បិទផ្លូវកណ្តាលទីក្រុង ហើយបាចលុយយ៉ាងច្រើនដើម្បីថតខ្សែភាពយន្តភាគមួយ ហើយទីបំផុតទទួលបាននូវលទ្ធផលដ៏មិននឹកស្មាន

      Lacasa De PapelMoney Heist គឺជាខ្សែភាពយន្តភាគដ៏ល្បីមួយរបស់ប្រទេស អេស្បាញ ហើយក្រោយមកខ្សែភាពយន្តនេះក៏ត្រូវបានក្រុមហ៊ុន Netflix ទិញយកធ្វើជាខ្សែភាពយន្តផ្ទាល់របស់ខ្លួន ( Original Netflix ) ។

ខ្សែភាពយន្តមានរហូតទៅដល់ ២ រដូវកាល ៤ ផ្នែក និង ៣១ ភាគ ។ ដែល រដូវកាលទី 1 ( ផ្នែកទី 1-2 ) ចេញនៅក្នុងឆ្នាំ ២០១៧ និង រដូវកាលទី 2( ផ្នែកទី 3-4 ) ចេញនៅក្នុងឆ្នាំ ២០១៩ ។

2 1

ខ្សែភាពយន្តនេះនិយាយពីក្រុមចោរមួយក្រុម ដែលពួកគេបានរៀបចំគំរោងការយ៉ាងល្អដើម្បីចូលទៅប្លន់នៅក្នុងធនាគាជាតិមួយនៅប្រទេស អេស្បាញ ។ ដើម្បីធ្វើការចេញប្លន់នេះ ពួកគេត្រូវរៀនជាមួយគ្នារយៈពេល៥ខែ ដែលពេលវេលានេះហើយបានធ្វើអោយពួកគេយល់ចិត្តគ្នាដូចបងប្អូនស្គាល់គ្នាជាយូរណាស់មកហើយ ។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ នេះជាការប្លន់ដ៏ធំ ដូច្នេះហើយពួកគេត្រូវជួបរឿងជាច្រើន ដែលមានហួសពីការគិតរបស់ពួកគេទៅទៀត ហេតុនេះហើយទើបធ្វើអោយពួកគេប្រឈមមុខនិងគ្រោះថ្នាក់ខ្លាំងមែនទែន ។

ក្រោយមក នៅក្នុងឆ្នាំ ២០២០ ខ្សែភាពយន្តភាគដ៏ធំមួយនេះក៏បញ្ចេញនូវវីដេអូឯកសារមួយទៀតដែលមានឈ្មោះថា " Money Heist: The Phenomenon " ដែលវីដេអូឯកសារនេះមានរយៈពេល ៥៤នាទី ហើយនៅក្នុងនោះគឺបាននិយាយពីទុក្ខលំបាកនៅក្នុងការផលិត ព្រមទាំងសាច់រឿងទាំងមូលដែលបានផលិតរួចកន្លងមកផងដែរ ។

1 82q W HgqJQkAmlKEKLsMw

បើយើងមើលនៅក្បាលនៃវីដេអូឯកសារមួយនេះ ពួកគេបានចាប់ផ្តើមនិយាយអគុណទៅដល់ក្រុមហ៊ុន Netflix ខ្លាំងមែនទែនដែលបានទិញសិទ្ធខ្សែភាពយន្តភាគរបស់ពួកគេយកទៅដាក់អោយមនុស្សគ្រប់គ្នាដែលនៅជុំវិញពិភពលោក រួមទាំងប្រទេសរបស់ខ្លួនបានទស្សនា ។ ដោយពួកគេបាននិយាយទៀតថា កាលពីការផលិតដំបូង ពួកគេគ្រោងនិងបោះបង់ចោលតាំងពីភាគទី ១ នៃខ្សែភាពយន្តភាគនេះមកម្លេះ ព្រោះពួកគេយល់ថានៅពេលដែលខ្សែភាពយន្តភាគនេះចេញទៅនិងមិនមានអ្នកទស្សនានោះឡើយ ហើយក្រោយមកនៅពេលដែលពួកគេផលិតចប់ ផ្នែកទី 1 ហើយដាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយរបស់ប្រទេសអេស្បាញ ចំនួនអ្នកទស្សនាក៏បានដូចនិងអ្វីដែលពួកគេបានគិត សឹងតែជាងអ្វីដែលពួកគេបានគិតទៅទៀត ពោលគឺចំនួនអ្នកទស្សនាយ៉ាងទៀបខ្លាំងបំផុត ហើយថែមទាំងមានការរិះគន់ខ្លាំងថែមទៀត ដូចច្នេះហើយធ្វើអោយពួកគេគ្មានអារម្មណ៍និងផលិតភាគបន្តរនោះឡើយ ដោយនៅពេលនោះពួកគេបានរៀបចំលាគ្នាទៅផ្ទះរៀងៗទៅហើយ ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Netflix ក៏បានមកទាក់ទងពួកគេ ដោយក្រុមហ៊ុនបានទិញសិទ្ធយកទៅចែកចាយផ្ទាល់ ហើយចាប់តាំងពីពេលនោះមកចំនួនអ្នកទស្សនាបានកើនឡើងជាលំដាប់ ហើយតារាម្នាក់ៗនៅក្នុងខ្សែភាពយន្តភាគនេះបានកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំង ។ ហើយដោយសារតែការកើនឡើងនូវប្រជាប្រិយភាពយយ៉ាងនេះហើយ ទើបធ្វើអោយពួកគេមានអារម្មណ៍ថាអគុណដល់ក្រុមហ៊ុន Netflix ខ្លាំងមែនទែន ដែលក្រោមហ៊ុននេះប្រៀបដូចជាទេវតាដែលមកជួយសង្គ្រោះពួកគេដូច្នេះដែរ ។

ក្រោយមកនៅពេលដែល រដូវកាលទី 1 ( ផ្នែកទី 1-2 ) ត្រូវបានបញ្ចប់ជាផ្លូវការ ក្រុមហ៊ុន Netflix ក៏បានមកសុំពួកគេអោយផលិតនូវ Season ថ្មីមួយទៀត ហើយម្តងនេះបានធ្វើអោយពួកគេសប្បាយចិត្ត ព្រមទាំងរវល់ខ្លាំងមែនទែន ដោយពួកគេធ្វើយ៉ាងណា អោយសាច់រឿងនៅក្នុង រដូវកាល ចាស់អាចភ្ជាប់ជាមួយនិង រដូវកាល ថ្មីបានយ៉ាងល្អ ។ ចុងបញ្ចប់ពួកគេក៏បានបញ្ចប់វាដោយរលូន ហើយចំនួនអ្នកដែលគាំទ្រខ្សែភាពយន្តភាគនេះក៏ចេះតែកើនឡើងខ្លាំងជាងមុនទៅទៀត ។

ហើយក្រោយពេលដែលនិយាយអគុណទៅដល់ក្រុមហ៊ុន Netflix រួចហើយពួកគេក៏បាននិយាយអំពីផលវិបាកនៅក្នុងការផលិតវិញម្តង ។ ដោយនៅក្នុងនោះពួកគេត្រូវចំណាញពេលវេលា និងត្រូវមកជួបនូវឧបសគ្គយ៉ាងច្រើនដើម្បីផលិតចេញនូវខ្សែភាពយន្តភាគមួយដែលមានគុណភាព ។

គួរបញ្ចាក់ផងដែរថា ខ្សែភាពយន្តនេះថតនៅក្នុង ៤ ប្រទេសខុសគ្នា ដែលមានដូចជា ៖

  1.  ប្រទេសអេស្បាញ
  2. ប្រទេសអ៊ីតាលី
  3. ប្រទេសថៃ
  4. ប្រទេសប៉ាណាម៉ា ។

នៅក្នុងការផលិតនេះពួកគេត្រូវទៅអោយដល់ទិសដៅដែលពួកគេចង់បាន រហូតដល់ឈុតខ្លះត្រូវដាស់តួរមកថតភ្លៀមៗ ហើយឈុតខ្លះទៀតត្រូវតម្រូវអោយទាំងតួអង្គនិងក្រុមអ្នកផលិត នៅលើទូកមួយដែលនៅកណ្តាលសមុទ្រ ( ប្រទេសថៃ ) ទាំងកណ្តាលថ្ងៃខ្លាំង ដែលមានកម្តៅរហូតទៅដល់ ៤០អង្សារ ហើយពួកគេត្រូវនៅលើទូកនេះរហូតដល់មេឃងងឹតទើបថតឈុតនេះចប់ ។

1 ZhBAoYlF0Cyq9USjOPmkOA

មិនត្រឹមតែប៉ុណ្ណោះទេ នៅឈុតមួយ ពួកគេត្រូវសុំសិទ្ធបិទផ្លូវមួយនៅកណ្តាលទីក្រុង Madrid ហើយបាចលុយ ( លុយក្លែងក្លាយ )យ៉ាងច្រើនទៅលើអាកាស់ ដើម្បីថតឈុតមួយនៅក្នុងរឿងនោះ ។ នៅពេលដែលពួកគេចាប់ផ្តើមថត មនុស្សជាច្រើនមកមកចោមរោមមើលយ៉ាងច្រើនកុះករ ។ នៅពេលដែលពួកគេចាប់ផ្តើមថតបានបន្តិច មេឃក៏ចាប់ផ្តើមបង្អុលភ្លៀងចុះមកយ៉ាងខ្លាំង ដែលធ្វើអោយពួកគេថតមិនបាន ហើយលុយដែលពួកគេបានបាចនោះក៏ត្រូវបានខូចខាតអស់យ៉ាងច្រើន ហើយអ្វីដែលពួកគេអាចធ្វើបានគឺត្រូវចាំរហូតដល់មេឃឈប់បង្អុលភ្លៀងចុះមក ។ មិនយូរប៉ុន្មានមេឃក៏ឈប់បង្អុលភ្លៀង ហើយក្រុមការងារទាំងអស់ មិនថាតែអ្នកដឹកនាំរឿង អ្នកសរសេរនិពន្ធ ក្រុមអ្នកកាន់ភ្លើង ក្រុមថត តួរសម្តែងទាំងអស់គឺត្រូវមកជួយគ្នាជូតសម្អាតកន្លែងដើម្បីធ្វើការថតម្តងទៀត ។ នៅពេលដែលពួកគេរៀបចំរួចស្រេច អ្វីដែលកើតឡើងបន្តនោះគឺផ្ទៃមេឃក៏បានបើកពន្លឺយ៉ាងខ្លាំងដែលជាហេតុធ្វើអោយពួកគេមិនអាចថតបាន ហើយពួកគេធ្វើយ៉ាងណារង់ចាំអោយផ្ទៃមេឃស្រទុំបន្តិចទើបអាចថតបាន ។ ហើយជាចុងក្រោយឈុតមួយនេះក៏ត្រូវបានថតរួចជាផ្លូវការ ជាមួងនិងឧបសគ្គយ៉ាងច្រើន ។

Alvaro Morte Pedro Alonso Fenomeno_2220387965_14485700_667x375

ក្រោយពេលដែលខ្សែភាពយន្តនេះត្រូវបានចែកចាយនៅជុំវិញភពលោក ដោយក្រុមហ៊ុន Netflix រួចមក ខ្សែភាពយន្តនេះបានធ្វើអោយមនុស្សជាច្រើនរំជួលចិត្ត ជាមួយនិងសាច់រឿងដ៏ល្អ អមជាមួយនិងការផលិតដ៏ល្អវិសេសវិសាលទៀត វាបានធ្វើអោយមនុស្សជាច្រើនគាំទ្រខ្សែភាពយន្តនេះខ្លាំងតែម្តង​ ។ ហើយចុងក្រោយខ្សែភាពយន្តនេះក៏បានក្លាយទៅជាខ្សែភាពយន្តភាគលេខ២ ដែលមានអ្នកទស្សនាច្រើន ហើយទទួលបាននូវមតិវិជ្ជាមានយ៉ាងច្រើន ។

Capture 5_5e928a909bda9

គំនិតអប់រំនៅក្នុងរឿងនេះគឺ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយអ្នកត្រូវធ្វើដោយចិត្តស្រឡាញ់ ហើយដាក់អោយអស់ទាំងបេះដូងនិងដួងចិត្តរបស់អ្នក នោះទើបអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយវានិងផ្តល់អោយអ្នកលើសពីការរំពឹងទុកទៅទៀត ៕