បើជួបប្រយុទ្ធគ្នាតទល់មួយទល់មួយ ខ្លាតែងតែអាចសម្លាប់តោបានយ៉ាងងាយ! ព្រោះអ្វី? ហេតុផលបញ្ជាក់ខាងក្រោមអាចធ្វើឲ្យអ្នកយល់ភ្លាម។
វាធ្លាប់បានកើតឡើងរួចមកហើយ។ ក្នុងឆ្នាំ២០១១ ខ្លាមួយក្បាលបានសម្លាប់តោមួយក្បាលនៅសួនសត្វ Ankara Zoo ក្នុងប្រទេសទួរគី។ក្នុងសួនសត្វនោះគេដាក់ខ្លានិងតោក្នុងទ្រុងជាប់គ្នាហើយមិនដឹងយ៉ាងម៉េចខ្លាបានរកឃើញប្រហោងជំរៀលមួយ ហើយខ្លាបានរអិលចូលទៅក្នុងទ្រុងសត្វតោ។ ឆាកប្រយុទ្ធបានកើតឡើង ខ្លាបានខាំត្រង់កញ្ចុងកសត្វតោស្លាប់តែម្ដង។
នេះគឺជាការពិត! វាជាឧបទេវហេតុដែលកំពុងកើតឡើងហើយប្រវត្តិសាស្រ្តក៏បានបង្ហាញពួកយើងថា ខ្លាប្រហែលជាខ្លាំងជាសត្វតោ។ ការប្រយុទ្ធរវាងខ្លានិងតោក្នុងកន្លែងមួយនៅចក្រភពរ៉ូម៉ាំងត្រូវបានកត់ត្រាទុក ខណៈដែលលោក Willam Bridges ជាអ្នកសរសេរសៀវភៅមួយអំពីហេតុការណ៍ខ្លាប្រយុទ្ធជាមួយតោក្នុងសួនសត្វ Bronx Zoo អំឡុងឆ្នាំ១៩៥០ ហើយលោកសរសេរថាខ្លាមានភាពឆ្លាតវៃក្នុងការប្រយុទ្ធជាងសត្វតោ ហើយខ្លាតែងតែឈ្នះ។
ខណៈពេលដែលមិនមានឯកសារជាលាយលក្ខណ៍អក្សរណាមួយ ដើម្បីគាំទ្រការអះអាងទាំងនេះដែលថាសត្វខ្លាអាចយកឈ្នះលើសត្វតោនៅពេលប្រយុទ្ធរហូតដល់ស្លាប់គឺមានតែក្នុងសិល្បៈគំនូរដែលបង្ហាញភស្តុតាង។ រូបគំនូរនៃជីវិតរស់នៅទីក្រុងរ៉ូមបុរាណ អាចត្រូវបានគេរកឃើញដែលពិពណ៌នាអំពីសត្វខ្លាដែលឈ្នះការប្រកួតដោយសារសត្វតោបាត់បង់។
ទោះយ៉ាងណាករណីខ្លា - តោ - តោមានលក្ខណៈប្លែកបន្តិច។ នៅក្នុងការពិពណ៌នាខាងលើសត្វទាំងពីរកំពុងជួបគ្នានៅក្នុងកន្លែងដែលជាប់ជាឃុំឃាំង ឬនៅក្នុងព្រំដែននៃជញ្ជាំងដែលបានសាងសង់ដោយមនុស្ស។ តែយ៉ាងណា! ពួកគេក៏ធ្លាប់ជួបគ្នាផ្ទាល់ម្ដងៗផងដែរ។ តើសត្វសាហាវទាំងពីរនេះនឹងប្រឈមមុខគ្នាយ៉ាងដូចម្តេចប្រសិនបើពួកគេបានជួបគ្នានៅក្នុងព្រៃ?
មាឌ ទំងន់ និងបុគ្គលិកលក្ខណៈ
នៅពេលដែលអ្នកកំពុងពិចារណាថាមួយណានឹងឈ្នះការប្រយុទ្ធស្លាបរស់គេនឹកឃើញដល់រូបរាង និងបុគ្គលិកលក្ខណៈរបស់ពួកវា។ សត្វតោនិងសត្វខ្លាគឺកម្ពស់និងប្រវែងស្រដៀង។ សត្វខ្លាត្រូវបានគេដឹងថាមានទម្ងន់ធ្ងន់ជាងសត្វតោ ដោយសារវាមានម៉ាសសាច់ដុំច្រើន ព្រោះសាច់ដុំមានទម្ងន់ធ្ងន់ជាងខ្លាញ់។ នេះអាចជាហេតុអ្វីមួយដែលរួមចំណែកដល់សត្វខ្លាអាចសំលាប់សត្វតោនៅពេលពួកគេប្រឈមមុខមួយទល់មួយ។
លោក Craig Saffoe ជីវវិទូម្នាក់មកពីសួនសត្វ Smithsonain Zoo បាននិយាយថាខ្លាមានចរិកកាចសាហាវជាង ហើយខំប្រឹងខាំត្រង់កដើម្បីសម្លាប់ឲ្យបានឆាប់ខណៈដែលតោនៅលលេង ប្រលែងជាមួយរំពាររបស់ខ្លួនមុនពេលសម្លាប់ ហើយចំណាយពេលច្រើនណាស់ ។បើជួបគ្នាមួយទល់មួយអាចឲ្យតោងាយនឹងស្លាប់លឿនជាងសត្វខ្លា។
វិធីសាស្រ្តក្នុងការសម្លាប់រំពារ៖
នៅក្នុងព្រៃសត្វខ្លាប្រហែលជាមិនជួបសត្វតោតែមួយក្បាលទេ។ មានកត្តាធំមួយដែលដែលមិនកើតឡើងលើករណីសត្វខ្លាសម្លាប់សត្វតោហើយនោះគឺជាការពិតដែលថាសត្វតោមិនត្រូវបានសំលាប់ដោយគ្នាវានោះដែរ។ សត្វតោអាចចាប់រំពារបានតែម្នាក់ឯង ប៉ុន្តែជាទូទៅច្រើនតែសម្លាប់ជាហ្វូង។ ប្រសិនបើសត្វតោនិងសត្វខ្លានឹងជួបគ្នានៅក្នុងព្រៃនោះ លទ្ធផលអាចខុសគ្នាឆ្ងាយពីអ្វីដែលយើងបានឃើញរហូតមកដល់ពេលនេះ។
ជាទូទៅគេតែងឃើញខ្លាជាមួយហ្វូងមានតែមេថែរក្សាកូនវាប៉ុណ្ណោះ។ កូនខ្លាកើតមកបិទភ្នែកជាច្រើនខែហើយនៅជាមួយមេវាដល់ទៅ២ឆ្នាំ មុនពេលរស់នៅដោយខ្លួនឯង។ វាតែងតែប្រមាញ់ចំណីនៅពេលយប់ដោយឃ្លាំមើលយ៉ាងយូរហើយហក់ទៅខាំត្រង់ករតែម្ដង។ ខ្លាអាចស៊ីចំណីម្ដងអស់សាច់ជាង២០គីឡូហើយស៊ូទ្រាំអត់ស៊ីចំនី៤ទៅ៥ថ្ងៃ។ពេលខ្លះវាស៊ីសត្វធំៗដូចជាក្ដាន់ ក្របី និងរមាំង។ប៉ុន្តែពួកវាក៏ចាប់សត្វតូចៗផងដែរបើវាឃ្លានពេក ហើយរកអាធំមិនបាន។
សត្វតោអាចមានវិធីប្រមាញ់រំពារខុសពីខ្លា។ ពេលខ្លះវាប្រម៉ាញ់តែម្នាក់ឯង ប៉ុន្តែភាគសត្វតោប្រមាញ់ចំណីជាហ្វូង។ តោឈ្មោលតែងបង្ហាញខ្លួនមុនគេហើយឲ្យហ្វូងតោញីលាក់ខ្លួននៅគុម្ពស្មៅក្រាស់។ សត្វតោឈ្មោលបង្អើលឲ្យចំណីឲ្យរត់ប្រសាចហើយបើសំណាងមិនល្អសត្វនោះនឹងត្រូវរត់ទៅចំហ្វូងតោញឺដែលពួនក្នុងស្មៅ។តោញីសម្លាប់ចំណីដូចខ្លាដែរគឺខាំត្រង់ករ។ បើសត្វធំពេក វាចាំផ្ដួលសត្វនោះឲ្យដួលអស់ជំហរហើយវាចាប់ផ្ដើមសម្លាប់តែម្ដង។
តើមួយណានឹងឈ្នះក្នុងការប្រយុទ្ធបើខ្លាមួយប៉ះគ្នាតទល់ជាមួយតោមួយដូចគ្នា។ តែយ៉ាងណា!ខ្លាមានប្រៀបជាងបើមួយទល់មួយមែន។ប៉ុន្តែបើខ្លាមួយប៉ះតោមួយហ្វូងនោះច្បាស់ណាស់ថាតោពិតជាអ្នកឈ្នះ។ យ៉ាងណាក្ដី! ករណីជួបគ្នាក្នុងធម្មជាតិពិតជាកម្រណាស់រវាងតោនិងខ្លា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក