អភិបាលក្រុង Washington, DC បានស្នើឱ្យឃាត់ខ្លួនមនុស្សរាប់រយនាក់ទុកឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានធ្វើតេស្តឃើញមានភាពវិជ្ជមាន លើអ្នកដឹកនាំគ្រិស្តសាសនាម្នាក់

យោងតាមសម្ដីលោក Robert Devaney និពន្ធនាយកកាសែតក្នុងស្រុក The Georgetowner បានឱ្យដឹងថា ៖ លោក Timothy Cole បានក្លាយជាមនុស្សដំបូងគេនៅក្នុងក្រុង Washington, DC ដែលឆ្លងវីរុស COVID-19 គាត់គឺជាដឹកនាំគ្រីស្ទសាសនានៅ Georgetown ដែលជាព្រះវិហារមានសមាជិក ៨០០ គ្រួសារ ហើយក៏ជា ព្រះវិហារមួយ ដែលមានទំនាក់ទំនងល្អជាងគេបំផុតនៅក្នុងទីក្រុងនេះផងដែរ។

អភិបាលក្រុង Washington, DC លោក Muriel Bowser បានទទូចអង្វរដល់អ្នកដែលបានចូលទៅក្នុងព្រះវិហារទាំងអស់ នៅចន្លោះពីចុងខែកុម្ភៈ និងដើមខែមីនាដើម្បីរក្សាខ្លួនឯងឱ្យនៅដាច់ដោយឡែក។ កាលពីថ្ងៃច័ន្ទ បុគ្គលម្នាក់ទៀតដែលជាប់ទាក់ទងនឹងព្រះវិហារបានធ្វើតេស្តិ៍វិជ្ជមានឃើញមានឆ្លងវីរុស COVID-19នេះ។ លោក Tom Smith អាយុ ៣៩ ឆ្នាំ ជាអ្នករៀបចំក្រុមជំនុំ ហើយនៅល្ងាចនោះដែរ ក៏មមានករណី ២ បន្ថែមទៀត ដែលត្រូវបានគេរកឃើញ។

ឥឡូវនេះមានករណីចំនួន ៥ ដែលត្រូវបានបញ្ជាក់អំពីមេរោគឆ្លងវីរុសនេះនៅក្នុងក្រុង Washington, DC ហើយមនុស្ស ២៣ នាក់ទៀតត្រូវបានគេធ្វើតេស្ត៍។

ចំពេលកំពុងតែមានការព្រួយបារម្ភជាសាធារណៈអំពីបញ្ហា វីរុស COVID-19 នេះ នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះលោកស្រី Bowser បានជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ពស់ ដោយខ្លួនឯង៕

5e679881e4f9fe0ff9533876