ជំងឺកូវីដ១៩ ជាជំងឺដ៏គួរឱ្យព្រួយបារម្ភខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ក៏ព្រោះតែវាមានការរីករាលដាលយ៉ាងឆាប់រហ័ស ស្ទើរតែទប់ទល់មិនឈ្នះទៅហើយ។ ហើយម្យ៉ាងវិញទៀត វាកំពុងតែរាតត្បាតយ៉ាងគំហុក ទូទាំងប្រទេសនៅលើពិភពលោកយើងនេះ មិនថាអាស៊ី ឬអឺរ៉ុបនោះឡើយ ហើយក៏បានចម្លងទៅកាន់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់ គ្រប់វណ្ណៈ មិនប្រកាន់ទេ។
តួយ៉ាង នៅក្នុងប្រទេសកម្ពុជាយើង ក៏មានអ្នកឆ្លងជំងឺនេះផងដែរ គឺសុទ្ធតែមានការឆ្លងពីបណ្ដាលជនបរទេស ដែលបានចូលមកក្នុងប្រទេសរបស់យើង រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាយើង បានរកឃើញអ្នកផ្ទុកជំងឺនេះ ដល់ទៅ ៣៣ នាក់ហើយ ហើយក៏កំពុងតែធ្វើការត្រួតពិនិត្យ និងព្យាបាល ទៅតាមដំណាក់កាលនៃជំងឺផងដែរ។
ខាងក្រោមនេះ គឺជារោគវិនិច្ឆយរបស់ខាងក្រសួងសុខាភិបាលកម្ពុជាយើង ដែលបានប្រើប្រាស់ប្រភេទថ្នាំ និងរបៀបនៃការមើលថែ ការពារ និងព្យាបាលអ្នកជំងឺ ៖