៧វិធី “កាត់បន្ថយភាពតានតឹង” ដែលបណ្តាលឱ្យអ្នកឆាប់ចាស់ជាងវ័យ!

គ្មាននរណាម្នាក់ចង់ឆាប់ចាស់ជាងវ័យទេមែនទេ? តើអ្នកដឹងទេថា ភាពតានតឹង និងការភ័យខ្លាចវាអាចធ្វើឱ្យអ្នកឆាប់ចាស់? សូមសាកល្បងវិធីទាំង 7នេះ ដើម្បីជួយបន្ថយភាពតានតឹងឲ្យកាន់តែប្រសើរ។

ឈប់ខាតពេលនឹងការធ្វើគ្រប់យ៉ាងឲ្យល្អឥតខ្ចោះ មិនថាជាការធ្វើបទបង្ហាញការងារ ឬ ការរើសអំណោយជូនកូនក្មួយ ឬ ការសំអាតគេហដ្ឋាន ការដែលយើងធ្វើបានត្រឹម៨០% នៃអ្វីដែលយើងចង់បានចាត់ទុកថាល្អគ្រប់គ្រាន់ហើយ ដើម្បីឲ្យមានពេលវេលាសម្រាប់ធ្វើរឿងផ្សេងៗបន្តទៀត។ បើមិនដូច្នោះ អ្នកនឹងខាតពេលក្នុងជីវិតលើការព្យាយាមធ្វើរឿងមួយឲ្យបាន ១០០%តាមចិត្តដែលចង់បាន… តែក៏មិនបានដូចចិត្តម្តងណា។

មនុស្សងប់ងុលនឹងការងារតែងគិតថា “ខ្ញុំគេងបាន នៅពេលដែលខ្ញុំស្លាប់ប៉ុណ្ណោះ“ តែបញ្ហានៅត្រង់ថា ការដែលអ្នកមិនគេងទៅវិញទេដែលធ្វើឲ្យអ្នកស្លាប់មិនយូរមិនឆាប់ ការនឿយហត់មិនមែនជាគ្រឿងឥស្សរយស បើអ្នកមិនបានគេង សំរាកឲ្យបានគ្រប់គ្រាន់ទេ អ្នកមិនអាចធ្ចើអីដែលជាផលប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃបានទេ។

ការនៅដល់យប់ជ្រៅ ដើម្បីបញ្ចប់ការងារ ឬ ចូលចិត្តធ្វើអីដល់យប់ជ្រៅ ហើយចូលគេងយប់ជ្រៅ ឬ រំលងអាធ្រាត វាជារឿងដែលធ្វើឲ្យខូចសុខភាពច្រើនជាង ព្រោះវាជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ភ្លេចភ្លាំង ឈឺចាប់រាងកាយ ការសម្រេចចិត្តថយចុះ និងរមែងមានការខុសឆ្គងកើនឡើង និងទម្ងន់កើនឡើងថែមទៀតផង។

ប្រសិនជាជ្រើសរើសពេទ្យ ទេន្តពេទ្យ ឬជាងកាត់សក់ថ្មី ដ៏ត្រូវស្វែងរកកន្លែងណាដែលនៅជិតផ្ទះរបស់អ្នកបំផុត វាអាចធ្វើឲ្យអ្នកចំនេញពេលវេលា​ និងចំនេញសាំងឡាន សាំងម៉ូតូទៀតផល។ ស្រដៀងគ្នានេះដែរ ការជ្រើសរើសកន្លែងសម្រាប់សមាជិកគ្រួសារដូចជា សាលារៀន ក្លឹបបាល់ទាត់ សាលារៀនគួរពិសេស អាចនិងចំណាយពេលច្រើនក្នុងការធ្វើដំណើរ ដូចនេះអ្នកគួរវាងវៃក្នុងការជ្រើសរើសកន្លែងណាដែលនៅក្បែរៗជិតផ្ទះអ្នកកាន់តែប្រសើរ ដើម្បីចំនេញពេលវេលាក្នុងការធ្វើដំណើរជៀសវៀងការកកស្ទះចរាចរ ឬ ការក្រោកចេញពីផ្ទះតាំងពីព្រលឹម។ បើមិនដូច្នោះទេ អ្នកអាចខាតពេលវេលាលើការធ្វើដំណើរ និងខាតបង់ឱកាសជាច្រើន ដែលជាហេតុធ្វើឲ្យអ្នកមានភាពតានតឹងផងដែរ។

អ្នកកំពុងត្រូវបានស្នើសុំឱ្យចូលរួមការងារសង្គម រហូតដល់គ្មានពេលទំនេរសំរាប់សមាជិកគ្រួសារមែនទេ?

ការបដិសេធអ្នកដទៃ ពេលខ្លះមិនមែនបង្ហាញថាអ្នកជាមនុស្សអត្មានិយមនោះទេ ប្រសិនបើអ្នកចង់ចំណាយពេលសម្រាប់ខ្លួនឯង។ ទោះបីអវត្តមានរូបអ្នកក្នុងពិធីជប់លៀង ឬ កម្មវិធីផ្សេងៗ ក៏កម្មវិធីរបស់គេអាចដំណើរការទៅបានយ៉ាងរលូនដែរ។ សាកគិតថាអវត្តមានអ្នក អាចជាទីចាប់អារម្មណ៏របស់អ្នកដទៃជាងពេលមានការវត្តមានអ្នកក្នុងកម្មវិធីរបស់គេ។

វិធីលឿនបំផុតដើម្បីសម្រាកគឺដោយការបិទទូរស័ព្ទដៃ ទូរទស្សន៍ កុំព្យូទ័រ និងមានសេចក្តីសុខដែលមិនពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ។ មានមនុស្សមួយចំនួនដែលនៅមិនសុខនៅពេលដែលមិនបានមើលកម្មវិធីដែលពួកគេចូលចិត្ត។ កុំចឹងអី អ្នកចាំបាច់ត្រូវដឹងថាអ្នកណាខ្លះត្រូវបានជាប់បន្តក្នុងកម្មវិធីប្រលងចម្រៀង Cambodians Idol? ឬ តើភាគបន្តរឿងបុព្វេសន្និវាស តួស្រីកេតសុរានអាចវិញមកបច្ចុប្បន្នបានអត់? ហើយចុងបញ្ចប់តួប្រុសតួស្រីបានជួបគ្នាទេ?

មនុស្សខ្លះប្រហែលជានិយាយថាការមើលទូរទស្សន៍ជួយបន្ថយភាពតានតឹង តែវាជាទំលាប់របស់អ្នកច្រើនជាង។ ទូរទស្សន៍ធ្វើអោយអ្នករសាប់រសល់ ហើយនៅពេលដែលកម្មវិធីទូរទស្សន៍បានបញ្ចប់ តែអ្នកមានអារម្មណ៍មិនអស់ចិត្ត ឬ អាចជាសម្ពាធលេចចេញមកនៅពេលយើងមិនអាចគ្រប់គ្រងចំណង់ ចង់តាមដានបន្តបាន ដូចគ្នានឹងកុំព្យូទ័រ និងទូរស័ព្ទដៃរដែរ ពេលខ្លះវាល្អក្នុងការទាក់ទងមិត្តភក្តិចាស់របស់អ្នកតាមរយៈហ្វេសប៊ុក ប៉ុន្តែអ្នកចាំបាច់ត្រូវដឹងពីអាហារពេលល្ងាចថាពួកគេញ៉ាំអ្វី។

ដូច្នេះ ជំនួសការដែលអ្នកជក់មើលនៅមុខអេក្រង់ឧបករណ៍អេឡិចត្រូនិច មកជាការអានសៀវភៅដែលអ្នកមិនធ្លាប់អាន តេទៅមិត្តភក្តិជិតដិតនិយាយគ្នាលេង ផឹកភេសជ្ជៈដែលអ្នកចូលចិត្ត និងរីករាយជាមួយថ្ងៃល្អរបស់អ្នក ឲ្យប្រសើរជាងមុនមិនល្អទេឬ?

មនុស្សដែលមានសណ្តាប់ធ្នាប់ តែងគិតថាគ្រប់យ៉ាងត្រូវមានទីកន្លែងដែលសាកសមនឹងវាជានិច្ច មិនថាសូម្បីតែតេឡេTV ក៏ត្រូវមដាក់នៅកន្លែងដែលធ្លាប់ដាក់ដែរ ខ្នើយត្រូវរៀបយ៉ាងមានរបៀប ផ្ទះបាយគឺត្រូវតែរៀបចំសម្ភារៈផ្ទះបាយយ៉ាងឥតខ្ចោះ និងស្អាតជានិច្ច។

តែចូរអ្នកទំលាក់ដៃចុះ ធ្វើខ្លួនជាមនុស្សទំនេរខ្លះទៅ ព្រោះអ្នកជាមនុស្សមិនមែន Robot ឬ ជាមនុស្សដែលមានរបៀបរយគ្រប់ពេលវេលានោះទេ។ ដូចនេះគួរបើកចិត្តទំលាយទទួលនូវរឿងផ្សេងៗថ្មីដែលកើតឡើងឲ្យបានច្រើនជាងមុន។

ពេលបរាជ័យគ្រប់យ៉ាង ត្រូវចាំថាអ្នកគួរសម្រួលចិត្តឲ្យល្អ ប្រសើរជាងការដែលត្រូវមកខ្វាយខ្វល់ ឬ តានតឹងបន្ថែមទៀត។ ពេលអ្នកត្រូវគេវាយប្រហារយ៉ាងខ្លាំងខាងអារម្មណ៍ ឬ ផ្លូវចិត្ត ចូរអ្នកដកដង្ហើមឲ្យវែងៗ តាំងសតិ រួចគិតតែរឿងល្អៗដែលអ្នកធ្លាប់ជួបក្នុងជីវិតរបស់ ជឿចុះថាជាប្រាកដជាបានផល។

ប្រភព៖ sumrej.com

រូបភាពដោយ៖ pixabay.com