Adelbert Waldron ទាហានបាញ់ស៊ីប​ក្នុង​សង្គ្រាម​វៀតណាមផ្ដាច់​ជីវិតសត្រូវ ១០៩នាក់ដោយ​កាំភ្លើងម៉ាកM-14

ក្នុងឆមាសទី ១ នៃឆ្នាំ ១៩៦៩ បុរសម្នាក់អាយុ ៣៦ ឆ្នាំឈ្មោះ Sgt Waldron កាន់​អត្តសញ្ញាណប័ណ្ណលេខ ៩ របស់កងទ័ពសហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅវៀតណាមត្រូវបានគេទទួលស្គាល់ថាទាហានបាញ់​ស៊ីបម្នាក់ផ្ដាច់​ជីវិតសត្រូវ​១០៩នាក់ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកបាញ់​ស៊ីបរបស់អាមេរិកច្រើន​បំផុត​រហូតដល់លោក Chris Kyle បំបែក​កំណត់ត្រារបស់​នៅឆ្នាំ ២០១១ ។

114fd47b62f04437b30b54935ab95615

ទាហានបាញ់​ស៊ីបបាន​ក្លាយ​ជាផ្នែកមួយ​នៃ​កង​ទាហានក្នុង​សមរភូមិសម័យទំនើប គិតតាំងពីសម័យសង្គ្រាមបដិវត្តន៍អាមេរិកាំង​ នៅពេលដែលលោក Timothy Murphy ទាហាន​លប​បាញ់​សម័យ​នោះ ត្រូវបានគេស្គាល់ថាបានសម្លាប់ទាំងលោកមេញ្ជាការ​កងទ័ពអង់គ្លេស Sir Francis Clerke និងឧត្តមសេនីយ៍ Simon Fraser ដោយការលបបាញ់ពីចម្ងាយ។ ២០០ឆ្នាំ​ក្រោយ​មក! ទាហានបាញ់​ស៊ីប​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កងទ័ព​ជើងគោកអាមេរិក។ ក្នុង​សង្គ្រាមវៀតណាម! សាលាទាហានជាច្រើនបានបង្វឹកអ្នកលបបាញ់វ័យក្មេងដែលមានប្រសិទ្ធិភាពជា​ច្រើន​នាក់ ហើយអ្នកដែលល្បី​ជាង​គេ​មានដូចជាកងម៉ារីន Charles Mawhinney, Eric របស់ប្រទេសអង់គ្លេស និង Gunnery Sgt Carlos Hathcock Snr របស់​អាមេរិក​ជាដើម។

Adelbert Waldron Vietnam Sniper 1 E1573887158234

ទោះយ៉ាងណា! ទាហានបាញ់​ស៊ីបដែលទទួលបានជោគជ័យបំផុតក្នុ្ងជម្លោះវៀតណាម​ខាងជើង​រវាងអាមេរិកនិងវៀតណាមខាងត្បូងទាហានសហរដ្ឋអាមេរិកម្នាក់ឈ្មោះថា Aldelbert“ Bert” F Waldron III ។ Adelbert Waldron កើត​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនាឆ្នាំ​១៩៣៣ ក្នុង​តំបន់ Syracuse រដ្ឋ New York ហើយ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​ជីវិត​មុន​ពេល​ធ្វើ​ទាហាន​ជា​ព្រានប្រមាញ់សត្វព្រៃ។ គាត់​បាន​ចូល​ធ្វើ​ទាហាន​ជើង​ទឹក​ក្នុងឆ្នាំ១៩៥៣​ហើយ​ចាក​ចេញ​ពី​ទាហាន​ជើង​ទឹក​នេះ​វិញ បន្ទាប់​ពី​រៀន​ចប់នៅ​ឆ្នាំ១៩៦៥។

Adelbert Waldron Bd68c761 6f20 43a3 B084 38819ea9d30 Resize 750

Waldron បានចុះឈ្មោះនៅក្នុងជួរកងទ័ពនៅក្នុងខែឧសភាឆ្នាំ ១៩៦៨ ក្នុងឋានៈពលបាលដែលជាឋានៈស្មើដែលគាត់បានកាន់នៅក្នុងកងទ័ពជើងទឹក។ Sgt Waldron ស្ថិត​ក្នុងកងទាហាន Company B នៃកងវរសេនាតូចទី៣ ចំណុះឲ្យកងវរសេនាតូចថ្មើរជើងលេខ ៦០ នៃកងពលថ្មើរជើងលេខ ៩ ហើយ​បញ្ជូនទៅវៀតណាមខាងត្បូងក្នុងឆ្នាំដដែល។

ដោយ​មាន​ជំនាញ់បាញ់​ស៊ីបនិង​ចេះប្រើ​ប្រាស់​កាំភ្លើងវែង​ច្បាស់​លាស់​ លោក​ត្រូវ​បានគេ​ជ្រើស​រើស​ឲ្យ​ទៅ​ចូល​រៀន​នៅ​សាលាបង្រៀន​លប​បាញ់​​ក្នុង​ជួរ​កងទ័ព​ជើង​គោកទី​៩ដែល​គ្រប់​គ្រង់​ដោយសមាជិកនៃអង្គភាព Marksmanship Army ហើយ​លោក​ទទួល​បាន​ការ​កោត​សរសើរនិងប្រសិទ្ធនាមពីមេបញ្ជាការកងពលធំឧត្តមសេនីយ៍ឯក Julian J. Ewell ។

75INXLCZEI57XS3XL5LZGKCNEM

កងពលតូចថ្មើរជើងលេខ ៩ គឺជាអង្គភាពប្រយុទ្ធរបស់ កងទ័ពសហរដ្ឋអាមេរិកដ៏ធំតែមួយគត់ ដែលធ្វើប្រតិបត្តិការនៅតំបន់ដីសណ្ដមេគង្គជាកន្លែងដែលវាជាផ្នែកមួយនៃកងកំលាំងទន្លេ (MRF) ។ ក្នុង​ប្រតិបត្តិការនោះ ក្រុម​ទាហានមួយ​នេះ បានសម្អាតអង្គភាពបះបោរជាច្រើនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលសម្បូរទៅដោយទាហានវៀតកុងខុសច្បាប់។ នៅក្នុងបរិស្ថានគ្រោះថ្នាក់ដ៏ខ្ពស់នេះ Waldron ត្រូវបានឲ្យ​ធ្វើ​ជា​អ្នក​បាញ់​ស៊ីប។

Scynp6it0mv21

ក្នុង​ចំណោម​កំពូល​អ្នក​បាញ់​ស៊ីប​ល្បី​សម័យ​នោះ​ មាន​ដូច​ជាលោក Chuck Mawhinney ទាហាន​អង់គ្លេស​ផ្ដាច់​ជីវិត​សត្រូវ១០៣​នាក់ លោក  Eric England ៩៨​នាក់​ និង Carlos Hathcock ផ្ដាច់​ជីវិត​ទាហាន​យៀកកុង​៩៣​នាក់ ដែល​សុទ្ធតែ​ប្រើ​កាំភ្លើងបាញ់​ស៊ីបដែល​មាន​ស្នូលរុដេក​រុះ​គ្រាប់ ប៉ុន្តែ​លោក Waldron ជា​ទាហាន​ម្នាក់​ដែល​ប្រើ​កាំភ្លើងពាក់កណ្ដាល​ស្វ័យប្រវត្តិ  M-14 ដែល​គេ​ល្បី​ត​មក​ទៀត​ថា​ M-21។

5db717b79d173da6db451d033f7c5094

M-21 ដែល​ Waldron ប្រើ​គឺជាកាំភ្លើងដែលមាន​គុណភាពមួយ​បំពាក់​កែវឆ្លុះ  Leatherwood 3-9X ហើយ​កាំភ្លើង​នេះ​ប្រើ​ប្រាស់​សម្រាប់​អ្នក​បាញ់​ស៊ីប​និង​បញ្ជូន​ទៅ​វៀតណាម​នៅ​ឆ្នាំ​១៩៦៩។ វា​ក្លាយ​ជា​កាំភ្លើងលប​បាញ់របស់​ទាហាន​អាមេរិក​រហូតដល់​ឆ្នាំ១៩៨៨។ M-21 អាចបាញ់​ចំគោលដៅ​បាន​៨០០ម៉ែត្រ​ដោយ​ប្រើ​ប្រាស់គ្រាប់ M118 standard NATO ទំហំ៧.៦២មីលីម៉ែត្រ​។ ពេល​ខ្លះ Waldron ប្រើ​ប្រាស់កែវឆ្លុះ AN/PVS-2 Starlight night vision scope  ដែល​អាច​មើល​ឃើញ​ពេល​យប់​ដើម្បី​ការពារ​ការ​វាយ​ឆ្មក់​និង​ការពារខ្លួន​ឯង​ផង។

នៅចន្លោះខែធ្នូឆ្នាំ ១៩៦៨ ដល់ខែឧសភាឆ្នាំ ១៩៦៩ ក្រុមទាហានបាញ់​ស៊ីប​ក្នុងកងបាញ់លបបាញ់លេខ៩ បាន​ផ្ដាច់​ជីវិត​ទាហានសត្រូវ ៩៣៤ នាក់ ដែលភាគច្រើន​ពួក​គេប្រមាញ់នៅក្នុងទីងងឹត និងពេលយប់។ យោងតាមរបាយការណ៍បានឲ្យដឹងថាជាង ១១ ភាគរយនៃចំនួនទាំងនេះគឺជារបស់លោក Waldron ។

468px Randyshughart

Waldron បានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់នៅប្រទេសវៀតណាម​ដោត​បាន​ទទួល​មេដាយផ្ដាយប្រាក់​មួយ ផ្កាយសំរឹទ្ធ២គ្រឿង សញ្ញប័ត្រពីអង្គភាពប្រធានាធិបតីមួយ ស្លាកសញ្ញា Distinguished Service Crosses ២​គ្រឿង និងថវិកាចំនួន ៥ ម៉ឺនដុល្លារ។ គាត់បានមកបង្រៀននៅអង្គភាព Marksmanship នៃកងទ័ពសហរដ្ឋអាមេរិកមួយរយៈពេលខ្លីក្នុង​នាម​ជា​គ្រូ​ឧបទ្ទេសជាន់ខ្ពស់មុនពេលចាកចេញពីជួរកងទ័ពនៅឆ្នាំ ១៩៧០ ។

លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៨​ខែ​តុលាឆ្នាំ១៩៩៥ ក្នុង​វ័យ​៦២ឆ្នាំ។ សពរបស់​បាន​បញ្ចុះ​នៅទីលាន Riverside National Cemetery, Riverside, រដ្ឋកាលីហ្វញ៉ា៕

រក្សាសិទ្ធដោយ៖ ក្នុងស្រុក