គិតមកត្រឹមទល់ពេលនេះ ថ្ងៃទី១០ ខែមីនា កម្ពុជាយើងបានរកឃើញអ្នកឆ្លងវីរុស Covid-19 មានចំនួនអ្នក៣ករណីហើយ ហើយសុទ្ធសឹងតែរកឃើញនៅក្នុង៣ខេត្តផ្សេងៗគ្នាទៀតផង។ ក្នុងនោះដែរ មានជនជាតិបរទេសពីរនាក់ និងជនជាតិខ្មែរយើងម្នាក់។
- ករណីទី២ ៖ រកឃើញទៅលើជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ ឆ្នាំ ហើយកំពុងតែដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 នៅឡើយ។
- ករណីទី៣ ៖ បានរកឃើញទៅលើជនជាតិអង់គ្លេស ភេទស្រី អាយុ ៦៥ ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងរកវត្ថុវិភាគ ដាក់ឱ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ករណីវីរុសឆ្លងនៅក្នុងប្រទេសកម្ពុជាយើងនេះ សុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅ តាមរយៈជនបរទេសទាំងអស់។
យ៉ាងណាមិញ សូមអំពាវនាវដល់ជនរួមទាំងអស់ មេត្តាធ្វើអនាម័យ និងថែរក្សាការពារ សុខភាព សុវត្ថិភាពខ្លួន និងគ្រួសារឱ្យបានដិតដល់។ យ៉ាងណាមិញ ក្រសួងសុខាភិបាកលយើង ក៏នៅតែបន្តធ្វើការយ៉ាងដិតដល់ ដើម្បីត្រួតពិនិត្យលើបញ្ហាទាំងអស់នេះ៕
អត្ថបទ ៖ ភី អេក