របស់របរប្រើប្រាស់ប្រចាំថ្ងៃបានធ្វើឱ្យការរស់នៅរបស់មនុស្សជាតិទាំងមូលកាន់តែមានភាពងាយស្រួលឡើងៗ។ ដោយឡែកមុននឹងមានរបស់ទាំងនេះប្រើប្រាស់ ប្រាកដជាមានមនុស្សល្បីៗ និងពិសេសណាមួយហើយដែលមានគំនិតបានបង្កើតវាឡើងនោះ។ ហើយបើទោះបីវាបានកន្លងហួសទៅរាប់សិប ឬរាប់រយឆ្នាំ យើងគួរតែចងចាំ និងរម្លឹកគុណពួកគាត់ដែលមានភាពឆ្លាតវៃអាចបង្កើតរបស់អស្ចារ្យទាំងនោះបាន។
# ទូរស័ព្ទ
លោក Alexander Graham Bell កើតនៅក្នុងប្រទេសស្កុតឡែន៍ បានបង្កើតទូរស័ព្ទដំបូងបង្អស់នៅក្នុងឆ្នាំ ១៨៧៦។
# កញ្ចប់ស្ករស
អ្នកដែលបានបង្កើតកញ្ចប់ស្ករស គឺលោក Benjamin Eisenstadt ជាជនជាតិអាមេរិច។ លោកបានបង្កើតកញ្ចប់ស្ករស នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៤០។
# LCD
លោក Gene Dolgoff ជនជាតិអាមេរិច គឺជាអ្នកបង្កើតឧបករណ៍បញ្ចាំងស្លាយ៍ ឬហៅថា LCD ដំបូងបង្អស់ក្នុងឆ្នាំ ១៩៦៨។
# គ្រឿងម៉ាស៊ីនឡាន
លោក Karl Benz ជនជាតិអាឡឺម៉ង់ គឺជាអ្នកបង្កើតម៉ាស៊ីនឡានដំបូងបង្អស់នៅក្នុងឆ្នាំ ១៨៧៨។
# ឧបករណ៍ច្រៀងខារ៉ាអូខេ
លោក Daisuke Inoue ជនជាតិជប៉ុន បានបង្កើតឧបរករណ៍ច្រៀងខារ៉ាអូខេដំបូងបង្អស់ក្នុងឆ្នាំ ១៩៧១។
# ចង្ក្រានហ្គាស
លោក Lloyd Groff Copeman ជនជាតិអាមេរិច គឺជាអ្នកបង្កើតចង្ក្រានហ្គាសដំបូងបង្អស់ក្នុងឆ្នាំ ១៩០៩។
# ប្រដាប់ឆក់
លោក Jack Cover គឺជាជាតិអាមេរិចដែលបានបង្កើតប្រដាប់ឆក់ នៅក្នុងឆ្នាំ ១៩៦៩។
# ឧបករណ៍វាស់សីតុណ្ហភាព
លោក Anders Celsius គឺជាជនជាតិស្វីស ដែលបានបង្កើតឧបករណ៍វាស់សីតុណ្ហភាព (អង់ស្សាសេ) នៅក្នុងឆ្នាំ ១៧៤២។
# ឈើគូស
លោក Janos Irinyi គឺជាជនជាតិហុងគ្រី ដែលបានបង្កើតឈើគូសនៅក្នុងឆ្នាំ ១៨៣៦។
# មី
លោក Momofuku Ando គឺជាជនជាតិ តៃវ៉ាន់ កាត់ជប៉ុន ដែលបានបង្កើតសរសៃមីកញ្ចប់នៅក្នុងឆ្នាំ ១៩៥៨។
# ស្រោមអនាម័យ
លោក Julius Fromm គឺជាជនជាតិអាឡឺម៉ង ដែលបានបង្កើតស្រោមអនាម័យដំបូងបង្អស់នៅក្នុងឆ្នាំ ១៩១២។
# យន្តហោះ
អ្នកបង្កើតយន្តហោះដំបូងគេបង្អស់មាន២រូប គឺលោក Orville Wright និងលោក Wilbur Wright ជាជនជាតិអាមេរិចដូចគ្នា ហើយបានផលិតនៅក្នុងឆ្នាំ ១៩០៣។
# វិទ្យុ
លោក Edwin Howard Armstrong ជនជាតិអាមរិច បានបង្កើតវិទ្យុ FM ដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៣៣។
# Ipad
លោក Steve jobs ជនជាតិអង់គ្លេស គឺជាអ្នកបង្កើត iPad ឬហៅថា Tablet ដំបូងគេបង្អស់នៅក្នុងឆ្នាំ ២០១០។
# ស៊ីមកាតទូរស័ព្ទ
លោក Roland Moreno គឺជាជនជាតិបារាំងដែលបានបង្កើតស៊ីនទូរស័ព្ទដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៧៤។
# ឧបករណ៍ពន្លត់អគ្គិភ័យ
លោក George William Manby ជនជាតិអង់គ្លេស ដែឡបានបង្កើតឧបករណ៍ពន្លត់អគ្គីភ័យដំបូងបង្អស់ក្នុងឆ្នាំ ១៨១៨៕
ចុះមិត្តអ្នកអានស្គាល់អ្នកផលិតឧបករណ៍ផ្សេងណាទៀតដែរឬក៏អត់?