ក្រសួងសុខាភិបាល ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសជាថ្មី អំពីលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកទេសចរណ៍ចំនួន ៥៩ នាក់ផ្សេងទៀត ដែលបានរួមដំណើរនៅលើនាវាទេសចរណ៍ ដែលមានឈ្មោះថា Viking Cruise Journey។
សរុបលទ្ធផល ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើនៅលើនាវានោះ មានចំនួន ៦៤នាក់ ក្នុងនោះគឺមាន ជនជាតិអង់គ្លេស៣នាក់ ដែលមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា ស្ត្រីដំបូងដែលបានរកឃើញវិជ្ជមានជនជាតិអង់គ្លេសនោះ ក៏ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យនៅទីក្រុងភ្នំពេញហើយ ដោយក្រោមមូលហេតុ ស្ត្រីចំណាស់ដំបូងនោះ គាត់មានជំងឺច្រើនមុខផ្សេងទៀត៕