ងាយៗបែបនេះសោះ! របៀបបង្កើត Apple ID នៅលើទូរស័ព្ទ iPhone ឬ iPad ដោយខ្លួនឯង

ប្រសិនបើអ្នកមានបំណងចង់បង្កើតគណនី Apple ID ថ្មីសម្រាប់កូន ៗ របស់អ្នក ឬសមាជិកគ្រួសារដើម្បីអាចប្រើលើឧបករណ៍ Apple ដទៃទៀតដោយមិនចាំបាច់ប្រើប្រាស់លើកាតឥនទាន។ ដំណោះស្រាយនេះក៏អាចផ្តល់ភាពងាយស្រួលសម្រាប់ក្មេងជំទង់ៗដែលមិនទាន់មានកាតឥណទានផ្ទាល់ខ្លួនរបស់ពួកគេឬសម្រាប់នរណាម្នាក់ផ្សេងទៀតដែលមិនមានកាតឥណទាន។

មុនពេលអ្នកបន្តបង្កើតគណនី Apple ថ្មីនៅលើ iPhone ឬ iPad របស់អ្នក អ្នកត្រូវប្រាកដថាអ្នកបាន Signed out ពីគណនីដែលមានស្រាប់របស់អ្នកសិន។ ដូច្នេះគ្រាន់តែអនុវត្តតាមជំហានខាងក្រោមដោយប្រុងប្រយ័ត្នដើម្បីចៀសវាងបញ្ហា។

១. ចូលទៅកាន់ “Settings” នៅលើអេក្រង់ដើមនៃទូរស័ព្ទ iPhone ឬ iPad របស់អ្នកហើយចុចលើពាក្យ Apple ID ដែលមានទីតាំងនៅផ្នែកខាងលើ។

How To Create Apple Id Without Credit Card 1 369x800

២. អូសចុះក្រោមហើយជ្រើសរើសយកពាក្យ “ Sign Out” ដែលមានទីតាំងនៅខាងក្រោមបំផុត។

How To Create Apple Id Without Credit Card 2 369x800

៣. ឥឡូវនេះសូមចូលទៅកាន់ App Store ហើយចុចតំឡើងកម្មវិធីឬហ្គេមឥតគិតថ្លៃណាមួយ។ ជ្រើសរើសយក “ Create New Apple ID” ។

How To Create Apple Id Without Credit Card 3 369x800

៤. អ្នកត្រូវបញ្ចូលអ៊ីមែលរបស់អ្នកហើយវាយបញ្ចូលលេខសំងាត់ដែលអ្នកពេញចិត្ត។ នៅពេលដែលបញ្ចូលរួចរាល់សូមចុច “ Next” នៅជ្រុងខាងលើផ្នែកខាងស្តាំ។

How To Create Apple Id Without Credit Card 4 369x800

៥. ក្នុងជំហាននេះអ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាឈ្មោះនិងថ្ងៃខែឆ្នាំកំណើត។ ពេលបំពេញបញ្ចប់សូមចុច “ Next” ដូចបង្ហាញខាងក្រោម។

How To Create Apple Id Without Credit Card 5 369x800

៦. នៅត្រង់ចំនុចនេះអ្នកត្រូវជ្រើសរើសយក “ None” ជាវិធីសាស្ត្រមិនចាំបាច់បង់ប្រាក់។ នៅពេលអ្នកបំពេញព័ត៌មានដែលនៅសល់ដូចជាឈ្មោះអាស័យដ្ឋាន នៅត្រង់ចំនុចនេះអ្វីដែលសំខាន់បំផុតគឺត្រង់ "Zip" បន្ទាប់មកសូមចុច “ Next” ។

How To Create Apple Id Without Credit Card 6 369x800

៧. ចំពោះជំហ៊ានចុងក្រោយអ្នកនឹងទទួលបានលេខកូដ ៦ ខ្ទង់ពី Apple នៅក្នុងអ៊ីម៉ែលរបស់អ្នកសំរាប់ផ្ទៀងផ្ទាត់គណនី។ វាយបញ្ចូលលេខកូដហើយចុច “ Verify” ដើម្បីអាចប្រើប្រាស់ Apple ID ថ្មីនេះ។

How To Create Apple Id Without Credit Card 7 369x800

ទាំងនេះគឺជាជំហ៊ានទាំងអស់ដែលអ្នកត្រូវធ្វើដើម្បីបង្កើតគណនី Apple ID ថ្មីដោយមិនចាំបាច់ប្រើកាតឥណទានដោយបង្កើតនៅលើទូរស័ព្ទ iPhone ឬ iPad របស់អ្នក៕

ប្រភព៖ OSXDAILY

អត្ថបទដោយ៖ ក្នុងស្រុក