តាមរយៈរូបភាពមួយសន្លឹក ដែលបង្ហាញពីក្បួនធ្វើដំណើររបស់ហ្វូងសត្វចចក ក៏បានធ្វើឱ្យអ្នកវិភាគ អាចបកស្រាយនូវអត្ថន័យដ៏មានន័យ ដែលបញ្ជាក់ពីការធ្វើដំណើររបស់ហ្វូងចចកទាំងនោះបានដែរ ចង់ដឹងថា អត្ថន័យមានន័យប៉ុនណា តោះ! ទៅអានខ្លឹមសារខាងក្រោមទាំងអស់គ្នា ៖
● អ្នកទី១ ៖ ចចក៣ក្បាលខាងមុខជាចចកឈឺនិងចាស់ ពួកវាដើរនៅខាងមុខដើម្បីកំណត់ល្បឿនធ្វើដំណើររបស់ហ្វូងទាំងមូល។ ៥ក្បាលបន្ទាប់ជាចចកដែលខ្លាំងបំផុតក្នុងក្រុម វាមាននាទីការពារចចក៣ក្បាលខាងមុខពីការយាយីរបស់សត្រូវ។ ចំណែកកណ្តាលហ្វូងជាចចកធម្មតា ឯ៥ក្បាលបន្ទាប់ក៏ជាចចកខ្លាំងបំផុតដែរ វាមានតួនាទីការពារក្រុមផ្នែកខាងក្រោយ។ ចចកមួយក្បាលដែលដើរចុងក្រោយគេបំផុត ជាមេដឹកនាំគេ វាកំណត់ថាគ្មានចចកណាមួយដើរមិនទាន់ក្រុម ឬត្រូវគេទុកចោល។ បើមានសត្រូវវាផ្លាស់ទីលឿនបំផុតដើម្បីជួយក្រុម។ នេះហើយជាក្បួនធ្វើដំណើររបស់សត្វចចក។
● អ្នកទី២ ៖ ៣ខាងមុខតំណាងឱ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ៥បន្ទាប់តំណាងឱ្យមនុស្សទាំងអស់ត្រូវកាន់សីល៥ ១០កណ្តាលតំណាងឱ្យអ្នកដឹកនាំត្រូវមានទស្សពិតរាជធម៌ទាំង១០ប្រការ ៥ បន្ទាប់តំណាងឱ្យព្រះពុទ្ធទាំង៥ព្រះអង្គ ១ចុងក្រោយតំណាងឱ្យព្រះទាំង៥ព្រះអង្គ ត្រាស់ដឹងបាន៤នៅសល់១អង្គ គឺព្រះសីអាមេត្រីសព្វថ្ងៃហ្នឹង។ #TaingLieng
● អ្នកទី៣ ៖ ៣ខាងមុខតំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ ៥ បន្ទាប់តំណាងឱ្យ ថ្នាក់ដឹកនាំគួតែប្រកាន់ខ្ជាប់នូវសីល៥ទើបរាស្រ្តរស់នៅសុខសាន្ត ១០កណ្តាលតំណាងឱ្យរាល់បុព្វជិតទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវសីលដប់ ៥បន្ទាប់តំណាងឱ្យកម្ពុជាយើងគឺធ្វើការបោះឆ្នោតជ្រើសថ្នាក់ដឹកនាំរៀងរាល់៥ឆ្នាំម្តង ១ចុងក្រោយតំណាងឱ្យ មនុស្សលោកយើងសូមកុំមានការលោភលន់ពេកទីបំផុតចុងក្រោយមានតែ១គឺសេចក្តីស្លាប់។ #Savath
ចុះសម្រាប់អ្នកទាំងអស់គ្នា មានការយល់ឃើញ ឬមានគំនិតអ្វី អាចបកស្រាយ ចំពោះរូបភាពមួយសន្លឹកនេះបានដែរឬទេ? អាចចូលរួមបកស្រាយបានទាំងអស់គ្នាណា។ សូមបញ្ចេញមតិដោយសមសរម្យ និងប្រើប្រាស់ពាក្យសមរម្យ អរគុណ!
ប្រភព ៖ ហ្វេសប៊ុគ