រូបរាងកាយមនុស្សតែងតែរងសម្ពាធពីអាកាសធាតុមិនថាក្តៅរឺត្រជាក់ឡើយ។ ហើយយើងអាចបន្ធូរបន្តយភាពក្តៅត្រជាក់នេះទៅតាមចំនង់ចំនូលចិត្តដែលអ្នកត្រូវការ ប៉ុន្តែវាពិតជារឿងចំឡែកដែលអ្នកមានអារម្មណ៍ថារងារគ្រប់ពេលវេលា។ ទាំងនេះគឺបណ្តាលពីបញ្ហាសុខភាពរបស់អ្នក ដែលអ្នកមិនបានកត់ចំណាំឡើយ។
សូមកុំអូសរំលងជាពិសេសអ្នកដែកមានបញ្ហារនេះ ។ យោងតាមគេហទំព័រ Bright Side បានពាំនាំនូវវិធីសាស្រ្តងាយៗដេីម្បីបញ្ជៀសអាការៈរងារមិនឈប់ឈររបស់លោកអ្នក។
១. ក្រពេញទីរ៉ូអុីតរបស់អ្នកធ្វើការមិនបានល្អ
លោកអ្នកដែលមានអាការៈដូចរូបខាងលើគឺជាសញ្ញាបង្ហាញថាក្រពេញទីរ៉ូអុីតមិនបានធ្វើការដិតដល់ជាមួយអរ័ម៉ូនដែលបណ្តាលអោយមានការត្រជាក់ដោយមិនអាចបញ្ជារបាន។ អ័រម៉ូនក្រពេញទីរ៉ូអុីតអាចជួយទប់ទល់និងបត់បែនតាមអាកាសធាតុបាន ប៉ុន្តែនៅពេលដែលវាចុះខ្សោយហើយវានឹងបង្ករអោយរាងកាយអ្នករងាមិនឈប់ឈ ហោះយវាប៉ះពាល់ដល់ចលនាចង្វាក់បេះដូង។
ដំណោះស្រាយ : អ្នកទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើតេស្តថាតើអ្នកមានអរ័ម៉ូនទីរ៉ូអុីតគ្រប់គ្រាន់ហើយនៅ។
២. អាចបណ្តាលមកពីការបរិភោគទឹកមិនបានគ្រប់គ្រាន់
ទឺកជួយអោយកប្រពន្ធ័រំលាយអាហារធ្វើការលឿន ងាយបំលែងអាហារនិងបង្កើតថាមពលដល់រាងកាយ។ ប្រសិនបើអ្នកខ្សោះជាតិទឹកនោះនឹងធ្វើអោយរាងកាយអ្នកខ្វះថាមពល ហើយថាមពលនោះហើយជាតួអង្គកំដៅរាងកាយរបស់អ្នក។
ដំណោះស្រាយ : ចូរញ៉ាំទឹកស្អាតអោយបានគ្រប់គ្រាន់។ ហើយគប្បីហូបអាហារបន្ថែមដូចជា ក្រូចឆ្មា ជីអង្កាម ម្រះព្រៅ ត្រសក់ជាដើម។
៣. ជំងឺស្លេកស្លាំង
រូបភាពនៃដៃខាងឆ្វេងដែលមានសភាពស្លេកស្លាំងខាងលើបញ្ជាក់ថាគាត់កំពុងមានជំងឺកង្វះឈាមក្រហម។ ភាពស្លេកស្លាំងគឺជាអាការៈធ្វើអោយអ្នកត្រជាក់ចុងដៃចុងជើង។ ភាពស្លេកស្លាំងកើតឡើងដោយសារតែកង្វះឈាមក្រហម ដោយគ្រាប់ឈាមរបស់អ្នកមិនមានខ្យល់អុកសុីសែនគ្រប់គ្រាន់។ បូករួមជាមួយកង្វះជាតិដែកកាលអ្នកមានផ្ទៃពោះនិងពេលសំរាលកូនជាដើម។ អាការៈផ្សេងទៀតនៃជំងឺនេះអាចប៉ះពាល់ដល់សំពាធបេះដូង អស់កំលាំងនិងឈឺក្បាលផងដែរ។
ដំណោះស្រាយ : ប្រសិនបើអ្នកសង្ស័យថានិងមានជំងឺនេះអ្នកគប្បីទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យអោយបានពិតប្រាកដ។
៤. គេងមិនបានគ្រប់គ្រាន់
ការគេងគឺជារឿងចំបាច់ព្រោះវាអាចរក្សាសីតុណ្ហភាពនៅក្នុងខ្លួនរបស់អ្នកបានប្រសិនបើមិនដូច្នេះទេអ្នកពិតមិនអាចជៀសផុតពីការត្រជាក់អត់ឈប់ឈរនេះបានឡើយ។
ដំណោះស្រាយ: ចាត់ទុកថាវាជាកាលវិភាគប្រចាំថ្ងៃដែលយើងត្រូវតែធ្វើជាប្រចាំ ហើយគេងអោយបានគ្រប់គ្រាន់។
៥. អាចបណ្តាលមកពីអ្នកស្គមពេក
នៅពេលដែលអ្នកស្គមខ្លាំង អ្នកអាចនិងមិនមានកំដៅក្នុងខ្លួនដើម្បីប្រឆាំងនិងភាពត្រជាក់។ ការបញ្ចុះទំងន់ខ្លាំងពេកក៏អាចធ្វើអោយអ្នកបាត់បង់នៅវកាល់ឡូរីប្រយុទ្ធប្រឆាំងនិងសីតុណ្ហាភាពក្នុងខ្លួនរបស់អ្នកដោយសារតែការបរិភោគមិនគ្រប់គ្រាន់។ នេះជាហេតុផលដែលធ្វើអោយប្រពន្ធ័គ្រប់គ្រង់កំដៅក្នុងខ្លួនមិនអាចបញ្ជារបាន។
ដំណោះស្រាយ: អ្នកគប្បីញាំអាហារដើម្បីសុខភាពហើយអ្នកត្រូវតែរក្សាលំនឺងរបបអាហាររបស់អ្នកអោយបានត្រឹមត្រូវ។ បន្ថែមពីនេះអ្នកអាចជ្រើសរើសប្រភេទអាហារណាដែលស្របតាមអាយុកាលរបស់អ្នកផងដែរ។
៦. អាចបណ្តាលមកពីសរសៃរឈាមរបស់អ្នកដំណើរការមិនបានល្អ
សរសៃរដែលលិចឡើងស្តើងៗវាងាយនិងមានបញ្ហាររឺដាច់ដោយហេតុការណាមួយ កត្តាទាំងនេះហើយដែលធ្វើអោយបាត់បង់បញ្ជារកាទៅលើជាលិកានិងសំពាធខ្យល់អុកសុីហ្សែនបណ្តាលអោយអ្នករងារគ្រប់ពេល ហើយវានិងបង្ហាញសញ្ញាដូចនៅក្នុងរូបខាងលើនេះ។
ដំណោះស្រាយ: អ្នកគប្បីទៅជួបវេជ្ជបណ្ឌិតដើម្បីសិក្សាថាតើអ្នកពិតជាមានជំងឺនេះពិតដែររឺទេ? ហើយចំពោះការព្យាបាលអ្នកត្រូវតែផ្លាស់ប្តូររបៀបនៃការរស់នៅ (បញ្ឈប់ការជក់បារីជាដើម)។ ម្យ៉ាងវិញទៀតអ្នកអាចព្យាបាលតាមរយះថ្នាំពេទ្យរឺតាមការវះកាត់ក្នុងប្រការណាមួយ។
ដូចជាអ្នកបានជ្រាបរួចមកហើយ ពេលអ្នកជួបបញ្ហាត្រជាក់មិនឈប់ឈរជាចាំបាច់អ្នកត្រូវទៅជួបជាមួយគ្រូពេទ្យគឺជាជំរើសល្អបំផុតដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ហើយកំឡុងពេលសំរាកព្យាបាលអ្នកអាចយកចំនុចល្អៗពីយើងទៅអនុវត្តន៏ដូចជា៖
- រក្សារកំដៅក្នុងខ្លួនដោយពាក់អាវអោយបានក្រាស់ៗជិតៗ។
- ញាំទឹកក្តៅអ៊ុនៗ ដូចជាទឹកតែក្តៅរឺ chocolate ក្តៅ។
- កុំព្យាយាមប្រឈមជាមួយអាកាសធាតុត្រជាក់នៅក្រៅផ្ទះយូរពេក។
៧. រឿងពិតដែលមនុស្សស្រីមានអារម្មណ៏ត្រជាក់ជាងបុរស
ការសិក្សារបានបង្ហាញថានារីមានអាការៈត្រជាក់ជាងបុរសដោយនារីមានបន្ទុកកំដៅប្រមាណជា២៥ អង្សាសេ ឯនោះ ចំនែកឯបុរសមានត្រឹមតែ ២១ អង្សាសេតែប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវបានអះអាងថាមនុស្សស្រីមានកំរិតអុីដ្រូសែនអ័រម៉ូនតិចជាងបុរសដែលងាយនឹងធ្វើអោយបាត់បង់សរសៃឆ្មាតូចៗនៅក្នុងខ្លួនរ ទើបធ្វើអោយមនុស្សស្រីងាយរងភាពត្រជាក់ជាងបុរស៕
អត្ថបទដោយ៖ ចាន់ណា