ឈប់បំពុលខ្មែរគ្នាឯង! ជំនឿដ៏ងងឹតងងុល បាន និងកំពុងតែបំពុលប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពមួយដ៏វឹកវរ ដែលគ្រប់គ្នា មិនគួរជឿដល់ថ្នាក់នេះទេ

នៅចាំបានទេថា ព្រឹត្តការណ៍មួយកាលពីឆ្នាំ២០០២ និង២០០៣ មានការរីករាលដាលនៃជំងឺសារ (SARS) ប្រហែលគ្រប់គ្នានៅចាំមិនភ្លេចទេថា កាលនោះ នាំគ្នាផ្អើលហូបបបរសណ្ដែកខៀវស្ងោរ ដើម្បីការពារជំងឺរាតត្បាត រហូតធ្វើឱ្យសណ្ដែកខៀវឡើងថ្លៃប៉ុន្មានម៉ឺនក្នុងមួយគីឡូ អ្នកបានហូបនឹងមិនស្លាប់ ចុះអ្នកមិនបានហូប ហេតុអ្វីក៏រស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។

Unnamed

នាំគ្នាផ្អើលសែនចេកណាំវ៉ា ដើម្បីបញ្ចៀសហ្វូងព្រលឹងដែលបានស្លាប់ទៅដោយការជាន់គ្នានៅកោះពេជ្រ កាលពីឆ្នាំ ២០១០ កាលនោះសួរថា ចេកឡើងថ្លៃមួយស្និតប៉ុន្មាន?

ចេក_ណាំវ៉ា_

មកដល់ពេលនេះ ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ក៏ចេះតែមានជំនឿផ្សេងៗប្លែកៗ ស្រោចទឹកបញ្ចេញរោគ ដាក់ទីងមោង បណ្ដេញជំងឺអាសន្នរោគ មកដល់ខែមីនានេះ នាំគ្នាផ្អើល ស្ងោរពងមាន់ហូបមួយគ្រាប់ ហូបមុនថ្ងៃរះ ដើម្បីចៀសពីរោគកូវីដ១៩។ សួរថា ធ្វើបែបនេះ ពិតជាអាចចៀសផុសបានពិតមែនទេ?

Egg 1

ប្រជាជនកម្ពុជា ជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ត្រូវតែមានជំនឿលើសាសនារបស់ខ្លួន ជឿលើព្រះពុទ្ធ អ្នកត្រូវដឹងថា ព្រះពុទ្ធក៏មានពុទ្ធដីការថា " ជឿអ្វីក៏ដោយ ឱ្យចេះប្រើសតិ និងបញ្ញា " ឃ្លានេះ អ្នកគ្រប់គ្នាគួរតែយល់ហើយថា ជំនឿដ៏ងប់ងល់ នឹងនាំឱ្យអ្នកជួបគ្រោះទៅវិញទេ វាសបញ្ជាក់ថា អ្នកខ្វះបញ្ញា ការគិត គ្មានសតិខ្លួនឯង។

កុំចេះតែជឿតាមគេថា ចូរពិចារណា មុននឹងជឿសម្ដីអ្នកដទៃ​ ឬពាក្យដែលគេបង្អើលតាមៗគ្នា។ កុំឱ្យគេមើលមកថា ខ្មែរយើងល្ងង់ មិនចេះគិត ជឿស្លុប បាត់បង់សតិ។ ជំនឿ មិនមែនមិនឱ្យជឿនោះទេ តែសូមជឿអ្វីមួយ ដោយប្រើសតិ បញ្ញា ការគិតឱ្យបានច្រើន ជាងប្រើត្រឹមតែត្រចៀក៕

Funny_scarecrows_01

Wrong

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ