តេស្ត IQ: ដោះស្រាយនូវចំណោទបញ្ហាទាំងនេះ ហើយផ្ទៀងផ្ទាត់ចម្លើយខាងក្រោម

ភ្នាក់ងារពិសេសរបស់អេសប៊ីអាយអាយ(FBI) គឺជាការងារមួយក្នុងចំណោមការងារដែលពិបាកបំផុត។ យោងតាមស្ថិតិមានមនុស្សតិចជាង 5% នៃអ្នកដាក់ពាក្យសុំប៉ុណ្ណោះដែលបានជាប់។ ឆ្លើយសំណួរមួយចំនួនអាចបង្ហាញថា ប្រសិនបើបេក្ខជនមានសមត្ថភាពពីធម្មជាតិក្នុងការអភិវឌ្ឍការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញផ្អែកលើហេតុផលឡូហ្សីក។

1. តើអ្នកណាជាម្តាយរបស់ក្មេងតូចនេះ?

See If You Can Pass the FBI Special Agent Test

នេះគឺជាការធ្វើតេស្តដំបូង។ សូមក្រឡេកមើលរូបភាពនេះ។

មាននារីពីរនាក់នៅក្នុងបន្ទប់ដែលកំពុងអង្គុយទល់មុខគ្នាខណៈដែលក្មេងប្រុសតូចលេងនៅលើឥដ្ឋ។ សិក្សារូបភាពឱ្យបានល្អ។

សំណួរ៖ តើអ្នកគិតថាអ្នកណាជាម្តាយពិតរបស់កុមារម្នាក់នេះ?

See If You Can Pass the FBI Special Agent Test

© depositphotos

ចម្លើយ៖

ម្តាយរបស់ក្មេងតូចនេះគឺជាស្ត្រីនៅខាងឆ្វេង។ នាងកំពុងអង្គុយដូច្នេះជើងរបស់នាងត្រូវបានតម្រង់ឆ្ពោះទៅរកក្មេងតូច។

​- ជំហរនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នាតាមធម្មជាតិរបស់ម្តាយដើម្បីការពារកូន។

- ឥរិយាបថរបស់ស្ត្រីនៅខាងឆ្វេងគឺការពារហើយបត់ទៅមុខបន្តិច។

- វាជារឿងធម្មតាទេដែលក្មេងតូចៗនៅខាងមុខម្តាយរបស់ពួកគេនៅពេលលេងឬធ្វើសកម្មភាពមួយចំនួនប្រសិនបើម្តាយនៅក្បែរ។

2. ថ្នាំ ២ គ្រាប់

See If You Can Pass the FBI Special Agent Test

ឃាតកររោគចិត្តម្នាក់បានបានចាប់បុរសម្នាក់និងបានបង្ខំឱ្យបុរសនោះលេបថ្នាំ ១ គ្រាប់ក្នុងចំនោមថ្នាំ ២ គ្រាប់។ ឃាតករបាននិយាយថាថ្នាំ ១ គ្រាប់គ្មានជាតិពុលហើយថ្នាំ ១ គ្រាប់ទៀតមានជាតិពុល។ ជនរងគ្រោះបានលេបថ្នាំមួយគ្រាប់ ហើយឃាតកររោគចិត្តក៏បានលេបថ្នាំមួយគ្រាប់ផ្សេងទៀតដែរ។ រាល់លើកជនរងគ្រោះគឺសុទ្ធតែស្លាប់ ហើយឃាតករតែងតែគ្មានគ្រោះថ្នាក់។

សំណួរ៖ តើហេតុអ្វីបានជាឃាតករតែងតែលេបថ្នាំរួចហើយគ្មានគ្រោះថ្នាក់យ៉ាងដូច្នេះ?

See If You Can Pass the FBI Special Agent Test

© depositphotos

ចម្លើយ៖

ថ្នាំទាំង ២ គ្រាប់គឺសុទ្ធតែគ្មានជាតិពុល។ តាមពិតទៅគឺទឹកនៅក្នុងកែវដែលជនរងគ្រោះផឹកទេគឺជាថ្នាំពុលធ្វើឱ្យជនរងគ្រោះស្លាប់ពិតប្រាកដ។

3. ភេសជ្ជៈ

See If You Can Pass the FBI Special Agent Test

បុរសនិងស្ត្រីម្នាក់បានទៅភោជនីយដ្ឋានដើម្បីញ៉ាំអាហារពេលល្ងាច។ នៅពេលពួកគេកំពុងរង់ចាំម្ហូបដែលនាងបានកុម្មង់ នាងបានហៅភេសជ្ជៈចំនួន ៥ កែវជាមួយទឹកកកព្រោះវាជាថ្ងៃក្តៅខ្លាំង។ ស្ត្រីនោះផឹកទាំង ៤ កែវភ្លាមៗក្នុងពេលតែមួយ ចំណែកបុរសផឹកតែមួយកែវប៉ុណ្ណោះ។ មួយសន្ទុះក្រោយមកបុរសនោះមានអារម្មណ៍ឈឺចាប់ហើយស្រាប់តែស្លាប់។ វេជ្ជបណ្ឌិតបាននិយាយថាភេសជ្ជៈទាំងអស់មានជាតិពុល។

សំណួរ៖

ហេតុអ្វីបានជាស្ត្រីនៅតែមានជីវិតហើយបែជាបុរសនោះស្លាប់? សូមអានម្តងទៀតដោយយកចិត្តទុកដាក់។

See If You Can Pass the FBI Special Agent Test

© depositphotos

ចម្លើយ៖

ថ្នាំពុលនៅក្នុងទឹកកក។ ស្រ្តីនោះបានញ៉ាំភេជ្ជៈភ្លាមៗ ដូច្នេះទឹកមិនទាន់រលាយដល់ថ្នាំពុលទេ។ ចំណែកបុរសនោះបានញ៉ាំភេជ្ជៈយឺតៗហើយថ្នាំពុលបានរលាយចូលក្នុងភេជ្ជៈនោះ។

4. កាស្សែត

See If You Can Pass the FBI Special Agent Test

សូមស្រមៃគិតអំពីឈុតមួយនេះ។ បុរសម្នាក់ត្រូវបានគេរកឃើញថាស្លាប់ គាត់មានកាំភ្លើងខ្លីមួយនៅក្នុងដៃព្រមទាំងកាសែ្សតម៉ាញ៉េនៅជាប់គាត់។ អ្នកស៊ើបអង្កេតបានចុចប៊ូតុង "លេង" ហើយស្តាប់សារកាស្សែតនោះថា "ខ្ញុំធុញទ្រាន់នឹងជីវិតនេះណាស់ហើយសំរេចចិត្តបញ្ចប់ការឈឺចាប់និងការរងទុក្ខរបស់ខ្ញុំ" ហើយបន្ទាប់មកការបាញ់ប្រហារកើតឡើង។ ប៉ុន្តែអ្នកស៊ើបអង្កេតមិនជឿថាវាជាការធ្វើអត្តឃាតដោយខ្លួនឯង។

សំណួរ៖ ហេតុអ្វីបានជាអ្នកស៊ើបអង្កេតគិតថាវាជាឃាតកម្ម?

See If You Can Pass the FBI Special Agent Test

© depositphotos

ចម្លើយ៖

ប្រសិនបើបុរសនេះសម្លាប់ខ្លួនឯង តើគាត់អាចថតសម្លេងរបស់កាត់យ៉ាងម៉េចទៅ។

តើអ្នកអាចរកចម្លើយត្រឹមត្រូវបានដែរឬទេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក។

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក