ខណៈពេលដែលអ្នកខ្លះអាចចាត់ទុកថា លទ្ធិកុម្មុយនិស្ត ជាមនោគមវិជ្ជាមួយពីអតីតកាលនៅតែមានកន្លែងមួយចំនួនប៉ុណ្ណោះនៅលើពិភពលោក ដោយយកលំនាំគ្រប់គ្រងរដ្ឋដោយលិទ្ធិកុម្មុយនិស្ត។ រដ្ឋកុម្មុយនិស្តគឺជារដ្ឋមួយដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តមួយដែលដើរតាមម៉ាក្សនិយម - លេនីននិយម។ ប្រទេសចិន គុយបា ឡាវ វៀតណាម និងកូរ៉េខាងជើង គឺជាប្រទេសកុម្មុយនិស្តដែលនៅសល់នៅលើពិភពលោក។
ចិន (សាធារណរដ្ឋប្រជាមានិតចិន)
ប្រទេសចិនបានក្លាយជាប្រទេសកុម្មុយនិស្តមួយចាប់តាំងពីខែតុលាឆ្នាំ ១៩៤៩ ។ ថ្វីបើពួកគេបានលុបបំបាត់ផ្នែកសំខាន់ៗនៃការគ្រប់គ្រង់រដ្ឋតាមបែប កុម្មុយនិស្តអស់មួយផ្នែកធំ ក៏ប្រទេសមួយនេះនៅតែជារដ្ឋកុម្មុយនិស្ត។ ពួកគេមានសេដ្ឋកិច្ចសេរីភាវូបនីយកម្ម៖ សហគ្រាសរដ្ឋដែលមានគំនិតពាណិជ្ជកម្មមានមុខងាររួមជាមួយសាជីវកម្មវិស័យឯកជន។
បក្សកុម្មុយនិស្តចិនរក្សាការក្តាប់យ៉ាងណែនលើការគ្រប់គ្រងប្រទេសតាមរយៈ“ P3” ភីទាំងបីគឺ មនុស្ស ការឃោសនា និងកងទ័ពរំដោះប្រជាជន( personnel, propaganda, និង the People's Liberation Army) ដែលជាកម្លាំងយោធារបស់បក្ស។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសត្រូវបានគ្រប់គ្រងតាមរយៈនាយកដ្ឋានឃោសនាបែបកុម្មុយនិស្ត។
គុយបា (សាធារណរដ្ឋគុយបា)
គុយបាជាប្រទេសកុម្មុយនិស្តយូរមកហើយៗប្រទេសមួយនេះសឹងតែដួលរលំរបបមួយនេះតាមជាមួយសហភាពសូវៀត ប៉ុន្តែមេដឹកនាំគុយបានៅតែរក្សាបាន និងក្លាយជារដ្ឋកុម្មុយនិស្តឯកបក្សមួយចាប់តាំងពីឆ្នាំ ១៩៥៩ ។
វាអាចជារឿងចម្លែកបន្តិចសម្រាប់ប្រទេសមួយនេះ។ តាមប្រវត្តិសាស្ត្រ ! ប្រទេសមួយនេះពឹងផ្អែកលើការគាំទ្រដ៏រឹងមាំពីសហភាពសូវៀត។ ប្រទេសនេះមានប្រព័ន្ធសុខាភិបាលសាធារណៈនិងការអប់រំខ្ពស់។ ខណៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់អាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចគុយបាមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ប៉ុន្តែរដ្ឋាភិបាលកុម្មុយនិស្តបានរួចផុតពីទណ្ឌកម្មពាណិជ្ជកម្មអាមេរិក ដែលមានគោលបំណងផ្តួលរំលំរបបលោក Castro។ ចាប់តាំងពីពេលនោះមកគុយបានិងអាមេរិកមានទំនាក់ទំនងធម្មតាឡើងវិញ។
ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)
ឡាវជារដ្ឋមួយក្នុងចំណោមរដ្ឋដែលក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍។ ប្រទេសឡាវបានក្លាយជារដ្ឋកុម្មុយនិស្ត បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ក្នុងឆ្នាំ ១៩៧៥។ នៅពេលចលនាបដិវត្តិន៍ប៉ាតថេតឡាវបានឡើងកាន់អំណាចសង្គ្រាមស៊ីវិលបានបញ្ចប់ ហើយប្រទេសនេះបានក្លាយជារដ្ឋកុម្មុយនិស្ត។
ដូចប្រទេសគុយបាដែរ! ប្រទេសឡាវបានទទួលជំនួយសេដ្ឋកិច្ចពីសហភាពសូវៀត។ នៅពេលការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ សេដ្ឋកិច្ចរបស់ប្រទេសនេះបានចាប់ផ្តើមរងគ្រោះ។ បច្ចុប្បន្នប្រទេសឡាវនៅតែពឹងផ្អែកខ្លាំងលើជំនួយបរទេស។
កូរ៉េខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ)
ចេញពីភាពវឹកវរ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអាថ៌កំបាំងបំផុតនៅលើពិភពលោក ដោយមានរដ្ឋផ្តាច់ការដាច់ខាត។ ប្រទេសនេះត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។
កូរ៉េខាងជើងក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតឹងរឹង ដែលធ្វើឱ្យពលរដ្ឋស្ថិតក្នុងភាពល្ងង់ខ្លៅ។ ពលរដ្ឋភាគច្រើនមិនមានអ៊ីនធឺណិតទេ។ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នករាយការណ៍ព័ត៌មានទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ ពួកគេត្រូវបានហាមឃាត់មិនឱ្យរាយការណ៍ពីបញ្ហាសេដ្ឋកិច្ច ឬទុរ្ភិក្ស។ ប្រព័ន្ធផ្សព្វផ្សាយបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចនៅប្រទេសនេះទេ ហើយអ្នកសារព័ត៌មានតែងតែប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៅពេលដែលព្យាយាមរាយការណ៍ពីប្រទេសកូរ៉េខាងជើង។
មេដឹកនាំកំពូលទីបីនៅក្នុងត្រកូលគីម គឺលោក គីម ជុងអ៊ុនគឺជាមេដឹកនាំប្រទេស។ គាត់លើកកម្ពស់យោធាក្នុងប្រទេស និងត្រូវបានគេស្គាល់ចំពោះអាកប្បកិរិយាក្តៅផង និងត្រជាក់ផងរបស់គាត់ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
វៀតណាម (សាធារណរដ្ឋសង្គមនិយមវៀតណាម)
ចាប់តាំងពីទទួលបានឯករាជ្យភាពពីប្រទេសបារាំង របបកុម្មុយនិស្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងនយោបាយវៀតណាម។ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាញ់សង្គ្រាមវៀតណាម វៀតណាមខាងជើងនិងខាងត្បូងវៀតណាមបានបង្រួបបង្រួមជាផ្លូវការក្រោមរដ្ឋាភិបាលកុម្មុយនិស្តមួយ។ ពួកគេបានប្តូរឈ្មោះរដ្ឋថ្មីរួមគ្នានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយក្រោយមកបានក្លាយជាសម្ព័ន្ធមិត្តជាមួយសហភាពសូវៀត។ បច្ចុប្បន្នវៀតណាមជារដ្ឋឯកបក្សដោយគ្មានការបែងចែកអំណាចនោះទេ។