ជាការពិត! បើអ្នកគ្រាន់តែនិយាយថា Gurkhas គឺជាទាហានធម្មតាម្នាក់មកពីប្រទេសនេប៉ាល់នោះអ្នកពិតជាខុសធ្ងន់ណាស់។ បើនិយាយថាហេតុផលមួយដែលគ្មាននរណាម្នាក់មកហ៊ានធ្វើសង្គ្រាមជាមួយប្រទេសនេប៉ាល់គឺអាចជារឿងត្រឹមត្រូវខ្លះ។
ពួកគេជាអ្នកចម្បាំងអាជីព គ្មានការភ័យខ្លាចដែលបម្រើមិនត្រឹមតែកងទ័ពនេប៉ាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានវត្តមាននៅក្នុងកងទ័ពអង់គ្លេស និងឥណ្ឌាផងដែរ ដែលនេះជាប្រពៃណីចាប់តាំងពីការបញ្ចប់នៃសង្គ្រាមអង់គ្លេស - នេប៉ាល់ក្នុងឆ្នាំ ១៨១៦ ។ ពួកគេត្រូវបានគេស្គាល់ដោយសារភាពក្លាហាន សមត្ថភាពប្រយុទ្ធ និងវីរភាពពិសេសរបស់ពួកគេ ចំពោះការប្រឈមមុខជាមួយសត្រូវដែលមិនអាចប្រកែកបាន។ និយាយដោយស្មោះត្រង់ទៅនឹងប្រពៃណីរបស់ពួក ទាហាន Gurkha ម្នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន Dipprasad Pun តែម្នាក់ឯងបានប្រយុទ្ធជាមួយនឹងក្រុមតាលីបង់ជាង ៣០ នាក់។
ល្ងាចមួយនៅខែកញ្ញាឆ្នាំ២០១០ ក្នុងខេត្តហេលម៉ាន់ (Helmand) ប្រទេសអាហ្វហ្គានីស្ថាន។ Sergeant Dipprasad Pun ឋានៈពលបាលត្រី នៃកងពល Royal Gurkha Rifles កំពុងបំពេញភារកិច្ចនៅឯបន្ទាយរបស់មខ្លួន។ មួយសន្ទុះក្រោយមក គាត់បានលឺសំលេង ក្រុមឧទ្ទាមបះបោរពីរនាក់ប៉ុនប៉ងដាក់គ្រាប់បែកច្នៃនៅផ្លូវក្បែរនោះ។ គាត់ដឹងថាគាត់ត្រូវបានក្រុមទាហានតាលីឡោមព័ទ្ធបាត់ទៅហើយ។ ជិតយប់ទៅហើយ ឆាកប្រយុទ្ធពោរពេញទៅដោយគ្រាប់កាំភ្លើងនិងគ្រាប់បេ RPG ។ ក្រុមឧទ្ទាមតាលីបង់បានបង្កើតការវាយលុកមួយដែលពួកគេបានគ្រោងទុកជាមុនយ៉ាងល្អនៅទីប្រជុំជនមួយក្បែរបន្ទាយរបស់ Pun។
ផុនបានបាញ់តបវិញដោយទាញកាំភ្លើងយន្តរបស់គាត់ដែលបំពាក់នៅក្បែរនោះបាញ់ទៅលើក្រុមឧទ្ទាមដែលកំពុងតែសម្រុកចូលមក។ បាញ់ឡើងអស់គ្រាប់ហើយចុងក្រោយនៅសល់គ្រាប់បែកចំនួន ១៧ គ្រាប់ក៏បន្តគប់ទៅក្រុមទាហានដែលសម្រុកមកកាន់តែជាជិតឡើងៗ។ ប្រើអស់គ្រាប់បែក១៧គ្រាប់នេះ ក៏ចាប់ផ្ដើមទាញកាំភ្លើង SA80 របស់គាត់ហើយហើយបាញ់ទប់ទល់បន្តទៀត។ គាត់ថែមទាំងបានគប់គ្រាប់មីនបង្អើលសត្រូវថែមទៀត។
ខណៈពេល Pun កំពុងការពារជ្រុងម្ខាងនៃជំរំរបស់គាត់ អ្នកប្រយុទ្ធតាលីបង់ម្នាក់បានឡើងទៅលើប៉មនៅជាប់នឹងផ្ទះយាមនោះ ហើយបានលោតចុះចាប់គាត់។ Pun ងាកទៅប្រយុទ្ធហើយធាក់ផ្ដួលម្នាក់នោះចេញនិងរាវរកអាវុធរបស់គាត់តែខុស។ ភ្លាមនោះ Pun បានរើសយកកាំភ្លើងយន្តអស់គ្រាប់របស់គាត់ ហើយបោះវាទៅលើមុខរបស់ទាហានតាលីបង់និងបានវាយចេញពីដំបូលអាគារ។
Pun នៅបន្តប្រយុទ្ធនឹងការវាយលុកនេះរហូតដល់មានកម្លាំងជំនួយមកដល់។ បន្ទាប់ពីបង្រ្ការួចរាល់អស់ទាហានឧទ្ទាមតាលីបង់ ៣០ នាក់បានស្លាប់។ ក្រោយមក! គាត់ត្រូវបានម្ចាស់ក្សត្រី Queen Elizabeth II ព្រះរាជទានមេដាយ Conspicuous Gallantry Cross នៅក្នុងព្រះរាជវាំង Buckingham Palace។ និយាយអំពីស្ថានភាពនៃការប្រយុទ្ធឡើងវិញ Pun ក្នុងពិធីទទួលមេដាយថាគាត់គ្មានការភ័យខ្លាចអីនោះទេ។
“ នៅពេលនោះ! ខ្ញុំមិនមានការព្រួយបារម្ភទេ ព្រោះដឹងថាគ្មានជំរើសណាផ្សេងក្រៅពីប្រយុទ្ធឡើយ។ ពួកតាលីបង់បានព័ទ្ធនៅជុំវិញកន្លែងត្រួតពិនិត្យរបស់ខ្ញុំដែលនៅតែម្នាក់ឯង” ។
"ពួកគេព័ទ្ធជុំវិញខ្ញុំ ដែលធ្វើឲ្យខ្ញុំគិតថាខ្ញុំនឹងស្លាប់ ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងសម្លាប់ពួកគេឲ្យបានច្រើនតាមតែអាចធ្វើបាន មុនពេលពួកគេសម្លាប់ខ្ញុំ" ។
ពេលនោះ គាត់បាញ់កាំភ្លើងយន្តដែលមាន២៥០គ្រាប់។ កាំភ្លើងវែងម៉ាក SA80 មានគ្រាប់១៨០គ្រាប់ គប់គ្រាប់បែកដៃផូស្វ័រចំនួន ៦ គ្រាប់និងគ្រាប់បែកដៃធម្មតាចំនួន ៦ គ្រាប់និងគ្រាប់មីនមួយគ្រាប់ទៀត។
តាមពិតទៅ! Pun មានឈាមជ័រជាទាហាន Gurkhas ។ ឪពុករបស់គាត់ជាទាហានថ្មើរជើងក្នុងកង Gurkha Riflesហើយជីតារបស់គាត់ក៏ជាទាហាន Gurkha ម្នាក់ដែលទទួលបានមេដាយ Victoria Cross ក្នុងសង្គ្រាមលោកលើកទី២នៅសមរភូមិប្រទេសភូមា៕