ឯកអគ្គរាជទូតកម្ពុជា ៖ យោងតាមសេចក្ដីរាយការណ៍របស់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា បុរសជនជាតិជប៉ុន វ័យ៤០ឆ្នាំ ដែលបានរកឃើញថាមានផ្ទុកជំងឺកូរ៉ូណានោះ ជាដំបូងឡើយ គាត់បានធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១៦ ខែកុម្ភៈ ដោយបានឆ្លងកាតប្រទេសវៀតណាម។
ប៉ុន្តែជាក់ស្ដែង បុរសរូបនោះ ក៏បានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទៅ២៨ ខែកុម្ភៈ ដោយបានទៅពិនិត្យនៅនៅពេទ្យនៅប្រទេសកម្ពុជាយើង ( មិនបញ្ជាក់ឈ្មោះ ) នៅថ្ងៃទី ៣ ខែមីនា ពាក់ព័ទ្ធនឹងការទៅពិនិត្យនេះ ខាងព័ត៌មាន Nagoya បានបញ្ជាក់ថា គាត់មានអាការៈ ពិបាកដកដង្ហើម។
គួរបញ្ជាក់ផងដែរថា បុរសជនជាតិជប៉ុនរូបនេះ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដោយជើងយន្តហោះ នៅខេត្តសៀមរាប ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ នៅវេលាម៉ោង ២០ : ៥៧ នាទី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០ តាមជើងហោះហើរ VNB14។ បន្ថែមពីនេះ ក្នុងកំឡុងពេលនេះ អ្នកដំណើរចំនួន ៥១នាក់ ដែលបានធ្វើដំណើររួមជាមួយបុរសនេះចេញ គឺត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក៕