រឿង​៥​យ៉ាង​ក្នុង​សង្គ្រាម​កូរ៉េ​ដែ​លមិន​សូវ​មាន​អ្នក​ដឹង

ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ១៩៥០កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែស្របប៉ារ៉ាឡែលទី ៣៨ (38th parallel ) លុក​លុយចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។ ត្រង់​នេះ​បាន​ធ្វើ​ឲ្យ​សង្គ្រាមរយៈ​ពេល​ខ្លី​ ​ហើយ​ការបង្ហូរឈាមគ្នា​រវាង​ភាគី​ទាំងពីរ​បាន​កើត​ឡើង។ សង្គ្រាមកូរ៉េ​​ ​ឬ​មាន​ឈ្មោះ​ដទៃ​ទៀត​ថា​ "the forgotten war"  ព្រោះសង្គ្រាមមួយ​នេះមិនបានទទួលការយកចិត្តទុកដាក់ដូចទៅនឹងសង្គ្រាមលោកលើកទី ២ ឬ​សង្គ្រាម​វៀត​ណាមនោះទេ។

ទោះបីជា​មិន​មាន​ការយកចិត្តទុកដាក់ចំពោះវាក៏ដោយ ក៏សង្គ្រាមកូរ៉េគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ភាគីទាំងពីរដែលពាក់ព័ន្ធទាំងប្រជាជនស៊ីវិល និងយោធា។ សូម្បីតែឥឡូវនេះ វា​បាន​កន្លងទៅ ៧០ ឆ្នាំហើយ​ក៏​ដោយសង្គ្រាមកូរ៉េនៅ​តែ​ជា​ជម្លោះ​មួយ​ដែល​គេ​ដឹង​តិចជាងជម្លោះនិងសង្គ្រាមដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ។ ​សង្គ្រាម​នេះ​ចាប់​ផ្ដើមដំបូង​នៅ​ថ្ងៃ​ទី២៤ខែ​មិថុនា​ឆ្នាំ​១៩៥០​ដល់​២៧​ខេ​កក្កដា​ឆ្នាំ១៩៥៣​ហើយ​ខាង​ក្រោម​ជា​ចំណុចសំខាន់​នៃ​សង្គ្រាម​កូរ៉េ (Korean War)។

ខ្សែស្រប​ Parallel ទី​៣៨​នៅ​តែ​ជា​កន្លែងបែងចែកប្រទេស​ទាំងពីរ( 38th Parallel still divides the two countries:

180427143257 History Korean War 2 Exlarge 169

ខ្សែ​ស្របប៉ារ៉ាឡែលទី ៣៨ គឺជាព្រំប្រទល់ដែលបានបែងចែកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)ដែលគាំទ្រដោយសូវៀតនិងសាធារណរដ្ឋនិយម(កូរ៉េខាងត្បូង)​ដែល​គាំទ្រ​ ដោយ​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក។ ទោះបីជាគោលបំណងរបស់ អ.ស.ប​ និងសហរដ្ឋអាមេរិកគ្រោងបំផ្លាញលទ្ធិកុម្មុយនីស្តឲ្យ​អស់ពី​ផែនដីទាំងស្រុង និងបញ្ឈប់ការរីករាលដាលឥទ្ធិលពលរបស់​វាក៏ដោយ ក៏សង្គ្រាមកូរ៉េបានបញ្ចប់នៅខែកក្កដាឆ្នាំ ១៩៥៣ ដោយភាគីទាំងពីរចុះហត្ថលេខាលើបទឈប់បាញ់ ដែលបានផ្តល់ឱ្យកូរ៉េខាងត្បូងនូវទឹកដីទំហំ ១.៥០០ ម៉ាយការ៉េ និងផ្ទៃដីទំហំ ២ ម៉ាយល៍ទៀត​ទុក​ជាតំបន់គ្មានយោធា​ហើយ​វា​នៅតែមានដល់សព្វថ្ងៃ។

សកម្មភាពយោធាដំបូង​ក្នុងអំឡុង​សង្គ្រាម​ត្រជាក់ It (was the first military action of the Cold War ៖

Korean War

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ ពិភពលោកបានឈានដល់ដំណាក់កាលមួយដែលគេហៅថាសង្គ្រាមត្រជាក់។ សង្រ្គាមត្រជាក់បានបន្តពីឆ្នាំ ១៩៤៥ រហូតដល់ឆ្នាំ ១៩៩០។ វាគឺជារយៈពេលមួយនៃភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ សង្គ្រាមកូរ៉េគឺជាសកម្មភាពយោធាដំបូងគេបំផុត បន្ទាប់ពីបញ្ចប់នៃសង្គ្រាមលោកលើកទី ២ និងការចាប់ផ្តើមនៃសង្គ្រាមត្រជាក់។

មេដឹកនាំអាមេរិចបានមើលឃើញថាគ្រប់​យ៉ាងកើត​ឡើង​ក្នុងសង្គ្រាមនេះ​លើស​ពី​ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង​ទៅ​ទៀត

AP_5010140101478558221

កងទ័ពកូរ៉េខាងជើងបានលុកលុយប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ១៩៥០។ គិតត្រឹមខែកក្កដា កងទ័ពសហរដ្ឋអាមេរិកបានចូលរួមធ្វើសង្គ្រាមក្នុងនាមជាប្រទេសកូរ៉េខាងត្បូង។ នេះក៏ដោយសារការដែលប្រធានាធិបតី Harry Truman និងមេដឹកនាំយោធាអាមេរិក​ជឿថានេះមិនមែនគ្រាន់តែជាជម្លោះព្រំដែនរវាងរបបផ្តាច់ការទាំងពីរនោះទេ ប៉ុន្តែអាចជាជំហានដំបូងក្នុងយុទ្ធនាការកុម្មុយនិស្ត ដើម្បីដណ្តើមកាន់កាប់ពិភពលោក។ ប្រធានាធិបតីទ្រូម៉ាន់បានជឿជាក់ថា ៖"ប្រសិនបើយើងមិន​បង្គ្រាបកូរ៉េខាងជើងឲ្យធ្លាក់ចុះនោះ​ទេ សូវៀតនឹងបន្តមនោគមន៍វិជ្ជា កុម្មុយនិស្ត មុខ​ទៀតហើយលេបកន្លែងមួយទៅកន្លែងមួយទៀត" ។ អាមេរិកបានបញ្ជូនកងទ័ពទៅកូរ៉េខាងត្បូងដែលត្រៀមសម្រាប់សង្គ្រាមប្រឆាំងនឹងកុម្មុយនិស្តរបស់​សូវៀតនិង​កូរ៉េខាងជើង។

ឧត្តមសេនីយ MacArthur ត្រូវបានបណ្តេញចេញពីមុខតំណែង៖

General Douglas MacArthur

នៅដំណាច់រដូវក្តៅឆ្នាំ ១៩៥០ ប្រធានាធិបតី President Truman និងឧត្ដមសេនីយ៍ General Douglas MacArthur មេបញ្ជាការយោធាអាមេរិករ៉ាប់​រងតំបន់អាស៊ីបានកំណត់គោលដៅថ្មីសម្រាប់សង្គ្រាមនៅកូរ៉េ។ ពួកគេបានរៀបចំដើម្បីរំដោះកូរ៉េខាងជើងចេញពីពួកកុម្មុយនិស្ត។ ទោះយ៉ាងណា! នៅពេលដែលចិនចាប់បានរឿងនេះពួកគេបានគំរាមធ្វើសង្គ្រាមពេញទំហឹង លើកលែងតែសហរដ្ឋអាមេរិកទុកកងទ័ពរបស់ខ្លួនឱ្យឆ្ងាយពីព្រំដែនទន្លេយ៉ាលូ។ ទន្លេយ៉ាលូគឺជាព្រំប្រទល់រវាងប្រទេសកូរ៉េខាងជើង និងចិនកុម្មុយនិស្ត។

Macarthur Leyte.adapt.1900.1

សង្គ្រាមពេញមុខពេញ​មាត់ជាមួយចិនគឺជារឿងចុងក្រោយដែលប្រធានាធិបតីទ្រូម៉ាន់ចង់បាន ខណៈដែលគាត់និងទីប្រឹក្សារបស់គាត់បារម្ភថាវានឹងនាំទៅរកការជំរុញទ្រង់ទ្រាយធំជាងមុនដោយសូវៀតនៅទូទាំងទ្វីបអឺរ៉ុប។ នៅពេលដែលប្រធានាធិបតីទ្រូម៉ាន់បានធ្វើការដោយមិនចេះ​នឿយហត់ ដើម្បីការពារសង្រ្គាមជាមួយប្រទេសចិន លោកឧត្តមសេនីយ MacArthur បានចាប់ផ្តើមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបង្កហេតុ។ នៅខែមីនាឆ្នាំ ១៩៥១ លោកឧត្តមសេនីយ៍ MacArthur បានផ្ញើលិខិតមួយទៅមេដឹកនាំសភាសាធារណរដ្ឋគឺលោក Joseph Martin ដោយបញ្ជាក់ថា៖“ គ្មានអ្វីអាចជំនួសជ័យជំនះបានទេ” ដើម្បីប្រឆាំងនឹងកុម្មុយនីស្តអន្តរជាតិ។ សម្រាប់លោកប្រធានាធិបតីទ្រូម៉ាន់នេះគឺជាភ្លើងជំរុញសង្គ្រាមចុងក្រោយ ហើយនៅថ្ងៃទី ១១ ខែមេសា លោកបានបណ្តេញឧត្តមសេនីយ៍ MacArthur ចេញពីមុខតំណែងដោយសារការមិនចុះសម្រុង។

ជីវិតមនុស្សបាត់​បង់​រាប់​លាន​នាក់៖

Img 9

នៅចន្លោះខែមិថុនាឆ្នាំ ១៩៥០ និងខែកក្កដាឆ្នាំ ១៩៥៣ មនុស្សប្រហែលជាង ៥ លាននាក់ត្រូវបានបាត់បង់។ ពាក់កណ្តាលនៃជនរងគ្រោះទាំងនោះគឺជាជនរងគ្រោះស៊ីវិល។ កងទ័ពអាមេរិកប្រមាណ ៤ ម៉ឺននាក់បានស្លាប់នៅក្នុងសកម្មភាពនៅប្រទេសកូរ៉េ ហើយជាង ១០០.០០០ នាក់បានរងរបួស។ ចំនួនទាំងនេះបានធ្វើឱ្យសង្គ្រាមកូរ៉េត្រូវបានគេស្គាល់ថា ជាសង្គ្រាមបង្ហូរឈាមដ៏គួរឱ្យកត់សម្គាល់ បើទោះបីជាវាមានរយៈពេលខ្លីក៏ដោយ៕