យោងតាមការសិក្សាថ្មីៗនេះអ្នកត្រូវមានរយៈពេលយ៉ាងតិច ៦៦ ថ្ងៃសម្រាប់ឥរិយាបថថ្មីដើម្បីក្លាយជាទម្លាប់ស្វ័យប្រវត្តិ។ ទោះយ៉ាងណាក៏ដោយមិនមែនទម្លាប់មិនសមរម្យទាំងអស់របស់យើងពិតជាគួរឱ្យខ្លាចដូចដែលយើងធ្លាប់គិតនោះទេ។
គេហទំព័រ Bright Side បានធ្វើបញ្ជីនៃទម្លាប់ធម្មតា ៗ ដែលយើងទាំងអស់គ្នាធ្លាប់បានធ្វើ ហើយវាពិតជាល្អសម្រាប់សុខភាពរបស់យើង។
វាអាចជាការមិនសមរម្យក្នុងការនិយាយចំពោះការនោមនៅពេលងូតទឹក ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សស្ទើរតែ ៧៥% បានធ្វើវាយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។
តាមពិតគ្មានអ្វីដែលត្រូវខ្មាស់អៀន - អាស៊ីតអ៊ុយរិកនិងអាម៉ូញាក់នៅក្នុងទឹកនោមរបស់អ្នកអាចជួយអ្នកការពារការឆ្លងមេរោគផ្សិតនៅលើម្រាមជើងរបស់អ្នក។ ដូចគ្នានេះផងដែរប្រសិនបើអ្នកជ្រើសរើសបត់ជើងតូចនៅពេលងូតទឹក អ្នកអាចសន្សំសំចៃទឹក និងក្រដាសបង្គន់។
ការស្តោះទឹកមាត់មើលទៅគួរឱ្យខ្ពើម ជាពិសេសប្រសិនបើអ្នកបានឃើញមនុស្សធ្វើនៅតាមទីសាធារណៈ។ ទោះយ៉ាងណានៅពេលអ្នកហាត់ប្រាណវាអាចជួយឱ្យអ្នកដកដង្ហើមបានស្រួល។ ជាធម្មតាយើងដកដង្ហើមតាមច្រមុះរបស់យើង - ការនេះធ្វើឱ្យខ្យល់ក្តៅល្មមដែលអនុញ្ញាតឱ្យរាងកាយស្រូបយកអុកស៊ីសែនកាន់តែមានប្រសិទ្ធភាព។
ប៉ុន្តែនៅពេលដែលយើងហាត់ប្រាណយើងមានទំនោរដកដង្ហើមតាមមាត់របស់យើង ហើយវាបណ្តាលឱ្យការផលិតទឹកមាត់កាន់តែច្រើនដែលរំខានដល់លំនាំនៃការដកដង្ហើមរបស់យើង។ ដូច្នេះវាជាការធម្មតាទេក្នុងការកម្ចាត់ទឹករំអិលដែលផលិតចេញបន្ទាប់ពីហាត់ប្រាណហត់ ដោយការស្តោះទឹកមាត់ចេញ។
© Depositphotos.com © Depositphotos.com
ទោះបីស្ករកៅស៊ូមិនមានគុណប្រយោជន៍ជាអាហារូបត្ថម្ភក៏ដោយ វាត្រូវបានបង្ហាញតាមបែបវិទ្យាសាស្រ្តថា ការទំពារស្ករកៅស៊ូផ្តល់នូវជំនួយក្នុងការសិក្សា និងល្អជាងកាហ្វេអ៊ីន។ ស្ករកៅស៊ូអាចជួយឱ្យអ្នកផ្តោតអារម្មណ៍ ធ្វើឱ្យចងចាំ កាត់បន្ថយភាពតានតឹង និងធ្វើឱ្យមានតុល្យភាពអ័រម៉ូនដោយបង្កើនកម្រិតអរម៉ូន cortisol ។
ទោះបីជាអ្នកមិនដឹងពីការកើតឡើងរបស់វាក៏ដោយ រាងកាយរបស់អ្នកបញ្ចេញឧស្ម័នប្រហែល ១៤ ដងក្នុងមួយថ្ងៃ និងប្រហែល ៣-៥ ដងក្នុងពេលអ្នកគេង។ បើតាមក្បួន បំពង់រំលាយអាហាររបស់អ្នកចាប់ផ្តើមផលិតកាបូនឌីអុកស៊ីត និងមេតានប្រហែល 6 ម៉ោងបន្ទាប់ពីញ៉ាំអាហារ ហើយការផោមជួយឱ្យរាងកាយរបស់អ្នកកម្ចាត់ជាតិពុល។ ប្រសិនបើអ្នកកំពុងព្យាយាមទប់ផោមវាអាចបង្កឱ្យឈឺពោះឬហើមពោះ។
ការភើគឺន្ទាប់ពីអ្នកបានញ៉ាំអាហារយ៉ាងច្រើន វាពិតជាល្អសម្រាប់ក្រពះរបស់អ្នក ព្រោះវាជួយបំបាត់ខ្យល់។ ការទប់ភើ និងការទុកហ្គាសនៅក្នុងក្រពះរបស់អ្នកអាចបណ្តាលឱ្យមានការចាល់អាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារដែលអាចបណ្តាលឱ្យឈឺទ្រូង។
ប៉ុន្តែប្រសិនបើអ្នកភើខ្លាំងពេញមួយថ្ងៃអ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យព្រោះវាអាចជារោគសញ្ញានៃជំងឺច្រាលទឹកក្រពះ។
នៅពេលអ្នកខាំក្រចក តេរីខ្លះដែលនៅលើក្រចកបានចូលទៅក្នុងមាត់របស់អ្នក។ នេះនាំឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចាប់ផ្តើមផលិតកោសិកាឈាមសដែលជួយប្រឆាំងនឹងបាក់តេរីទាំងនេះ។ រាងកាយរបស់អ្នកក៏ចុះបញ្ជីបាក់តេរីនៅក្នុងការចងចាំ ដូច្នេះប្រសិនបើមានបាក់តេរីជាក់លាក់មួយត្រូវបានជួបប្រទះជាលើកទីពីរនោះអ្នកនឹងមានឡាំហ្វាទិចដែលអាចកំចាត់វាបាន។
លើសពីនេះទៅទៀតការសិក្សាខ្លះបានបង្ហាញថាក្មេងដែលបៀមមេដៃឬបៀមក្រចករបស់ពួកគេ ងាយនឹងទទួលរងពីអាឡែរហ្សី។
យោងតាមការសិក្សាខ្លះទំលាប់អាក្រក់នេះពិតជាអាចជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នកព្រោះថាអាចម៍ច្រមុះមានផ្ទុកជាតិរំអិលដែលមានជាតិប្រៃ ដែលអាចប្រឆាំងនឹងបាក់តេរីបង្ករជាជំងឺ។ វាធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកបញ្ចេញកោសិកាឈាមសរបស់រាងកាយដើម្បីការពារខ្លួនប្រឆាំងនឹងបាក់តេរីប្រភេទនេះ។
© Depositphotos.com © Depositphotos.com
ប្រសិនបើអ្នកងូតទឹកជារៀងរាល់ថ្ងៃ អ្នកបានលាងសម្អាតប្រេងសំខាន់ៗមួយចំនួនពីស្បែក និងសក់របស់អ្នកដែលចាំបាច់ដើម្បីឱ្យវាមានសំណើមនិងការពារ។ សូម្បីតែការងូតទឹកក្តៅដោយគ្មានសាប៊ូអាចបំផ្លាញបាក់តេរីមានប្រយោជន៍ជាច្រើនដែលស្បែករបស់អ្នកត្រូវការឱ្យស្បែកមានពន្លឺចែងចាំង និងតឹងណែន។ ដូច្នេះវាជាធម្មជាតិដ៏ល្អឥតខ្ចោះ និងមានសុខភាពល្អសម្រាប់អ្នកក្នុងការរំលងការងូតទឹកម្តង ឬពីរដងក្នុងមួយសប្តាហ៍៕
អត្ថបទដោយ៖ វីរៈ | ប្រភព៖ Brightside