ឥណ្ឌូនេស៊ីគឺជាប្រជុំកោះធំជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាផ្ទះរបស់សត្វព្រៃប្លែកដ៏អស្ចារ្យជាច្រើនដែលមាននៅសល់តេមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរឱ្យស្តាយ! ភាគច្រើននៃពួកសត្វទាំងនោះបានក្លាយជាប្រធានបទជិតផុតពូជពីផែនដីហើយ ដែលមានតែប្រភេទសត្វពីរបីប្រភេទប៉ុណ្ណោះដែលរស់នៅក្នុងព្រៃសព្វថ្ងៃ។ សត្វខ្លះដូចជា រមាសជ្វា (Javan rhino ) អាចត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ Ujung Kulon National Park ខណៈដែលសត្វដទៃទៀតដូចជា Kamodo Dragon និងនិងកូនពពែ babirusa អាចត្រូវបានគេប្រទះឃើញនៅកោះមួយចំនួនក្នុងចំណោមកោះចំនួន ១៧.៥០០ របស់ប្រទេសមួយនេះ។
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដឹងកាន់តែច្បាស់អំពីសត្វដ៏អស្ចារ្យដែលហៅប្រទេសឥណ្ឌូនេស៊ីថាជាផ្ទះដ៏សុខសាន្តរបស់ពួកគេនេះគឺជាបញ្ជីឈ្មោះនៃសត្វដ៏ស្រស់ស្អាតនិងកម្រទាំងអស់ដែលអ្នកអាចរកបាននៅទីនោះ។
១០-ទន្សងយក្ស Komodo Dragon
ទន្សងយក្ស Komodo Dragon ដ៏ធំទាំងនេះត្រូវបានគេចាត់ទុកថាជាអំបូរសត្វបង្គួយធំបំផុតនិងធ្ងន់បំផុតនៅលើផែនដី ដែលអាចធំធាត់ដល់ទៅ ១០ ហ្វីតនិងអាចមានទម្ងន់ធ្ងន់ដល់ទៅ ៣៣០ ផោន។ ពួកគេត្រូវបានគេជឿថាបានធ្វើដំណើរជុំវិញពិភពលោករាប់លានឆ្នាំមកហើយ។ ឥឡូវអ្នកអាចឃើញវានៅឧទ្យានជាតិ Komodo National Park, Rinca, និងតំបន់ខ្លះនៃកោះ Flores Island ក្នុងប្រទេសឥណ្ឌូនេស៊ី។ ទន្សងយក្ស Komodo Dragon ទាំងនេះប្រហែលជាមិនដកដង្ហើមចេញភ្លើងដូចតួរអង្គក្នុងរឿងទេវកថា ដែលអ្នកឃើញនៅក្នុងរឿងភាពយន្តនោះទេ។ ក្រៅពីក្រញ៉ាំមុត និងធ្មេញស្រួចរបស់វា ទន្សងយក្ស Komodo Dragon ទាំងនេះមានក្រពេញពិសដែលផ្ទុកជាតិពុលគ្រប់គ្រាន់ដែលបណ្តាលឱ្យសត្វដែលវាខំមានការហូរឈាមយ៉ាងខ្លាំង ហើយវាអាចផ្ដាច់ជីវិតសត្វធំបានដោយខាំតែម្ដងប៉ុនណោះ។
០៩. ស្វាអ៊ូរ៉ងហ្គូតង់ Sumatran Orangutan
យោងទៅតាមកម្មវិធីអភិរក្សសត្វស្វាអ៊ូរ៉ង់ហ្គូតង់នៅកោះស៊ូម៉ាត្រា (Sumatran Orangutan Conservation Programm)ស្វាអ៊ូរ៉ងហ្គូតង់គឺជាអំបូពូជស្វាដែលអស្ចារ្យនិងឈ្លាសវៃបំផុតលើពូជស្វាដៃទៀត។ ពួកវាមានហ្សែនប្រហែល ៩៦ ភាគរយនៃ DNA មនុស្ស។ សត្វដែលមានភាពវៃឆ្លាតខ្ពស់ទាំងនេះ ត្រូវបានរកឃើញនៅលើកោះឥណ្ឌូណេស៊ី ដែលវាអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ហើយអាចត្រូវបានបង្រៀនភាសាសញ្ញារបស់មនុស្សផងដែរ។ គួរឱ្យស្តាយមានតែពួកវាចំនួន ១៤.០០០ ក្បាលប៉ុណ្ណោះដែលបានរស់នៅក្នុងព្រៃសព្វថ្ងៃនេះ។ វាជាប្រភេទសត្វដែលជិតផុតពូជបំផុតក្នុងចំណោមសត្វ ២៥ប្រភេទក្នុងពិភពលោក។
០៨. រមាសជ្វា Javan Rhinoceros
ត្រូវបានគេស្គាល់ផងដែរថាជាសត្វរមាសដែលមានកុយតែមួយ រមាសទាំងនេះគឺជាប្រភេទសត្វរមាសដ៏កម្រនិងរស់នៅតែលើកោះជ្វា ក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ រមាសទាំងនេះត្រូវបានគេដឹងថាមានកុយតូចជាងគេបំផុតក្នុងចំណោមពូជរមាសចំនួន ៥ ដែលនៅសល់នៅលើពិភពលោក។ កុយរបស់វាខ្លីណាស់បើធៀបទៅនឹងរមាសដតៃទៀតហើយកុយ២មានតែរមាសឈ្មោលតែប៉ុណ្ណោះ។ ក្នុងពិភពលោកនេះសល់រមាសជ្វានេះប្រហែល ៧០ ក្បាលប៉ុណ្ណោះហើយមានតែនៅប្រទេសឥណ្ឌូនេស៊ី។ ពួកគេត្រូវបានចាត់ទុកថាប្រភេទសត្វគ្រោះថ្នាក់និងជិតផុតពូជ ដូច្នេះពួកគេត្រូវបានការពារយ៉ាងជិតស្និទ្ធដោយអង្គភាពការពារសត្វរមាសនៅក្នុងប្រទេស។
០៧. Bali Starlings
ប្រភេទសត្វបក្សីដ៏ស្វាហាប់ទាំងនេះត្រូវបានគេស្គាល់ដោយសារវាមានខ្លួនពណ៌ស កន្ទុយពណ៌ខ្មៅ និងក្រឡង់ពណ៌ខៀវ ដែលព័ទ្ធជុំវិញភ្នែករបស់ពួកគេ។ ពួកវារស់នៅតែលើកោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ីមួយគត់ ហើយត្រូវបានគេចាត់ទុកថាជាបក្សីកម្របំផុតទី ២ នៅលើពិភពលោក។ សម្រស់ដ៏កម្ររបស់ពួកវា បានធ្វើឱ្យពួកគេងាយនឹងជួបគ្រោះថ្នាក់ដូចជា ការជួញដូរ ការចាប់យកចិញ្ចឹម ។ ការប្រម៉ាញ់ជាច្រើនទសវត្សរ៍បានជំរុញឱ្យ Bali Starlings ឈានដល់ដំណាក់កាលផុតពូជ។ ឥឡូវនេះពួកគេត្រូវបានចុះបញ្ជីថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។
០៦. Anoa
វាជាសត្វជិតផុតពូជមួយទៀត ដែលអាចត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Anoa ត្រូវបានគេស្គាល់ផងដែរថាជាក្របីតឿដោយសារវាមានរូបរាងតូចជាងគេហើយស្នែងមិនកោងដូចក្របីទៀត។វាត្រូវបានគេចាត់ទុកថាជាប្រភេទសត្វក្របីព្រៃតូចបំផុត ដែលពួកគេរស់នៅក្នុងវាលភក់ និងព្រៃនៃកោះស៊ូឡាវ៉ាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ សព្វថ្ងៃមានអាណូសតិចជាង ២៥០០ ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ។ យោងតាមផែនការគ្រប់គ្រងសកម្មភាពសត្វឥណ្ឌូនេស៊ីសកល (GSMP) ដែលជាអង្គការមួយដែលធ្វើការដើម្បីការពារសត្វជិតផុតពូជនៅក្នុងប្រទេសឥណ្ឌូនេស៊ី សត្វ Anoa មានហានិភ័យខ្ពស់ក្នុងការក្លាយជាផុតពូជដោយសារតែការបាត់បង់ជម្រក និងការបរបាញ់។
០៥. Maleo
បើអ្នកឆ្លងទៅកាន់កោះ Sulawesi, maleo គឺជាបក្សីមួយប្រភេទដែលគេស្គាល់ថាមានប្រហោងឆ្អឹងធំមួយនៅផ្នែកខាងលើនៃក្បាលរបស់វា។ ពួកវាកម្របញ្ចេញសមកម្មភាបនៅពេលថ្ងៃណាស់ ហើយសកម្មជាងនៅពេលយប់ដោយការដើររកចំណី។ ជាធម្មតាពួកវាក្នុងដីខ្សាច់ដែលត្រូវបានកំដៅដោយសកម្មភាពកំដៅផែនដី។ សត្វប្រភេទនេះមិនធ្វើការក្រាបពងរបស់ពួកវានោះទេ ប៉ុន្តែផ្ទុយទៅវិញកប់វានៅក្នុងដីខ្សាច់ហើយកកាយដីខ្សាច់លុបពីលើដើម្បីរក្សាកំដៅ។ ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការប្រមូលផលពងរបស់ពួកវាច្រើនពេក Maleo ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជ ហើយពួកវាបានការពារដោយច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី។
០៤. ជ្រូកព្រៃ Babirusa
ពួកវាមើលទៅដូចជាសត្វក្តាន់បន្តិចនិងជ្រូកព្រៃបន្តិចដូច្នេះហើយអ្នកននៅឥណ្ឌូនេស៊ីហៅវាថា ឈ្មោះហៅក្រៅថា (deer-pig)ក្តាន់ - ជ្រូក។ ថនិកសត្វដែលមើលទៅខុសគេមួយនេះ មានចែដុះឡើងពីលើដំបូលមាត់របស់វា ហើយបន្ទាប់មកកោងទៅក្រោយហើយអាចចុះដល់ក្រោមលលាដ៍ក្បាលរបស់វា។ Babirusas រស់នៅក្នុងកោះ Sulawesi, Togian និងកោះ Baru នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយឥឡូវនេះវាជចាសត្វមានគ្រោះថ្នាក់ជិតផុតពូជបំផុត ដោយសារការបរបាញ់ហួសកំរិត ការបាត់បង់ទីជម្រក ។ សាច់និងចែរបស់វាត្រូវបានគេចាត់ទុកថាជារបស់មានតម្លៃ។
០៣. Mahakam River Dolphin
ត្រូវបានគេស្គាល់ថាជា Pesut Mahakam ដែលជាសត្វដ៏ស្រស់ស្អាតទាំងនេះ មានចំនួនជាក់លាក់ពិសេសនៃផ្សោត Irrawady ភាគច្រើនត្រូវបានគេរកឃើញនៅតាមដងទន្លេ Mahakam ក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកវាប្រហាក់ប្រហែលនឹងត្រីបាឡែនប៊ែហ្គូដែលមានច្រមុះខ្លី និងរាងរលោងរាងដូចដប។ សព្វថ្ងៃនេះមានសត្វផ្សោតប្រភេតនេះ ប្រហែល ៨០ ក្បាលប៉ុណ្ណោះដែលនៅសល់ក្នុងទន្លេ Mahakam ។ ការថយចុះនៃចំនួនរបស់ពួកវា ត្រូវបានគេជឿថាបណ្តាលមកពីការបាត់បង់ជម្រក ការនេសាទដោយមងល្អិតពេលវាជាប់មិនអាចឲ្យឡើងមកដកដង្ហើម សំឡេងរំខាន និងការបង្ហូរកាកធ្យូងថ្មចូលទន្លេជាដើម។
០២. Sunda Clouded Leopard
រកឃើញតែនៅកោះបាលី និងកោះស៊ូម៉ាត្រាប៉ុណ្ណោះ Sunda Clouded Leopard ដ៏អស្ចារ្យទាំងនេះគឺជាសាច់ញាតិនៃខ្លារខិនពពកដីគោក (Clouded Leopard)។ ភាពខុសគ្នាដ៏សំខាន់គឺស្ថិតនៅលើស្បែករបស់ Sunda Clouded Leopard ត្រូវបានគ្របដណ្ដប់ដោយចំណុចធំ ៗ និងមានពណ៌ខ្មៅងងឹត។ ពួកគេផ្លាស់ទីដោយស្ងៀមស្ងាត់ពីដើមឈើមួយទៅដើមឈើមួយ នៅក្នុងព្រៃហើយសម្បូរទៅដោយតំបន់ភ្នំ។ ដោយសារតែអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់នៅកោះបូណេអូ និងស៊ូម៉ាត្រាឥឡូវពួកគេត្រូវបានគេជឿថាងាយរងគ្រោះពីការផុតពូជផងដែរ។
០១. Sumatran Tiger
សត្វដ៏សាហាវនេះគឺជាប្រភេទសត្វខ្លាដែលមានដើមកំណើតនៅកោះស៊ូម៉ាត្រានៅឥណ្ឌូនេស៊ីតែម្ដង។ ត្រូវបានគេស្គាល់ថាជាប្រភេទសត្វខ្លាតូចបំផុតហើយពួកវាកម្រនឹងមានទំងន់លើសពី ២៦០ ផោនណាស់។ ពួកវាមានម្រាមជើងដែលពួកគេប្រើហែលទឹកនៅតាមដងទន្លេ។ Sumatran Tiger រោមមានពណ៌ទឹកក្រូចចាស់ បើប្រៀបធៀបទៅនឹងប្រភេទសត្វខ្លាដទៃទៀត ឆ្នូតរបស់ពួកគេក៏កាន់តែជិតគ្នា ហើយពុកចង្ការវែងៗរបស់ពួកវា ត្រូវបានគេជឿថាអាចជួយឱ្យពួកគេដើរត្បុលក្នុងព្រៃក្រាសក្នុងព្រៃត្រូពិក។ ដោយសារតែការបាត់បង់ទីជម្រក និងការប្រម៉ាញ់សត្វខ្លា Sumatran ឥឡូវនេះស្ថិតក្នុងបញ្ជីសត្វជួបគ្រោះថ្នាក់ជិតផុតពូជ។
ប្រភព៖worldatlas
អត្ថបទ៖ ក្នុងស្រុក