អារម្មណ៍ ពេលកំពុងតែបាក់ទឹកចិត្ត តើអ្នកណាខ្លះធ្លាប់បែបនេះ?

មិនដឹងថា អ្នកណាខ្លះធ្លាប់ឆ្លងកាត់ះអារម្មណ៍អស់ទាំងហ្នឹងទេ តែសម្រាប់ខ្ញុំ ក៏ជាមនុស្សម្នាក់ ដែលធ្លាប់ជួប និងប្រឈមមុខជាមួយអារម្មណ៍មួយហ្នឹង។ អារម្មណ៍ពេលបាក់ទឹកចិត្ត គិតឃើញតែម្យ៉ាងគត់គឺ ស្លាប់។ ដឹងថាការស្លាប់ មិនមែនជាជម្រើសដ៏ល្អទេ តែពេលហ្នឹង គឺមានតែម្យ៉ាងហ្នឹងទេ ដែលចូលមកក្នុងគំនិតយើង ព្រោះមើលមិនឃើញសូម្បីមនុស្សនៅក្បែរ លើកទឹកចិត្ត។ ខ្ញុំក៏មិនដឹងថា ខ្ញុំអាចឆ្លងផុតនូវអារម្មណ៍អវិជ្ជមានទាំងនោះបានយ៉ាងម៉េច? ទើបខ្ញុំអាចមកដល់ពេលនេះ។ ដឹងទេថាខ្ញុំធ្លាប់ធ្វើអ្វីខ្លះ ពេលដែលខ្ញុំកំពុងតែទទួលរងនូវអារម្មណ៍បាក់ទឹកចិត្ត មានសម្ពាធ ធុញថប់ តប់ប្រមល់?

- ខ្ញុំធ្លាប់រត់ចេញពីផ្ទះ ហើយក៏គិតថា នឹងចេញទៅជួបមនុស្សអាក្រក់ៗ ឱ្យគេធ្វើបាប ឬសម្លាប់ចោល ហើយនឹងចេញជាព័ត៌មាន តែដឹងអី ពេលខ្ញុំចេញទៅ ក៏បែរជាជួបមនុស្សល្អៗ យកចិត្តទុកដាក់ សួរនាំខ្ញុំ ណែនាំខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រឡះចិត្តខ្លះទៅវិញ។

- ខ្ញុំធ្លាប់ផឹកថ្នាំកណ្ដុរ អស់ជាច្រើនកញ្ចប់ តែវាពិបាកទ្រាំខ្លាំងណាស់ ព្រោះរសជាតិវាសាបៗ ឡែមៗ ធុំចង់ក្អួត ទាំងក្លិន និងរសជាតិ វាមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំសោះ ខ្ញុំមិនចូលចិត្តបង្ខំខ្លួនឯងឱ្យទទួលយកនៅអ្វីដែលមិនមែនចំណង់ចំណូលចិត្តខ្លួនឯងឡើយ ពេលនោះខ្ញុំក្អួតស្ទើរស្លាប់ស្ទើររស់ ចាក់ក្រឡើតឱ្យក្អួតផងអីផង អូយ! អត់សប្បាយទេ ពិបាក វេទនាខ្លាំង។

- ខ្ញុំធ្លាប់អារដៃខ្លួនឯង គិតថានឹងបង្ហូរឈាមឱ្យខ្សោះអស់ពីខ្លួន តែខ្ញុំខ្លាចឈាមក្រហមៗ ឃើញហើយព្រឺក្បាល ណាមួយខ្ញុំខ្លាចឈឺសាច់ទៀត ទើបមិនដាច់ចិត្តនឹងធ្វើបាបសាច់ខ្លួនឯង។

56205108_602325680234185_3233234806150004736_n

- ខ្ញុំធ្លាប់ផឹក បាកាស គោជល់ ត្រឹមតែមួយថ្ងៃអស់ជា១០កំប៉ុង គិតថា ផឹកឱ្យវាស្វិតក្រពះ ដេកស្លាប់តែម្ដងទៅ គិតថានេះជាជម្រើសដ៏ល្អ ព្រោះបាកាស គោជល់ ជាប្រភេទភេសជ្ជៈដែលខ្ញុំចូលចិត្តផង តែដឹងអី ផឹកច្រើនពេកវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាធុញនឹងអាទឹកអស់ហ្នឹង ដេកឃ្លាន រសេះសោះ ពិបាកក្នុងខ្លួន ក៏ដេកលក់ នៅដឹងខ្លួនមកវិញទៀត ក៏ក្រោក ងូតទឹក ទៅរកអីញុំាយ៉ាងរំភើយ ញុំាឆ្អែតក៏មកដេកយកកម្លាំងទៀត។

- ខ្ញុំធ្លាប់លេបថ្នាំ Dolipran មួយយប់ អស់ដល់ទៅ 1ប្រអប់ គិតថាវាល្អ នឹងធ្វើ្យស្លាប់ទៅបានស្ងប់ចិត្តផង តែមានណា ត្រជាក់ខ្លួនដល់ដេកលក់ ដឹងខ្លួនមកស្ងួតបំពង់ក ខំប្រឹងផឹកទឹក ផឹកទឹកច្រើនពេលក៏ឃ្លានទៀត និយាយទៅ ហេតុអ្វីគ្រាន់តែងាប់សោះ ម៉េចបានពិបាកម៉េះ?

- ខ្ញុំធ្លាប់ជិះម៉ូតូ មូលហ្គែរឱ្យអស់ ហើយនឹកក្នុងចិត្តថា នឹងឱ្យជ្រុកចង្កូតទៅបុកនឹងស្អីមួយនៅខាងមុខ បត់កឱ្យស្លាប់ តែពេលនោះ ក៏ស្រាប់តែមានឡានធំមួយបើកមកវ៉ាខ្ញុំមួយទំហឹង ធ្វើឱ្យខ្ញុំភ្ញាក់ឡើងក្រញ៉ាង ក៏ភ្លាតមាត់ជេរ​ " យីស!អាងាប់ បើកឡានលឿននោះលឿន ប្រញាប់ទៅងាប់មែន " ទាំងភ្លេចគិតថាខ្លួនឯងក៏កំពុងតែទៅរកកន្លែងងាប់ដូចគ្នាដែរ។

ជឿខ្ញុំទៅថា អារម្មណ៍បាក់ទឹកចិត្ត ទោះវាកើតឡើងបែបណា ក៏វាមិនពិបាកដូចការដែលយើងព្រមចុះចាញ់ មិនហ៊ានប្រឈមមុខ ហើយគិតរកចង់តែស្លាប់នោះឡើយ។​ កុំគិតថា ការស្លាប់វាស្រួល គឺមិនទេ វាពិបាកជាងយើងរស់ ដើម្បីដោះស្រាយបញ្ហាទៅទៀត។ ការស្លាប់ មិនអាចដោះស្រាយបញ្ហាបានឡើយ ផ្ទុយទៅវិញ ការបន្តរស់ ហើយព្រមទទួលយកការពិត យើងនឹងមានគំនិតថ្មីៗដើម្បីដោះស្រាយ ហើយនៅពេលដែលយើងអាចដោះស្រាយបញ្ហាបាន យើងនឹងដឹងថា យើងឆ្លាត យើងពូកែ យើងរឹងមាំកម្រិតណា។

កុំព្យាយាមចង់សម្លាប់ខ្លួនឯងអី ព្រោះមុននឹងក្រោយ យើងគង់តែស្លាប់ទេ តែការរស់នៅទៅវិញទេ ដែលយើងមិនអាចបន្តបានជាអមតនោះ៕

 

ក្នុងស្រុកសូមរក្សាសិទ្ធ