COVID-19 កំពុងតែរាតត្បាតខ្លាំងនៅឯសហរដ្ឋអាមេរិក ហើយមានប្រជាជនកំពុងតែឆ្លង និងផ្ទុកជំងឺនេះជាបន្តបន្ទាប់នោះ ពេលនេះ ក្រុមហ៊ុនធំៗដូចជា Google, Facebook, Amazon, Microsoft និង Twitter បានស្នើឱ្យបុគ្គលិកនៅឱ្យឆ្ងាយពីតំបន់ Silicon Valley និង Seattle HQs ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់ចំពោះការរាតត្បាតមួយនេះ។
យោងតាមតួលេខថ្មីៗនេះ របស់អង្គការសុខភាពពិភពលោកឥមានករណីឆ្លងវីរុសចំនួនជាង ៩៧.០០០ ករណីនៅទូទាំងពិភពលោក ទោះបីភាគច្រើននៃករណីទាំងនេះនៅតែមាននៅក្នុងប្រទេសចិនដីគោកដែលជាកន្លែងប្រភពដើមក៏ដោយ។ ចំណែកឯនៅសហរដ្ឋអាមេរិកមាន ១៤៨ ករណីនៃវីរុស ហើយ ១០ នាក់បានស្លាប់។
ជាការឆ្លើយតប ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានបិទការិយាល័យជាបណ្តោះអាសន្នហើយបានស្នើសុំឱ្យបុគ្គលិករាប់ពាន់នាក់ធ្វើការពីផ្ទះប្រសិនបើអាចធ្វើទៅបាន។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Facebook បានផ្តល់អនុសាសន៍យ៉ាងខ្លាំងដល់បុគ្គលិកនៅក្នុងការិយាល័យតំបន់ Bay Area ធ្វើការពីផ្ទះ៕