#សំណួរចិត្តសាស្ត្រ
< តើរូបមួយណាដែលមិនមែនជារូបគ្រួសារ?>
ទី 1
ទី 2
ឬ
ទី 3 ?
...............
................
រើសហើយនៅ? សម្រេចចិត្តច្បាស់ហើយមែនទេ?
..............
តោះ!
ចាប់ផ្តើម
..........
អូខេ!!! បន្ទាប់ពីរើសយករូបមួយហើយ អញ្ជើញមកអានចម្លើយខាងក្រោម៖
ប្រសិនជាអ្នកគិតថារូបភាពដែលមិនមែនជាគ្រួសារជា៖
👉 1 ៖ អ្នកប្រហែលជាមនុស្សដែលកើតមកនៅក្នុងគ្រួសារដែលខ្វះភាពកក់ក្តៅ ឬជាកូនដែលកំព្រាឪពុកហើយ បានជាអ្នកអាចសម្គាល់បានថា រូបទី១នេះបង្ហាញពីឪពុកដែលមិនខ្វល់ពីកូន ចំណែកម្តាយបានព្យាយាមទាញកូនចេញពីឪពុកនោះឯង។
អ្នកជាមនុស្សដែលចូលចិត្តជួយយកអាសារ តម្រង់ទិសជីវិតអ្នកដទៃ និងមើលអ្នកដទៃនៅក្នុងផ្លូវល្អច្រើន តែអ្នកបែរជាមិនដែលស្គាល់សេចក្តីសុខផ្លូវចិត្ត និងសុភមង្គលក្នុងក្រុមគ្រួសារទៅវិញ។
👉 2 ៖ អ្នកជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារ ហើយចាត់ទុកគ្រួសារជារឿងសំខាន់បំផុតនៅក្នុងជីវិត ហើយនេះជាហេតុផលដែលអ្នកដឹងថារូបទី២មិនមែនជាក្រុមគ្រួសារឡើយដោយសារតែភាពព្រងើយកន្តើយ មិនយកចិត្តទុកដាក់របស់រូបបុរសស្រ្តីទាំង២ចំពោះក្មេងម្នាក់នេះ។
ដូច្នេះអ្នកជាមនុស្សដែលមានជំនឿចិត្តលើការកសាងគ្រួសារ អ្នកជឿថានៅថ្ងៃមុខអ្នកនឹងមានក្រុមគ្រួសារដ៏កក់ក្តៅមួយ ហើយមានជីវិតដ៏សុភមង្គល និងមានគ្រួសារដែលមានតែភាពសប្បាយរីករាយ។
👉 3 ៖ រូបមួយនេះបានបង្ហាញច្បាស់ណាស់ថា ជារូបក្រុមគ្រួសារមួយដ៏ពិតប្រាកដ តែអ្នកបែរជាជ្រើសយករូបនេះថាមិនមែនជារូបគ្រួសារទៅវិញ ហេតុអ្វី? អ្នកប្រហែលជាមនុស្សដែលមានវិបត្តិផ្លូវចិត្ត និងរស់នៅក្នងសង្គមគ្រួសារដែលមានសុភមង្គលក្លែងក្លាយបន្លំភ្នែកមនុស្សដទៃហើយ បានជាអ្នកយល់ថារូបមួយនេះមិនមែនជារូបក្រុមគ្រួសារទៅវិញ។
អ្នកអាចកំពុងតែស្ថិតនៅក្នុងសង្គមគ្រួសារមិនប្រក្រតីដូចជាមានម្តាយឪពុកឬសមាជិកគ្រួសារ ប្រើគ្រឿងញៀន លេងល្បែង ប្រើអំពើហិង្សា ឈ្លោះទាស់ទែងគ្នាដែលទាំងនេះសុទ្ធតែអាចប៉ះពាល់ដល់សតិអារម្មណ៍អ្នកនៅពេលនេះ។
***នេះគ្រាន់តែជាការបកស្រាយនិងបកប្រែពីប្រភពបរទេសតែប៉ុណ្ណោះ អ្នកអាចមើលលេងៗថាតើត្រឹមត្រូវដែរឬអត់? តែខ្ញុំមិនធានាទេថាវាត្រឹមត្រូវ ១០០%នោះទេណា សូមអានដោយការពិចារណា!
បកប្រែទាំងស្រុងដោយ៖ កវីលាក់ស្នេហ៍-ប្រលោមលោក