មេរោគកូរ៉ូណា បានបង្កើតឲ្យមានបញ្ហាប្រឈមដែលឥតរំពឹងទុកសម្រាប់អាជីវកម្មរាប់លាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Facebook នៅថ្ងៃនេះ បានប្រកាសពីការបង្កើត «មជ្ឈមណ្ឌលប្រភពធនធានអាជីវកម្ម» ដើម្បីជួយគាំទ្រដល់អាជីវកម្មដែលរងនូវផលប៉ះពាល់ មិនថា ដោយផ្ទាល់ ឬប្រយោល ដោយសារតែការរាតត្បាតរបស់ជំងឺកូវីដ-១៩។
មជ្ឈមណ្ឌលនេះ ប្រមូលផ្តុំដោយប្រភពធនធាន និងការណែនាំជាច្រើនដើម្បីជួយឲ្យអាជីវកម្មរក្សាការមានទំនាក់ទំនងជាមួយនឹងអតិថិជន និងរក្សាធ្វើឲ្យអាជីវកម្មស្ថិតក្នុងដំណើរការល្អ។ ធនធានទាំងនោះ ក៏រាប់បញ្ចូលទាំងការផ្តល់នូវភាពរហ័ស និងងាយស្រួលក្នុងការទទួលបានព័ត៌មានពិតអំពីជំងឺកូវីដ-១៩ ដើម្បីជួយឲ្យអាជីវកម្ម និងសហគមន៍នានា ដែលពួកគេបម្រើឲ្យផងដែរ។