លោក ឌិន សុមេធារិទ្ធ គឺជាបុគ្គលល្បីមួយរូបនៅក្នុងវិស័យកិច្ចការសហគ្រិន និងការងារអាជីវកម្មនានា ដែលអាចនិយាយបានថាលោកជាបុគ្គលគំរូ និងមានទស្សនវិស័យវែងឆ្ងាយជាច្រើនទាក់ទងនឹងអាជីវកម្មកម្ពុជា។
តែយ៉ាងណាសម្រាប់ប្រជាជនធម្មតាប្រាកដជាមិនសូវបានស្គាល់ទេថាលោកមានការងារជោគជ័យជាច្រើននៅក្នុងដៃ ពោលជាបុគ្គលដែលមានទាំងចំណេះ ជំនាញ និងគំនិតសហគ្រិនខ្ពស់។
នៅក្នុងនោះផងដែរ ភាពជោគជ័យរបស់លោកមិនមែនមានត្រឹមតែ ១ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំឡើយ ពោលគឺជាការព្យាយាម និងការបណ្តុះគំនិតខិតខំប្រឹងប្រែងដោយខ្លួនឯងតាំងពីវ័យកុមារមកម្ល៉េះ ជាមួយប្រវត្តិការសិក្សា និងអាជីវកម្មគួរឱ្យចាប់អារម្មណ៍ជាច្រើនរួមមាន ៖
-ដោយបានចាប់បដិសន្ធិចំប្រទេសកំពុងតែវឹកវរ រស់នៅជាក្មេងកំព្រាឪពុកជាមួយម្តាយជាស្ត្រីមេម៉ាយ ដោយមានបងប្អូន២នាក់ ទោះមានជីវភាពក្រកំបាក តែលោកនៅតែជម្នះសិក្សាដោយមានម្តាយជ្រោមជ្រែងពីក្រោយ
-ឆ្នាំ ១៩៩៩ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈយ៉ាងជោគជ័យ
-ឆ្នាំ២០០០ លោកបានបន្តការសិក្សានៅក្នុងប្រទេសថៃ ថ្នាក់អនុបណ្ឌិតគ្រប់គ្រងបរិស្ថានទីក្រុង
-ឆ្នាំ២០០៧-២០១០ លោកបានផ្តើមការងារជាប្រធានកម្មវិធីអង្គការសហប្រជាជាតិ លំនៅឋានមនុស្សជាតិ និងទីក្រុង ហៅកាត់ UN-HABITAT
-ឆ្នាំដដែលនោះ ព្រោះមិនចង់ឱ្យខ្លួនឯងទំនេរច្រើន និងជាមនុស្សចូលចិត្តរវល់ លោកបានរួមជាមួយមិត្តភក្តិ ២នាក់ បង្កើតសណ្ឋាគារមួយមានឈ្មោះថា Frangipani Villa
-ឆ្នាំ ២០១០ លោកបានលាឈប់ពីការងារអង្គការ ងាកមកផ្តោតទៅលើការងារជាម្ចាស់បដិសណ្ឋាគារ Frangipani Villa រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីជាខ្លាំងរហូតដល់បច្ចុប្បន្ន។
-ឆ្នាំ២០១៨ លោកបានបំបែកគំនិត ឈានជើងបោះជំហានចូលប្រឡូកក្នុងការវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យ ថែមទាំងបានរៀបចំបង្កើតគម្រោងរមណីយដ្ឋានធម្មជាតិភូមិផ្កាត្រកួន។
បន្ថែមពីនេះ លោកធ្លាប់ជាប្រធានសមាគមសណ្ឋាគារកម្ពុជា និងធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងវគ្គសិក្សាអប់រំភាពជាសហគ្រិនជោគជ័យទៀតផង ដោយបច្ចុប្បន្ននេះលោកក៏មានអាជីវកម្មជោគជ័យនៅក្នុងដៃជាច្រើនដូចជា ៖
-សណ្ឋាគារ Frangipani Villa និង Skybar
- ស្ថាបនិក Mongkul Villa ដែលជាទីតាំងភូមិសាស្រ្តស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំង មានលក់សំណង់ផ្ទះល្វែង និងមានដីឡូតិ៍សម្រាប់លក់ជូនអតិថិជន ដែលមានបំណងសាងសង់ផ្ទះផ្ទាល់ខ្លួនដាច់ដោយឡែក
-ជាស្ថាបនិកភូមិផ្កាត្រកួន ដែលជារមណីយដ្ឋានធម្មជាតិកែច្នៃ កំពុងតែមានភាពល្បីល្បាញ និងពេញនិយមខ្លាំង ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ៕
អត្ថបទ៖ ក្នុងស្រុក
អានអត្ថបទបន្ថែមទីនេះ៖
ថ្មីសន្លាង! នៅស្រុកស្អាងយើងហ្នឹង រមណីយដ្ឋានបើកថ្មីឃើញហើយ ដឹងតែចង់ទៅលេងភ្លាមហ្មង
រមណីយដ្ឋាន លាក់ខ្លួននា ស្រុកស្អាង ខេត្តកណ្ដាល មានបឹងសម្រាប់ជិះទូកកំសាន្តជាមួយខ្យល់អាកាសបរិសុទ្ធ !