ដោយមើលឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនកំពុងតែនៅផ្ទះនិងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែដោយរដ្ឋាភិបាលនិងអង្គការសុខភាពពិភពលោក (WHO)។ ស្របពេលជាមួយអង្គការជាច្រើនដាក់ចេញគោលការណ៍ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នានិងគាំទ្រដល់អតិថិជនដែលត្រូវការអិុនធឺណិតដើម្បីបន្ដទំនាក់ទំនងកាន់តែយូរសម្រាប់សកម្មភាពអនឡាញជាប្រចាំថ្ងៃដូចជាការសិក្សា ការធ្វើការ ការដឹកអាហារ ការប្រើប្រាស់ធនាគារ និងផ្សេងៗទៀត។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ដោយក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយតករទូរគមនាគមន៍កម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) តាមរយៈបណ្តាញផ្សេងៗដូចជាសារ SMS, IVR, CRBT និងបណ្តាញផ្សព្វផ្សាយសង្គម។
ប៉ុន្តែស្មាតពិតជាមិនបានឈប់នៅត្រឹមនេះទេ ព្រឹកម៉េចនេះអតិថិជនស្មាតជាច្រើនបានភ្ញាក់ឡើងហើយភ្ញាក់ផ្អើលពេលឃើញស្លាកសញ្ញាប្រតិបត្តិករផ្លាស់ប្តូរទៅជា “#StaySafe – Smart” ជំនួសឲ្យ “Smart” ដូចរាល់ដង។ នេះពិតជាវិធីដ៏ពិសេសប្លែកនិងរីករាយក្នុងការរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យអនុវត្តការឃ្លាតឆ្ងាយពីគ្នា និងបន្តជៀសវាងកន្លែងសាធារណៈ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃវីរុសកូវីដ១៩។ រួមគ្នាជាមួយស្មាត សូមចូលរួមចំណែករបស់យើងដោយរក្សាអនាម័យផ្ទាល់ខ្លួន អនុវត្តការស្ថិតនៅឆ្ងាយពីគ្នា និងអប់រំមនុស្សនៅជុំវិញយើង ដោយទទួលបានព័ត៌មានដែលបានផ្ទៀងផ្ទាត់ច្បាស់លាស់។
កំណត់សម្គាល់ ៖ ស្លាកសញ្ញាប្រតិបត្តិករអាចលេញចេញបានអាស្រ័យលើម៉ូឌែលទូរស័ព្ទ ប៉ុន្ដែវាលោតលើប្រព័ន្ទ IOS និង ប្រព័ន្ធ Android មួយចំនួន។
Smart takes a different step to encourage social distancing among Cambodians
In light of the recent spread of COVID-19, many Cambodians are staying at home and limiting social activities as recommended by the government and World Health Organization. As numerous organizations activate work from home policies and education institutions move to online learning, Smart Axiata is playing an active role in encouraging social distancing, and supporting customers who need to stay connected on mobile Internet longer for daily online activities such as studying, working, food delivery, banking and so on. The company has also been actively disseminating verified information by the Ministry of Health, Ministry of Posts and Telecommunications, Telecommunication Regulator of Cambodia and UNICEF through various channels – SMS, IVR, CRBT and social media channels.
But Smart certainly did not stop there, this morning many Smart customers woke up surprised to see the operator label changed to ‘#StaySafe – Smart’ instead of the usual ‘Smart’. This is certainly a very unique and fun way of reminding all Cambodians to practice social distancing and continue avoiding public or crowded places to reduce the risk of spreading COVID-19. Together with Smart, let’s all do our part by maintaining good personal hygiene, practice social distancing and educating people around us with verified information.
Disclaimer: The display is subject to handset capabilities but it would be applied to most iOS and some Android phones.