956a3adf71a9bf7f7c1ac

៩៦% នៃមនុស្សដែលរស់នៅរំពឹងប្រាក់ខែស្គាល់អ្នកណាម្នាក់ដែលចូលចិត្តនិយាយដើមគេឬត្អូញត្អែរអំពីជីវិតរបស់ពួកគេ។ មនុស្សជោគជ័យប្រាស្រ័យទាក់ទងជាមួយមនុស្សល្អមនុស្សជោគជ័យ។ អ្នកអាចបង្កើនចំនួនមនុស្សមនុស្សល្អៗនៅជុំវិញអ្នកយ៉ាងងាយស្រួលដោយទស្សនាព្រឹត្តិការណ៍វប្បធម៌ ការធ្វើការងារស្ម័គ្រចិត្ត ឬជាសមាជិកនៃអង្គការមិនស្វែងរកប្រាក់ចំណេញ។ ហើយអ្នកគួរតែចំណាយពេលលើខ្លួនឯងរហូតដល់អ្នកជួបមនុស្សល្អដែលសមនឹងពេលវេលារបស់អ្នក។

10.ចំណាយប្រាក់ខ្ជះខ្ជាយ

1e7d2e5864ae9567917adf24b9

អ្នកក្រភាគច្រើនចំណាយច្រើនជាងចំណូល។ អ្នកប្រហែលជាស្គាល់មនុស្សដែលទិញឡានថ្លៃ ៗ ទូរស័ព្ទថ្លៃៗ និងរបស់ផ្សេងទៀតដែលមានតំលៃទោះបីជាពួកគេមិនអាចមានលទ្ធភាពទិញហើយមិនត្រូវការវាក៏ដោយ។ អ្នកមានច្រើនតែនៅជាប់នឹងប្រព័ន្ធបែងចែកប្រាក់ចំណូល។

  • 20% — ទុកក្នុងគណនីសន្សំ
  • 25% — បង់ថ្លៃឈ្នួលឬបញ្ចាំ
  • 15% — អាហារ
  • 10% — ការកំសាន្ត
  • 5% — សេវាថ្លៃធ្វើដំណើរ
  • ថវិកាដែលនៅសល់ត្រូវចំណាយទៅលើដូចជាសម្លៀកបំពាក់ ថ្នាំពេទ្យ និងការអប់រំ។

តើមានចំនុចផ្សេងទៀតដែរឬទេ ដែលអ្នកគិតថាចាំបាច់ដើម្បីធ្វើឱ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើង?

ប្រែសម្រួលដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: