វាមិនមែនជារឿងចំលែងនោះទេ ដែលមនុស្សម្នាក់ៗកើតមករមែងតែងតែខ្វះចន្លោះនូវភាពទទួលខុសត្រូវមួយនេះ។ ទោះជាយ៉ាងណា យើងក៏អាចប្រែក្លាយខ្លួនឯងទៅជាមនុស្សដែលមានទំនួលខុសត្រូវម្នាក់ផងដែរ។ អ្នកអាចពិចារណានូវចំនុចទាំង៥ខាងក្រោមនេះ ថាតើត្រូវធ្វើយ៉ាងណាឲ្យមានទំនួលខុសត្រូវនេះ៖
បើអ្នកសាងកំហុស អ្នកត្រូវទទួលស្គាល់វា ហើយមិនត្រូវទម្លាក់វាទៅកាន់អ្នកផ្សេងទេ។ បើអ្នកតែងតែលើកលែងទោសខ្លួនឯង នោះអ្នកនឹងកាន់តែក្លាយជាមនុស្សដែលគ្មានទំនួលខុសត្រូវ។
២) បញ្ឈប់ការរអ៊ូរទាំ
មនុស្សបែបនេះភាគច្រើនជាមនុស្សដែលនិយាយច្រើន ហើយមិនដែលធ្វើបានអ្វីជាសាច់ការ។ អ្នកគួរឈប់ត្អូញត្អែរហើយ ព្យាយាមមានទំនួលខុសត្រូវក្នុងការធ្វើកិច្ចការទាំងនោះវិញ។
៣) រៀនគ្រប់គ្រងលុយកាក់របស់អ្នក
មនុស្សដែលខ្វះទំនួលខុសត្រូវភាគច្រើនជាមនុស្សខ្ជះខ្ជាយលុយកាក់ជាទីបំផុត។ ហេតុនេះហើយអ្នកគួរចេះរៀបចំ គ្រប់គ្រងការចាយវាយនានាដើម្បីឱ្យមានភាពច្បាស់លាស់ជាងមុនទើបល្អ។
៤) បញ្ឈប់ទំលាប់ពន្យារពេល
មនុស្សជោគជ័យទាមទារការខិតខំ ប្រឹងប្រែង និងការចេះទទួលខុសត្រូវក្នុងការធ្វើអ្វីមួយ។ រឿងទី១ អ្នកគួរបញ្ឈប់ការពន្យារពេលនេះ ព្រោះថាពេលវេលាគឺជាមាសប្រាក់។
៥) ធ្វើអ្វីជាប់លាប់និងតាមកាលវិភាគច្បាស់លាស់
ទម្លាប់ល្អ គឺពិតជាសំខាន់ក្នុងការធ្វើការងារ។ ការមានទំនួលខុសត្រូវមានន័យថាអ្នកអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ ដូចនេះពេលអ្នកមានទម្លាប់ល្អ ធ្វើកិច្ចការងារតាមពេលកំណត់នោះ មានន័យថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយហើយ។
ប្រភព៖ Lifehack