៨ក្បាច់ មានប្រសិទ្ធភាពបំផុត ដើម្បីលួងសង្សារឱ្យឆាប់បាត់ខឹង

ស្រីៗពេលខ្លះគឺធ្វេីឱ្យយេីងធុញ ដោយមិនដឹងពីហេតុផលនៅពីក្រោយ។ មែនហេីយ ជាការធម្មតាទេដែលមានការឈ្លោះប្រកែកគ្នាម្តងម្កាល់ ប៉ុន្តែកុំអោយនាងខឹងនិងសោកសៅយូរពេក។ មេីលបេះដូងរបស់នាងហើយរកវិធីធ្វើឱ្យមិត្តស្រីរបស់អ្នកញញឹម ពេលនាងខឹងនឹងអ្នក។

ខាងក្រោមនេះ គឺជាវិធី ៨ យ៉ាងដើម្បីធ្វើឱ្យមិត្តស្រីរបស់អ្នកញញឹមពេលនាងខឹងនឹងអ្នកបានលឿន។

បញ្ហាធំបំផុតមួយក្នុងរឿងទំនាក់ទំនងស្នេហាគឺ «អារម្មណ៍»។ ចូរស្រមៃថាខ្លួនអ្នកកំពុងឈ្លោះជាមួយនាងដេីម្បីស្វែងរកថាអ្នកណាត្រូវឬខុស។ ទោះបីជាអ្នកមិនបានធ្វើអ្វីខុសក៏ដោយ អ្នកនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ដោយគ្រាន់តែឈ្លោះជាមួយនាងបន្ថែម។ ផ្ទុយទៅវិញចូរបន្ទាបខ្លួន និងកុំមានអំនួត ហេីយបោះជំហានដើម្បីសុំទោស និងនិយាយជាមួយនាង។ អ្នកនឹងធ្វើឱ្យនាងញញឹមដោយគ្រាន់តែផ្តល់ភាពកក់ក្តៅដល់នាង នៅពេលមានបញ្ហា និងការឈ្លោះប្រកែកគ្នា។

២. សុំទោសនាង

Point2

ការនិយាយថា «សុំទោស» គឺជាការអនុវត្តដ៏ល្អបំផុតមួយដើម្បីបង្ហាញការសារភាព។ វាមិនបានបង្ហាញថាអ្នកខុសទេ តែបង្ហាញពីគុណតម្លៃ និងការគោរពរបស់អ្នកចំពោះមនុស្សដែលអ្នកស្រលាញ់។ អ្នកប្រហែលជាត្រូវផ្តល់ពេលវេលាឱ្យនាងខ្លះ សូម្បីតែបន្ទាប់ពីអ្នកសុំទោសនាងហេីយក៏ដោយ នាងនឹងឆាប់បាត់ខឹងមិនខាន។ នេះអាចត្រូវបានគេចាត់ទុកថា ជាវិធីល្អបំផុតមួយដើម្បីធ្វើឱ្យមិត្តស្រីរបស់ញញឹមនៅពេលនាងខឹងនឹងអ្នក។

៣. ស្តាប់នាង

Point3

ពេលខ្លះអ្វីដែលអ្នកត្រូវធ្វើដើម្បីឱ្យនាងមានអារម្មណ៍ធូរស្រាល គឺត្រូវស្តាប់នាង។ ការស្តាប់នាង គឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងស្នេហា។ ដូច្នេះជំនួសឱ្យការឈ្លោះប្រកែកជាមួយនាងអ្នកអាចស្តាប់នាងនិយាយដោយយកចិត្តទុកដាក់បំផុត។ មនុស្សស្រីមានអារម្មណ៍ធូរស្រាលនៅពេលដែលអ្នកចេះយល់ពីអារម្មណ៍របស់នាង ហើយនៅទីបំផុតនឹងធ្វើឱ្យនាងញញឹម។

៤. ឱបនាង

Point4

សម្រាប់មនុស្សស្រីការឱប និងការថើប បែបស្វីតៗ នឹងធ្វេីឱ្យនាងមានអារម្មណ៍ពិសេស។ ការប៉ះរបស់អ្នកអាចធ្វេីឱ្យនាងស្ងប់អារម្មណ៍បាន ហេីយនឹងធ្វេីឱ្យនាងញញឹមបាននៅពេលមានកំហឹង។

៥. ព្យាបាលនាង

មានគេនិយាយថា វិធីល្អបំផុតដេីម្បីចូលទៅដល់បេះដូងមនុស្សប្រុស គឺត្រូវឆ្លងកាត់តាមក្រពះសិន នេះមិនខុសនោះទេសម្រាប់មនុស្សស្រី។ មនុស្សស្រីអាចស្ងប់ស្ងាត់បាននៅពេលដែលនាងឆ្អែតក្រពះ។ដូច្នេះប្រសិនបើនាងចាប់ផ្តើមមានអារម្មណ៍ខឹងសម្បារ គ្រាន់តែទិញម្ហូបដែលនាងចូលចិត្ត ឬយកនាងទៅញាំបាយឬញាំអ្វីមួយនៅពេលល្ងាច ហើយនៅទីបំផុតកំហឹងរបស់នាងនឹងរសាត់បាត់ទៅ។

៦. ធ្វើឱ្យនាងសើច

ការលេងសើចជាកន្លែងសំខាន់មួយនៅក្នុងទំនាក់ទំនងស្នេហា។ វាគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយដែលអ្នកអាចប្រើដើម្បីទាក់ទាញមនុស្សស្រីឱ្យមានអារម្មណ៍ល្អ។ សូម្បីតែនៅពេលដែលនាងខឹងនឹងអ្នកក៏ដោយ ការធ្វេីកាយវិការគួរឱ្យអស់សំណើចមួយចំនួនអាចធ្វើឱ្យនាងភ្លេចកំហឹងដែលនាងកំពុងមាន។

៧. និយាយផ្អែមជាមួយនាង

អ្វីដែលអាក្រក់បំផុតដែលអ្នកអាចធ្វើបាននៅពេលដែលនាងខឹង គឺព្យាយាមយកឈ្នះដោយកំហឹង និងទៅឆ្ងាយពីនាងមួយរយៈ។ អ្នកត្រូវចេះទប់កំហឹងរបស់អ្នក ហើយនិយាយជាមួយនាងបែបស្វីតៗ។ ចូរផ្តល់កាយវិការផ្អែមល្ហែម និងនិយាយផ្អែមល្ហែមជាមួយនាងជំនួសឱ្យការឈ្លោះប្រកែកគ្នាលើបញ្ហានេះ។

៨. ធ្វើឱ្យនាងមានអារម្មណ៍ស្រលាញ់

មនុស្សស្រីត្រូវការដឹងថានាងនៅតែមនុស្សដែលអ្នកស្រលាញ់ និងឱ្យតម្លៃ សូម្បីតែនៅកំពុងឈ្លោះក៏ដោយ។ បង្ហាញការគោរព ការយល់ដឹង ស្តាប់នាង និងទទួលស្គាល់អារម្មណ៍របស់នាងជាជាងវាយតបតនឹងនាង។

អត្ថបទដោយ៖ គន្លឹះ