៩ ចំណុចដែលបញ្ជាក់ថា រាងកាយរបស់អ្នកត្រូវការសារធាតុម៉ាញ៉េស្យូម!

សញ្ញាមួយចំនួននៃរាងកាយរបស់យើងអាចប្រាប់យើងថា រាងកាយរបស់យើងត្រូវការម៉ាញ៉េស្យូម។​​ ឧទាហរណ៍ ដូចជានៅពេលដែលអ្នកមានអារម្មណ៍ថា អស់កំលាំង ញាក់ភ្នែក រឺក៏កន្ត្រាក់សាច់ដុំ នោះមានន័យថា ម៉ាញ៉េស្យូមនៅក្នុងខ្លួនរបស់យើងមិនគ្រប់គ្រាន់ទេ។ កង្វះម៉ាញេស្យូមអាចបណ្តាលឱ្យយើងមានជំងឺធ្ងន់ធ្ងរ ដោយសារតែដំណើរការជាច្រើននៅក្នុងខ្លួនរបស់យើងគឺពឹងផ្អែកលើវា។ នោះហើយជាមូលហេតុដែលយើងគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន និងកត់សំគាល់ទៅលើបញ្ហានេះ។

1. ការចង់ញ៉ាំអាហារដែលមានជាតិស្ករច្រើន

12

នៅពេលដែលយើងមានអារម្មណ៍ថា យើងឃ្លានអារហារណាដែលផ្អែម នោះបញ្ចាក់ថារាងកាយរបស់យើងកំពុងតែខ្វះសារធាតុអ្វីមួយហើយ។ សារធាតុនោះគឺ ម៉ាញ៉េស្យូម។ បញ្ហានេះភាគច្រើនមានចំពោះស្ត្រី ព្រោះតែមានការទាក់ទងជាមួយការមករដូវរបស់ពួកគាត់។

២. ឈឺសាច់ដុំ​ ឬរមួលសាច់ដុំ

2

ការឈឺសាច់ដុំ និងរមួលសាច់ដុំ អាចមានការឈឺចាប់ខ្លាំង។ ប្រសិនបើយើងមានបញ្ហាទាំងនេះញឹកញាប់មានន័យថាកម្រិតនៃម៉ាញេស្យូមរបស់យើងមានកម្រិតទាប។ សារធាតុ ម៉ាញ៉េស្យូម និងវីតាមីន D, E និង B អាចការពារយើងមិនឪ្យមានការរមួលសាច់ដុំ។ ដូច្នេះសូមទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលកម្រិតនៃវីតាមីនទាំងនេះ។

ដូចគ្នានេះដែរយើងអាចព្យាយាមធ្វើការម៉ាស្សាសាច់ដុំរបស់យើងដោយធ្វើចលនារាងជារង្វង់។

៣. ការគេងមិនលក់

3

កង្វះម៉ាញ៉េស្យូមអាចបង្កឱ្យមានការគេងមិនលក់។ ម៉ាញ៉េស្យូមមានសារសំខាន់សម្រាប់មុខងារមួយដែលគេហៅថា "ការលំហែខួរក្បាល" ។ សមត្ថភាពនៃការលំហែខួរក្បាលនេះជួយឱ្យយើងសម្រាក និងគេងលក់យ៉ាងស្កប់ស្កល់។

ហើយការខ្វះម៉ាញ៉េស្យូមនេះ ក៏ជាលក្ខណៈបណ្តាលឱ្យយើងមានការញ័រកែងជើងនៅពេលយប់ផងដែរ។

៤. ជម្ងឺឆ្អឹង

4

កង្វះម៉ាញ៉េស្យូមអាចបង្កើនហានិភ័យនៃការវិវត្តទៅជាបញ្ហាឆ្អឹងផងដែរ។ នេះអាចនាំឱ្យយើងងាយស្រួលទទួរងនៃការបាក់ឆ្អឹង។ ចំណុចនេះគឺថា កង្វះម៉ាញ៉េស្យូមអាចកាត់បន្ថយជាតិកាល់ស្យូមនៅក្នុងឈាម ហើយជាតិកាល់ស្យូមមានសារៈសំខាន់ដើម្បីរក្សាឆ្អឹងអោយមានសុខភាពល្អ និងរឹងមាំ។

៥. ការចាល់ជាតិអាស៊ីត

Woman Have A Throat Pain

ប្រសិនបើយើងមានកង្វះម៉ាញ៉េស្យូម អាហារ និងអាស៊ីតក្នុងក្រពះនឹងត្រលប់ទៅបំពង់អាហារវិញ។ នេះនាំអោយយើងមានអារម្មណ៍ក្រហាយ ដែលត្រូវបានគេហៅថាការចាល់អាស៊ីត ឬក្រហាយទ្រូង។

៦. ភាពតានតឹង និងភាពព្រងើយកន្ដើយ

6

ម៉ាញ៉េស្យូម គឺជាធាតុសំខាន់មួយសម្រាប់កសាងប្រព័ន្ធសរសៃប្រសាទដ៏រឹងមាំ។ សារធាតុនេះគឺជាការទទួលខុសត្រូវសម្រាប់ការសំរាកលំហែកាយ។ ជាមួយនឹងការខ្វះជាតិម៉ាញ៉េស្យូមនៅក្នុងខ្លួនរបស់យើង នោះយើងនឹងមានអារម្មណ៍ថាធុញថប់ និងតានតឹងយ៉ាងខ្លាំង។ ដូច្នេះហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តក៏អាចកើតឡើងផងដែរ។

៧. ការទល់លាមក

Toilet

មានមូលហេតុជាច្រើនដែលអាចបណ្តាលអោយយើងទល់លាមក ដូចជា បណ្តាលមកពីភាពតានតឹង រឺ ការមិនទទួលទានអារហារបៃតង។ ម៉ាញ៉េស្យូមមានឥទ្ធិពលបន្ធូរអារម្មណ៍លើផ្នែកជាច្រើននៃរាងកាយ រួមទាំងបំពង់រំលាយអាហារផងដែរ។ ដោយសារតែកង្វះសារធាតុរ៉ែនេះធ្វើអោយមុខងារពោះវៀនមិនដំណើរការត្រឹមត្រូវ ហើយនាំឱ្យយើងមានការទល់លាមក។

៨. អស់កម្លាំង

Empty Battery

ម៉ាញ៉េស្យូម គឺត្រូវការសម្រាប់ប្រតិកម្មដែលបង្កើតថាមពលនៅក្នុងកោសិកា។ បើគ្មានម៉ាញេស្យូមទេយើងនឹងមិនមានថាមពលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកោសិកាទេ។ មូលហេតុនេះអាច បណ្តាលអោយយើងមមានការអស់កម្លាំង ហើយថាមពលចុះខ្សោយ។

៩. ឈឺក្បាលធ្ងន់ធ្ងរ

9

ប្រសិនបើយើងខ្វះខាតសារធាតុទាំងនេះ (វីតាមីន A, B, C, និង D) វាអាចបណ្តាលឱ្យយើងឈឺក្បាលយ៉ាងខ្លាំង។ ការឈឺក្បាលប្រកាំងជារឿយៗអាចប៉ះពាល់ដល់ខួរក្បាលរបស់យើង។ កង្វះម៉ាញ៉េស្យូមអាចបណ្តាលអោយឈឺក្បាលប្រកាំងនិងឈឺក្បាលញឹកញាប់។ ជាមួយនឹងកង្វះសារធាតុរ៉ែនេះ សរសៃឈាមនៅក្នុងខួរក្បាលរបស់យើងប្រែជារួមតូច ហើយបណ្តាលអោយយើងឈឺក្បាលប្រកាំងជាញឹកញាប់។ បរិមាណម៉ាញេស្យូមគ្រប់គ្រាន់នៅក្នុងរាងកាយ ជួយកាត់បន្ថយការប្រឈមនឹងការប្រែប្រួល នៃសរសៃឈាម និងកាត់បន្ថយការឈឺក្បាល។

តើអ្វីទៅជាអាហារមានម៉ាញ៉េស្យូមខ្ពស់?

10

របបអាហារមានតុល្យភាពអាចផ្តល់នូវតម្រូវការម៉ាញេស្យូមប្រចាំថ្ងៃរបស់រាងកាយ។ មនុស្សជាច្រើនមិនទទួលបានម៉ាញ៉េស្យូមគ្រប់គ្រាន់ទេ ព្រោះតែការរស់នៅ និងការបរិភោបរបស់ពួកគេ។

ទាំងនេះជាអាហារដែលអាចបង្កើនកំរិតម៉ាញ៉េស្យូមរបស់យើងបាន៖

១. គ្រាប់ធញ្ញជាតិ

២. សណ្តែក

៣. ផ្លែឈើស្រស់ និងស្ងួត

៤. បន្លែបៃតង

៥. ត្រី

តើអ្នកធ្លាប់កត់សម្គាល់ឃើញសញ្ញាណាមួយនៃកង្វះម៉ាញ៉េស្យូមនៅក្នុងរាងកាយរបស់អ្នកដែរ រឺទេ? តើអ្វីដែលជួយអ្នកដោះស្រាយរោគសញ្ញាទាំងនេះ? ចែករំលែកបទពិសោធរបស់អ្នកជាមួយយើង ក្នុងមតិយោបល់នេះ!

ប្រភព៖ Bright Side

ប្រែសម្រួលដោយ៖​ Crusher