ចាស់ៗ ហាមមិនឲ្យធ្វើរឿងទាំង ៨ យ៉ាងនេះនៅពេលយប់ជ្រៅព្រោះតែ… (បើមិនជឿរកុំប្រមាថ)
មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!?
ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជាការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។
ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់ ហាមកូនចៅគោះចានពេលញ៉ាំបាយ មិនដូច្នោះទេកៅអីដែលទំនេរនៅជិតហ្នឹងអាចមានភ្ញៀវដែលមិនបានអញ្ជើញ ចូលមកលេងក៏បានដែរ។
ព្រោះជឿថា នឹងក្លាយជាការបោសលុយ បោសកាក់ ឬជោគលាភសំណាង បុណ្យបារមីដែលសន្សំមកតាំងពីពេលព្រឹកចេញទៅក្រៅអស់ ដែលវាអាចទៅរួចដែលថា កាលពីមុនគ្មានភ្លើងអគ្គិសនីប្រើ ផ្ទះសំបែងនៅពេលយប់នឹងងងឹតខ្លាំងណាស់ ទើបការបោសផ្ទះនៅពេលយប់មិនមានសុវត្ថិភាពឡើយ។ ជិតគេងទៅហើយ មិនចាំបាច់មកធ្វើជាមេផ្ទះល្អស្អីពេលហ្នឹងទេ។
ព្រោះនឹងធ្វើឱ្យជោគលាភសំណាងរត់គេចបាត់អស់ និងកុំដាក់គ្រែដេកដោយបែរចុងជើងគ្រែទៅចំមាត់ទ្វារចូល ព្រោះនឹងធ្វើឱ្យយល់សប្តិអាក្រក់ គេងលក់មិនស្រួល ខ្មោចអាចនឹងមកសង្កត់លេង និងអ្នកខ្លះមានជំនឿថា បើគេងលើគ្រែដែលធំទូលាយតែម្នាក់ឯង អាចនឹងមាននរណាម្នាក់មកគេងជាមួយក្បែរៗខ្លួនយើង ដូច្នេះចាស់ៗប្រាប់ថា ត្រូវយកតុក្កតា ឬខ្នើយឱបមកដាក់ឱ្យពេញលើគ្រែ។
វិញ្ញាណបុព្វបុរសនឹងគ្មានសេចក្តីសុខ ព្រោះសម័យមុន ការកាត់ក្រចកដៃជើងច្រើនតែប្រើកាំបិតចិតស្លា ឬកូនកាំបិតមុតៗកាត់ឆ្វៀល ទើបហាមកាត់ក្រចកដៃជើងនៅពេលយប់ ព្រោះអាចនឹងមានគ្រោះថ្នាក់ និងជឿថាអាចនឹងត្រូវថាមពលអ្វីម្យ៉ាងមករុញដៃធ្វើឱ្យយើងកាត់ក្រចកដៃជើងទៅដាច់សាច់ម្រាមដៃ ម្រាមជើងបាន។
កណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!
ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។
ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។
ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជា
មានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង។
បុរាណលោកនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះក៏គឺគ្រឿងឈើខាងលើដែលយឹតសសរផ្នែក
ទទឹងជាច្រើនដែលទទួលទ្រទម្ងន់ខ្លាំង បើអ្នកណាទៅគេងនៅពីក្រោមនោះ នឹងគេងមិនសុខ គេងលក់មិនស្រួល ព្រោះអាចត្រូវខ្មោចចូលនៅពេលណាមួយក៏បាន។ កន្លែងមានឱ្យគេងម៉ាគំនរ ម៉េចមិនទៅគេងហ្ន៎?៕