របៀបកាន់ដៃគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក បានបង្ហាញពីទំនាក់ទំនងស្នេហាជ្រាជ្រៅរបស់អ្នក!

ប្រសិនបើអ្នកស្រឡាញ់អ្នកណាម្នាក់ អ្នកដឹងថាវាពិតជាអស្ចារ្យណាស់ក្នុងការដើរកាន់ដៃគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ អ្នកប្រហែលជាមិនដែលបានកត់សំគាល់រឿងនេះទេ ប៉ុន្តែកាយវិការនៃការកាន់ដៃជាមួយមនុស្សជាទីស្រឡាញ់នេះអាចបង្ហាញបានជាច្រើនអំពីទំនាក់ទំនងស្នេហារបស់អ្នកនិងដំណាក់កាលដែលអ្នកកំពុងឆ្លងកាត់។

Knongsrok សូមអញ្ជើញអ្នកអានអំពីអត្ថន័យពិតនៅពីក្រោយប្រភេទនៃការកាន់ដៃគ្នាជាមួយគូស្នេហ៍របស់អ្នក។ ដូច្នេះមួយណាជាទម្លាប់របស់អ្នក?

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ប្រសិនបើអ្នកកាន់ដៃគ្នាតាមវិធីនេះវាមានន័យថាស្នេហារបស់អ្នកផ្អែកលើសេចក្តីស្រឡាញ់ប៉ុន្តែមិនមែនលើចំណង់ចំណូលចិត្តទេ។ វាក៏បង្ហាញផងដែរថាដៃគូដែលកាន់ដៃបែបនេះមានបុគ្គលិកលក្ខណៈរឹងមាំ ជាធម្មតាជាមនុស្សផ្តួចផ្តើមគំនិត ហើយមានភាពម៉ឺងម៉ាត់។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ប្រសិនបើអ្នកកាន់ដៃគ្នាតាមវិធីនេះវាជានិមិត្តរូបនៃចំណង់ចំណូលចិត្តនិងការផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងរវាងមនុស្សពីរនាក់។ នៅពេលដែលកាន់ដៃគ្នាបែបនេះវាជាការសំខាន់ណាស់ដែលអ្នកទាំងពីរកាន់ដៃគ្នាទៅវិញទៅមក។ វាមិនមែនជាសញ្ញាល្អទេប្រសិនបើដៃម្ខាងរបស់អ្នកណាម្នាក់មិនបន្ធូរហាក់មិនចង់កាន់ដៃ។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ការកាន់ដៃប្រភេទនេះមានន័យថាអ្នកទាំងពីរផ្តល់អាទិភាពដល់ឯករាជ្យភាពគ្នានិងគ្នា។ គូស្នេហ៍ដែលកាន់ដៃបែបនេះដឹងពីរបៀបទុកចន្លោះ និងភាពឯកជនរបស់គ្នាទៅវិញទៅមក។ វាក៏អាចចង្អុលបង្ហាញផងដែរថាគូស្នេហ៍មួយគូនេះកំពុងតែឆ្លងកាត់ពេលវេលាដ៏ល្អមួយនៅពេលដែលម្នាក់ក្នុងចំនោមពីរនាក់មានអារម្មណ៍ថាដូចកាលពីពួកគេស្គាល់គ្នាជាមិត្តភ័ក្តិនៅគ្រាដំបូង។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ប្រសិនបើគូស្នេហ៍ដែលកាន់ដៃគ្នាបែបនេះវាច្រើនតែមានន័យថារឿងរវាងអ្នកទាំងពីរកាន់តែធ្ងន់ធ្ងរ។ ជាការសោកស្តាយវាមិនមែនតែងតែជាសញ្ញាវិជ្ជមាននោះទេ។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ប្រសិនបើគូស្នេហ៍កាន់ដៃគ្នាដោយវិធីនេះជាធម្មតានៅពេលគូស្នេហ៍កំពុងចូលរួមព្រឹត្តិការណ៍សង្គមមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើពួកគេកាន់ដៃគ្នាបែបនេះជារៀងរាល់ថ្ងៃវាមានន័យថាអ្នកដែលយកដៃកាន់ដៃរបស់គូស្នេហ៍របស់ពួកគេស្វែងរកការការពារឬមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ការកាន់ដៃគ្នាបែបនេះអាចបញ្ជាក់ថាគូស្នេហ៍ទាំងពីរមិននៅកន្លែងតែមួយទេ។ គូស្នេហ៍ដែលព្យាយាមទាញដៃធ្វើឱ្យដៃគូសំរេចចិត្តលឿនជាងមុនដែលខ្លួនធ្លាប់ធ្វើ។ វាក៏អាចជាសញ្ញាបង្ហាញថាម្នាក់ក្នុងចំណោមអ្នកទាំងពីរបានធុញទ្រាន់នឹងទម្លាប់ក្នុងទំនាក់ទំនង។

 

The Way You Hold Hands With Your Partner Reveals a Lot About Your Relationship

ប្រសិនបើដៃគូរបស់អ្នកមិនចង់កាន់ដៃអ្នកវាអាចជាសញ្ញាមួយដែលបង្ហាញថាដៃគូរបស់អ្នកហាក់ឃ្លាតឆ្ងាយពីអ្នក។ ទោះយ៉ាងណាក៏ដោយវាក៏អាចបង្ហាញពីភាពអៀនខ្មាស់ ឬដៃគូរបស់អ្នកចង់បានភាពឯកជន។ កុំធ្វើការសម្រេចចិត្តអវិជ្ជមានហើយបន្តសង្កេតមើលសញ្ញាផ្សេងទៀតនៅក្នុងទំនាក់ទំនងរបស់អ្នក។ ពេលខ្លះប្រហែលជាមែនជាសញ្ញាដែលត្រូវព្រួយបារម្ភទេ៕

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក