ភ្នំពេញ (១២ មីនា) - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសល បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ២០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រងដែលអតិថិជនមានស្រាប់ ក្នុងករណីគ្រោះអកុសល ដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺកូវីដ ១៩ នៅត្រឹម ឬមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។ អត្ថប្រយោជន៍បន្ថែមនេះ នឹងផ្តល់ជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលទាំងអស់ ទាំងអតិថិជនចាស់ និងថ្មី ដែលបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់នៅមានសុពលភាព។ ការផ្តល់ជូននេះ គឺមិនតម្រូវឱ្យអតិថិជនបង់ថ្លៃបុព្វលាភរ៉ាប់រងបន្ថែមឡើយ។
លោក វុទ្ធី បានបន្ថែមទៀតថា ៖ «យើងនឹងបន្តលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា ការលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។ យើងក៏បានផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗឱ្យបានទៀងទាត់នៅលើបណ្តាញសង្គម និងគេហទំព័ររបស់យើង សំដៅយ៉ាងណាការពារពលរដ្ឋកម្ពុជាទាំងអស់ប្រឆាំងនឹងវីរុសនេះ។»
គិតត្រឹមថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានរកឃើញ វីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ចំនួន ៥ ករណីហើយ។